Trending now

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមពិធីប្រារព្ធវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៧ (APPF-27)

00:54 | 13/05/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - វេទិកាសភាតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលមានសមាជិកសភា២៧ប្រទេស បានបើកកិច្ចប្រជុំលើកទី២៧ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខា ខេត្តសៀមរាប។

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងសន្ទរកថានៅក្នុងពិធីបើកវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៧ (APPF-27) (រូបថតៈ TTXVN)

ដោយប្រធានបទ “ពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភា” វេទិការនេះបានប្រារព្ធឡើង ក្រោមអធិបតីភាពរបស់ឥស្សរជនជាន់ខ្ពស់ នៃព្រះរាជណាចក្រកម្ពុជា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធាន APPF លើកទី២៧ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។

APPF-27 មានការចូលរួមរបស់លោក Takuji Yanagimoto តំណាងរបស់ប្រធានកិត្តយស APPF លោក Yasuhiro Nakasone និងមានវត្តមានគណៈប្រតិភូសភាសមាជិក APPF ចំនួន២១ប្រទេស គណៈប្រតិភូអ្នកសង្កេតការណ៍ សមាជិកព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា។ គណៈប្រតិភូជាន់ខ្ពស់វៀតណាមដែលចូលរួមក្នុងវេទិកានេះដឹកនាំប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan។

ក្នុងពិធីបើក ប្រធានរដ្ឋសភាវៀតណាម​ លោកស្រី Nguyen Thi Kim Ngan ប្រធាន APPF-26 បានអញ្ជើញលើកឡើងថា APPF បានទទួលជោគជ័យក្នុងការជំរុញភាពជាដៃគូរវាង APPF និង APEC ដើម្បីបំពេញនូវសេចក្តីប្រាថ្នារបស់ប្រជាជនអាស៊ី - ប៉ាស៊ីហ្វិកអំពីតំបន់មួយពោរពេញទៅដោយសន្តិភាពនិងការអភិវឌ្ឍន៍ រួមទាំងឆ្លុះបញ្ចាំងពីនិន្នាការការទូតសភានៅក្នុងដំណាក់កាលថ្មីនៃការអភិវឌ្ឍរបស់មនុស្សជាតិ។

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា វេទិកា APPF-27 បានប្រព្រឹត្តទៅក្នុងបរិបទនៃពិភពលោកនិងតំបន់ បន្តមានបម្រែបម្រួលយ៉ាងស្មុគស្មាញ។ ទោះបីជាសេដ្ឋកិច្ចក្នុងតំបន់និងលើពិភពលោកបានងើបឡើងវិញក៏ដោយក៏ប៉ុន្តែនៅមានហានិភ័យ ភាពតានតឹងពាណិជ្ជកម្ម និងការខ្វែងគំនិតក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មពហុភាគី។

ប្រធានរដ្ឋសភាវៀតណាម​ លោកស្រី Nguyen Thi Kim Ngan និងថ្នាក់ដឹកនាំនានាអញ្ជើញថតរូបវត្ថុអនុស្សាវរីយ៍នៅឯពិធីបើក។ឲ (រូបថត: TTXVN)

នៅក្នុងបរិបទនោះ តំបន់អាស៊ី ប៉ាស៊ីហ្វិកបន្តរក្សាសន្ទុះអភិវឌ្ឍន៍ឲ្យបានខ្លាំងក្លាដែលជាកំលាំងចលករមួយ សម្រាប់សេដ្ឋកិច្ចពិភពលោកនិងជាកត្តាសំខាន់ក្នុងការពង្រីកទំនាក់ទំនងពហុកម្រិត បង្កើនកិច្ចសហប្រតិបត្តិការដើម្បីគោលដៅដ៏ខ្ពង់ខ្ពស់ដូចជាសន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍប្រកបដោយនិរន្តរភាព” នេះបើយោងតាមប្រសាស៍របស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan។

លោកស្រីប្រធានរដ្ឋសភាវៀតណាមបានឱ្យដឹងថា: រដ្ឋសភាវៀតណាមបានវាយតំលៃខ្ពស់ចំពោះប្រធានបទនៃសន្និសីទនេះថា “ពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភា” គឺសមស្របជាមួយទិសដៅនៃភាពជាដៃគូរដ្ឋសភា តម្រូវការនិងនិន្នាការអភិវឌ្ឍន៍របស់ពិភពលោកនិយាយរួមនិងនិងតំបន់អាស៊ី - ប៉ាស៊ីហ្វិកនិយាយដោយឡែកនៅក្នុងសម័យថ្មីនេះផងដែរ៕


(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន