Trending now

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរូមកិច្ចប្រជុំ MSEAP 3

21:46 | 09/10/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - នាព្រឹកថ្ងៃទី៩ខែតុលា (តាមម៉ោងតំបន់) ក្រោមសហអធិបតី ជាប្រធានសភាឌូម៉ាជាតិរុស្ស៊ី Vyacheslav Volodin ប្រធានរដ្ឋសភាកូរ៉េខាងត្បូង Moon Hee Sang និងប្រធានរដ្ឋសភាទួរគី Binali Yildirim កិច្ចប្រជុំប្រធានរដ្ឋសភាអាស៊ី-អឺរ៉ុបលើកទី៣ (MSEAP 3) បានប្រារព្ធជាផ្លូវការនៅទីក្រុង Antalya។

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមចូលរួមក្នុងសន្និសីទ MSEAP 3 (រូបថតៈ TTXVN)

ប្រធានបទនៃកិច្ចប្រជុំនេះគឺ “កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច បរិស្ថាននិងការអភិវឌ្ឍនិរន្តរភាពនៅតំបន់អាស៊ី-អឺរ៉ុប”។ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមដឹកនាំដោយប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានចូលរួមក្នុងកិច្ចប្រជុំនេះ។

នៅក្នុងពិធីបើក ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បានផ្ញើរសារមួយទៅកាន់ថ្នាក់ដឹកនាំសភានៃបណ្តាប្រទេសចូលរួមក្នុងកិច្ចប្រជុំនេះគឺ៖ កិច្ចសហប្រតិបត្តិការសភានៃបណ្តាប្រទេសអាស៊ី-អឺរ៉ុប ដើរតួនាទីយ៉ាងសំខាន’ក្នុងការជម្រុញទំនាក់ទំនងមិត្តភាព សន្តិភាព ស្ថិរភាពនិងប្រជាធិបតេយ្យរវាងបណ្ដាប្រទេសក្នុងតំបន់ក៏ដូចជានៅជុំវិញពិភពលោក។ លោកប្រធានាធិបតីក៏បានសម្តែងនូវជំនឿថា កិច្ចប្រជុំនេះនឹងទទួលបានជោគជ័យ និងមានមតិយោបល់ដ៏មានតម្លៃជាច្រើនដើម្បីជម្រុញដំណើរការអភិវឌ្ឍន៍នេះ។

អញ្ជើញថ្លែងមតិក្នុងពិធីបើក ប្រធានាធិបតីទួរគី លោក Binali Yildirim បានសង្កត់ធ្ងន់ថា បណ្តាប្រទេសក្នុងតំបន់អាស៊ី-អឺរ៉ុប កំពុងប្រឈមនឹងការសាកល្បងដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស។ នោះជាការសាកល្បងអំពីបញ្ហាបរិស្ថាន សង្គ្រាម ភាពក្រីក្រ ជំងឺ ភេរវកម្ម គ្រោះមហន្តរាយធម្មជាតិ គោលនយោបាយហ៊ុមព័ទ្ធ ការគាំពា ពាណិជ្ជកម្ម ជាដើម។ នៅ MSEAP3 នឹងមានវគ្គពិភាក្សាផ្សេងៗដើម្បីស្វែងរកនូវដំណោះស្រាយរួមគ្នាដើម្បីស្វែងរកវិធានការដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះ។

ក្នុងនាមជាសហអធិបតី MSEAP3 ប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Moon Hee Sang បានសង្កត់ធ្ងន់ថា បដិវត្តន៍ឧស្សាហកម្មលើកទី៤កំពុងមានការបោះជំហានយ៉ាងខ្លាំងក្លា និងឆ្ពោះទៅបរិយាកាសទំនើបនិងបរិយាកាសឆ្លាតវៃ។ ការអនុវត្តបញ្ញាសិប្បនិម្មិតនិងបច្ចេកវិជ្ជារួមគ្នានឹងនាំមកនូវអត្ថប្រយោជន៍សេដ្ឋកិច្ចសង្គមជំរុញផលិតភាពនិងកំណើនសេដ្ឋកិច្ច។

ថ្វីត្បិតដូច្នេះក៏ដោយ នៅក្នុងដំណើរការនេះនឹងមានផលប៉ះពាល់បន្ទាប់បន្សំដូចជាភាពអត់ការងារធ្វើនិងវិសមភាពកើនឡើង។ ទន្ទឹមជាមួយគ្នានោះជាផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនិងការបំពុលបរិស្ថានដែលបណ្តាលឱ្យមានការខាតបង់ផ្នែកសេដ្ឋកិច្ចសង្គមនៅក្នុងប្រទេសជាច្រើន។

ទិដ្ឋភាពប្រារព្ធកិច្ចប្រជុំប្រធានរដ្ឋសភាអាស៊ី-អឺរ៉ុប លើកទី៣ (រូបថតៈ TTXVN)

ដើម្បីត្រៀមរៀបចំសម្រាប់ការផ្លាស់ប្តូរទាំងនេះ ប្រធានរដ្ឋសភាកូរ៉េខាងត្បូងបានលើកឡើងថា ត្រូវជម្រុញការអនុវត្តរាល់គោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិដែលវបានអនុម័តកាលពីឆ្នាំ២០១៥។ ប្រការសំខាន់គឺរាល់បញ្ហាប្រឈមទាំងនេះ មិនអាចដោះស្រាយបាននៅក្នុងប្រទេសតែមួយទេ គឺត្រូវការកិច្ចខិតខំប្រឹងប្រែងជាទូទៅក្នុងកម្រិតអន្តរជាតិ ដើម្បីលើកកម្ពស់ការយល់ដឹងនិងការទទួលខុសត្រូវរបស់ប្រទេសនិមួយៗ។ ដើម្បីទទួលជោគជ័យក្នុងការអនុវត្តន៍គំនិតផ្តួចផ្តើមក្នុងតំបន់ថ្នាក់ជាតិប្រការសំខាន់គឺត្រូវធានាឲ្យមានការរក្សាកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូររវាងសភានៃបណ្តាប្រទេសអាស៊ី-អឺរ៉ុប។

ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េស្នើរពី MSEAP4 ដើម្បីរៀបចំកិច្ចពិភាក្សាដាច់ដោយឡែកលើសពីកិច្ចប្រជុំពេញអង្គសម្រាប់អ្នកតាក់តែងច្បាប់របស់រដ្ឋជាសមាជិកដើម្បីពិភាក្សា។ យើងសង្ឃឹមថា MSEAP3 នឹងមានឱកាសជាច្រើនដើម្បីជំរុញកិច្ចសហប្រតិបត្តិការនិងផ្លាស់ប្តូរឱកាសនៅក្នុងតំបន់។

ប្រធានរដ្ឋសភាកូរ៉េខាងត្បូងបានដាក់ចេញសំណើរថា ចាប់ពីកិច្ចប្រជុំ MSEAP4 តទៅ នឹងរៀបចំកិច្ចពិភាក្សាដាច់ដោយឡែក នៅខាងក្រៅកិច្ចប្រជុំពេញអង្គ ដើម្បីអ្នកតាក់តែងច្បាប់របស់ប្រទេសសមាជិកធ្វើការពិភាក្សាគ្នា ព្រមទាំងសម្តែងក្តីសង្ឃឹមថា កិច្ចប្រជុំ MSEAP3 នឹងមានឱកាសជាច្រើនដើម្បីជំរុញកិច្ចសហប្រតិបត្តិការនិងផ្លាស់ប្តូរឱកាសនៅក្នុងតំបន់។

រីឯប្រធានសភាឌូម៉ាជាតិរុស្ស៊ីលោក Vyacheslav Volodin បានសម្តែងនូវក្តីសង្ឃឹមថា នៅ MSEAP3 នេះ សភានៃបណ្តាប្រទេសអឺរ៉ុបនឹងពិភាក្សាពីបញ្ហាសេដ្ឋកិច្ច មនុស្សធម៌និងសន្តិភាពដោយឈរលើគោលការណ៍នៃការគោរព មិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងការគោរពអធិបតេយ្យភាពនិងតាមច្បាប់របស់ប្រទេសសមាជិក។

យោងតាមរបៀបវារៈ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan នឹងអញ្ជើញថ្លែងសន្ទរកថា នៅសម័យប្រជុំពេញអង្គស្តីពី “កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច បរិស្ថាននិងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៅតំបន់អាស៊ី-អឺរ៉ុប” ដោយប្រធានរដ្ឋសភាទួរគីអញ្ជើញជាអធិបតី៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់