Trending now

ប្រធានរដ្ឋសភាអញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្រ្តីសហព័ន្ធរុស្ស៊ី

15:35 | 12/12/2019 (ដោយ ស្រីព្រេជ)

យុគសម័យ - នារសៀលថ្ងៃទី ១១ ខែធ្នូ (ម៉ោងក្នុងតំបន់) ក្នុងក្របខ័ណ្ឌនៃដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញចូលជួបសវនាការជាមួយនាយករដ្ឋមន្រ្តី លោក Dmitry Medvedev នៅទីក្រុងម៉ូស្គូ។

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងនាយករដ្ឋមន្រ្តីរុស្ស៊ីលោក Medvedev (រូបថត៖ Quochoi.vn)

ក្នុងជំនួបនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងល្អប្រសើរលើគ្រប់វិស័យ រវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី ព្រមទាំងបានអះអាងថា រដ្ឋសភាវៀតណាមជានិច្ចកាលគាំទ្រ កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងរុស្ស៊ី ដោយត្រៀមខ្លួនជាស្រេច សម្របសម្រួលជាមួយរដ្ឋាភិបាលដើម្បីដោះស្រាយរាល់ការលំបាកនិងបញ្ហាជំពាក់ជំពិនក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីរួមចំណែកក្នុងការនាំកិច្ចសហប្រតិបត្តិការ វៀតណាម - រុស្ស៊ី កាន់តែស៊ីជម្រៅនិងមានប្រសិទ្ធភាព។

ប្រធានរដ្ឋសភាបានស្នើអោយរដ្ឋាភិបាលរុស្ស៊ី បន្តគាំទ្រនិងលើកទឹកចិត្តសហគ្រាសប្រេងឧស្ម័នរបស់រុស្ស៊ី ចូលរួមបណ្តាគម្រោងប្រេងថ្មីនៅវៀតណាម ស្របតាមច្បាប់អន្តរជាតិក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ផងដែរ។

រូបថតៈ Quochoi.vn

អញ្ជើញជាការឆ្លើយតប នាយករដ្ឋមន្រ្តីលោក D. Medvedev បានសង្កត់ធ្ងន់ថា សហព័ន្ធរុស្ស៊ីនិងវៀតណាមមានទំនាក់ទំនងយ៉ាងល្អណាស់។ ឆ្នាំ ២០២០ គឺជាឱកាសសម្រាប់ព្រឹត្តិការណ៍សំខាន់ៗជាច្រើន ដែលរុស្ស៊ីនិងវៀតណាមប្រារព្ធរួមគ្នា។ ពោលគឺ នៅឆ្នាំ ២០១៩ នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ បានបើកឆ្នាំវៀតណាមនៅរុស្ស៊ីនិងឆ្នាំរុស្ស៊ីនៅវៀតណាមជាមួយ នឹងសកម្មភាពចំនួន ១២០ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងមិត្តភាពរវាងប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រីរុស្ស៊ីបានវាយតម្លៃថា កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរពិតជាមានប្រសិទ្ធ ភាពណាស់។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការថាមពល យោងតាមនាយករដ្ឋមន្រ្តី D. Medvedev ក្រុមហ៊ុនជាច្រើននៃប្រទេសទាំងពីរកំពុងសហការគ្នាបានល្អ ប៉ុន្តែក៏មានបញ្ហាបច្ចេកទេសមួយចំនួនដែលកើតឡើងផងដែរ។ លោកនាយករដ្ឋមន្រ្តី Medvedev បានអះអាងថា រដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ីនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីដោះស្រាយនូវបញ្ហាដូចដែលបានពោលខាងលើ។ សហព័ន្ធរុស្ស៊ីត្រៀមខ្លួនជាស្រេច ផ្លាស់ប្តូរនិងជួបសន្ទនាជាមួយវៀតណាមក្នុងការដោះស្រាយការលំបាកនិងឧបសគ្គទាំងអស់។

យោងតាមលោកនាយករដ្ឋមន្រ្តី Medvedev កិច្ចសហប្រតិបត្តិការលើវិស័យអប់រំនិងបណ្តុះបណ្តាលរវាងប្រទេសទាំងពីរ ពិតជាមានសារៈសំខាន់ណាស់។ រដ្ឋាភិបាលរុស្ស៊ីបានបង្កើនចំនួនអាហារូបករណ៍សម្រាប់និស្សិតវៀតណាម។ ឥឡូវនេះ វៀតណាមគឺជាទិសដៅពេញនិយមសម្រាប់ប្រជាជនរុស្ស៊ី។ ដូច្នេះលោកនាយករដ្ឋមន្រ្តី Medvedev មានប្រសាសន៍ថា ភាគីទាំងពីរចាំបាច់ត្រូវជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ថែមទៀត៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម