Trending now

ប្រព័ន្ធផ្សព្វផ្សាយអន្ដរជាតិ៖ សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមមានស្ថេរភាពក្នុងកំឡុងពេលជំងឺរាតត្បាតកូវីដ១៩

10:41 | 20/01/2021 (ប្រែសម្រួលដោយ ហេង វុធ្ធី)

យុគសម័យ - សារព័ត៌មានបរទេសបានបន្តឆ្លុះបញ្ចាំងពីជោគជ័យនៃសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមក្នុងបរិបទពិភពលោកដែលកំពុងជួបការលំបាកជាច្រើនដោយសារការរីករាលដាលនៃការឆ្លងជំងឺកូវីដ១៩ ។

ប្រព័ន្ធផ្សព្វផ្សាយអន្ដរជាតិ៖ សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមមានស្ថេរភាពក្នុងកំឡុងពេលជំងឺរាតត្បាតកូវីដ១៩

កាសែត Financial Express របស់ឥណ្ឌាបានដកស្រង់របាយការណ៍របស់ Economist Intelligence Unite ដែលអះអាងថា វៀតណាមបានឈានឡើងក្លាយទៅជាមូលដ្ឋានផលិតកម្មមានតម្លៃទាបនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់នៅទ្វីបអាស៊ី ដោយវ៉ាដាច់ឥណ្ឌានិងចិនអំពីសន្ទស្សន៍ជាច្រើន រួមទាំងគោលនយោ បាយក្នុងវិស័យ FDI ពាណិជ្ជកម្មបរទេស និងការគ្រប់គ្រងរូបិយប័ណ្ណបរទេស (forex) ផងដែរ។

កាសែត Nikkei Asia Review (ជប៉ុន) បានសង្កត់ធ្ងន់ថា ដោយមិនអើពើដល់ជម្ងឺរាតត្បាត វិស័យផលិតកម្មរបស់វៀតណាមបានបង្ហាញឲ្យឃើញនូវលទ្ធភាពស្ដារឡើងវិញយ៉ាងឆាប់រហ័ស។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើន ជាពិសេសគឺ កិច្ចព្រមព្រៀង EVFTA កិច្ចព្រមព្រៀង CPTPP និងកិច្ចព្រមព្រៀង RCEP ត្រូវបានរំពឹងទុកថា នឹងនាំមកនូវកាលានុវត្តភាពដ៏ធំធេងសម្រាប់វៀតណាមក្នុងការលើកកំពស់កំណើនសេដ្ឋកិច្ច។

ចំណែកឯកាសែត The Jakarta Post (ឥណ្ឌូនេស៊ី) បានវាយតម្លៃខ្ពស់ចំពោះការផុសឡើងយ៉ាងខ្លាំងក្លានៃពាណិជ្ជកម្មអេឡិចត្រូនិកនៅវៀតណាមក្នុងអំឡុងពេលមានការរីករាលដាលនៃជម្ងឺ Covid-19។ ទោះបីជាសាច់ប្រាក់នៅតែមានសារសំខាន់ដដែលក៏ដោយ ប៉ុន្តែបរិមាណការទូទាត់ប្រាក់ច័លតក្នុងរយៈពេល៨ខែដើមឆ្នាំ២០២០បានកើនឡើង១០ដងបើធៀបនឹងឆ្នាំ២០១៩៕

(ប្រែសម្រួលដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(ប្រែសម្រួលដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ