Trending now

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាទួរគី

22:23 | 11/10/2018

នារសៀលថ្ងៃទី១១ខែតុលា (តាមម៉ោងតំបន់) នៅទីស្នាក់ការរដ្ឋសភាទួរគីនៃទីក្រុង Ankara ប្រធានរដ្ឋសភាទួរគី លោក Binali Yildirim បានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ។

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan (ឆ្វែង) និងប្រធានរដ្ឋសភាទួរគី លោក លោក Binali Yildirim

នៅក្នុងជំនួបពិភាក្សាការងារ បន្ទាប់ពីពិធីទទួលស្វាគមន៍ ប្រធានរដ្ឋសភាទួរគី Binali Yildirim បានឲ្យដឹងថា ទួរគីមានបំណងអភិវឌ្ឍន៍ទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ាន ជាពិសេស ចាត់ទុកវៀតណាមជាដៃគូសំខាន់របស់ទួរគី។ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្រួបបង្រួមនិងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយបណ្តាប្រទេសនៅអឺរ៉ុបខាងត្បូងនិងមជ្ឈឹមបូព៌ា ក្នុងនោះ ទួរគីជាដៃគូសេដ្ឋកិច្ចឈានមុខរបស់វៀតណាមនៅក្នុងតំបន់។

ប្រធានរដ្ឋសភាវៀតណាមចង់ឱ្យប្រទេសទួរគីនឹងបន្តជួយឧបត្ថម្ភវៀតណាមនៅក្នុងវេទិកាតំបន់និងអន្តរជាតិ។ ប្រទេសវៀតណាមស្វាគមន៍និងត្រៀមខ្លួនរួចជាស្រេចធ្វើជាស្ពាន សំដៅជម្រុញទំនាក់ទំនងរបស់ទួរគីជាមួយបណ្តាប្រទេសអាស៊ានផងដែរ។

ប្រធានរដ្ឋសភាទាំងពីររូបបានឯកភាព ជម្រុញថែមទៀតការផ្លាស់ប្តូរពាណិជ្ជកម្ម ដោយឆ្ពោះទៅគោលដៅ នាំតម្លៃពាណិជ្ជកម្មទ្វេភាគីឡើងដល់៤ពាន់លានដុល្លាអាមេ រិកនាឆ្នាំ២០២០។

ទិដ្ឋភាពនៃជំនួបពិភាក្សាការងាររវាងភាគីទាំងពីរ

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ ប្រធានរដ្ឋសភាទាំងពីររូបបានចាត់ទុកថា ភាគីទាំងពីរគប្បីរក្សាការផ្លាស់ប្តូរគណៈប្រតិភូដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មាននិងផ្លាស់ប្តូរបទពិសោធន៍នៃសកម្មភាពសភា។ ភាគីទាំងពីរបានរក្សាទំនាក់ទំនងនិងការពិគ្រោះយោបល់នៅវេទិកាអន្តរសភាថ្នាក់តំបន់និងអន្តរជាតិដូចជា៖ IPU, ASEP; បង្កើនការផ្លាស់ប្តូរព័ត៌មាននិងសម្របសម្រួលក្នុងការត្រួតពិនិត្យការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាលទាំងពីរ។

ប្រធានរដ្ឋសភាទួរគីបានស្នើឲ្យជម្រុញកិច្ចសហប្រតិបត្តិការរវាងសភាទាំងពីរ ជាពិសេស សមាគមសមាជិកសភាមិត្តភាពរបស់ប្រទេសទាំងពីរគួរតែពង្រឹងសកម្ម ភាពបន្ថែមទៀតព្រោះនេះជាយន្តការដ៏សំខាន់មួយដើម្បីចូលរួមចំណែកវិជ្ជមានដល់ការអភិវឌ្ឍទំនាក់ទំនងរវាងរដ្ឋសភាទួរគីនិងរដ្ឋសភាវៀតណាម។

ស្តីពីបញ្ហាសមុទ្រខាងកើត ប្រធានរដ្ឋសភាទាំងពីរបានអះអាងថា ត្រូវអនុវត្តត្រឹមត្រូវតាមគោលនយោបាយដោះស្រាយជម្លោះក្នុងសមុទ្រខាងកើត ដោយសន្តិវិធីការ គោរពដំណើរការការទូតនិងច្បាប់ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ដោយគោរពសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ភាគីនីមួយៗ៕

(ប្រភពព័ត៌មាន: VOV5)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ