Trending now

ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឡាវបានរាយការណ៍អំពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីឡាវទៅកាន់ប្រទេសវៀតណាម

08:57 | 09/07/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឡាវបានរាយការណ៍អំពី ដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមរបស់នាយករដ្ឋមន្ត្រីឡាវលោកថងលូនស៊ីស៊ូលីតនិងគណៈប្រតិភូជាន់ខ្ពស់របស់រដ្ឋាភិបាលឡាវ ចាប់ពីថ្ងៃទី ៥ ខែកក្កដា ដល់ថ្ងៃទី ៦ ខែកក្កដាតាមការអញ្ជើញ របស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ។

ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឡាវបានរាយការណ៍អំពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីឡាវទៅកាន់ប្រទេសវៀតណាម

ទីភ្នាក់ងារព័ត៌មានឡាវ ស្ថានីយ៍វិទ្យុជាតិឡាវ ស្ថានីយ៍ទូរទស្សន៍ជាតិឡាវ nigកាសែតសំខាន់ៗរបស់ ប្រទេសឡាវ ដូចជាកាសែត Laophattana Daily News, Pathetlao Daily, កាសែត Vientiane Time និងកាសែតអេឡិចត្រូនិកទាំងអស់បានរាយការណ៍អំពីដំណើរទស្សនកិច្ចនេះ។

នាថ្ងៃទី ៧ ខែកក្កដា ទំព័រដើមនៃកាសែត Pasaxon ដែលជាស្ថាប័នបញ្ចេញមតិ នៃគណៈកម្មាធិការ កណ្តាលបក្សប្រជាជនបដិវត្តន៍ឡាវបានផ្សាយថាក្នុងដំណើរទស្សនកិច្ចនេះភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាពកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរបទពិសោធន៍នៃការងើបឡើងវិញនៃសេដ្ឋកិច្ចបន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ១៩ក៏ដូចជាជំរុញពាណិជ្ជកម្មវិនិយោគនិងទេសចរណ៍ ការធ្វើដំណើររបស់ប្រជាជននៃ ប្រទេសទាំងពីរ ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ។

ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឡាវបានរាយការណ៍អំពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីឡាវទៅកាន់ប្រទេសវៀតណាម

ក្នុងដំណើរទស្សនកិច្ចនេះដែរភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពជិតស្និទ្ធ សាមគ្គីភាពពិសេស និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងបក្សទាំងពីររដ្ឋទាំងពីរនិងប្រជាជនឡាវនិងវៀតណាម។ ភាគីទាំងពីរក៏បានវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងរយៈកន្លងមកនេះជាពិសេសភាពជោគជ័យក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺរាត ត្បាតកូវីដ១៩ ក៏ដូចជាជំនួយឧបត្ថម្ភទៅវិញ ទៅមករវាងប្រទេសទាំងពីរក្នុងពេលមានការផ្ទុះជំងឺរាតត្បាតផងដែរ។

លើសពីនេះថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានវាយតម្លៃខ្ពស់និងសម្តែងការសប្បាយរីករាយចំពោះជោគ ជ័យនៃប្រទេសទាំងពីរក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសដោយរក្សាបាននូវស្ថេរភាពនយោបាយនិងសេដ្ឋកិច្ច ព្រមទាំងបន្តរក្សាសន្ទុះកំណើន លើកកំពស់ជីវភាពរស់នៅរបស់ប្រជាជននៅប្រទេសទាំងពីរ ឲ្យកាន់តែរីកចម្រើនថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់