Trending now

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ទទួលជួបសវនាការជាមួយលេខាគណះកម្មាធិការបក្សទីក្រុង Suzhou (ចិន)

21:22 | 09/07/2019 (ប្រភព៖ vovworld.vn)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិននោះ នាថ្ងៃទី ៩ ខែកក្កដា នៅទីក្រុង Suzhou ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបសវនាការជាមួយលេខាគណៈកម្មាធិការបក្សទីក្រុង Suzhou លោក Zhou Naixiang។

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបសវនាការជាមួយលេខាគណៈកម្មាធិការបក្សទីក្រុង Suzhou លោក Zhou Naixiang (រូបថតៈ TTXVN)

ក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាមបានសង្កត់ធ្ងន់ថា: វៀតណាមតែងតែវាយតម្លៃខ្ពស់និងដាក់អាទិភាពចម្បងទៅលើទំនាក់ទំនងសហប្រតិបត្តិការជាមួយចិន។ ពោលគឺ ទំនាក់ទំនងរវាងមជ្ឈិម ក្រសួងនិងបណ្តាតំបន់នៃប្រទេសទាំងពីរកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាគួរឲ្យចាប់អារម្មណ៍ណាស់។ ហើយចិនគឺជាដៃគូសេដ្ឋកិច្ចនិងពាណិជ្ជកម្មឈានមុខគេរបស់វៀតណាម។ ទន្ទឹមជាមួយគ្នានោះ ក្នុងរយៈពេល ៥ ខែកន្លងមកនេះ ចិនគឺជាអ្នកវិនិយោគទុនធំបំផុតនៅ វៀតណាមដែរ។

អញ្ជើញជាការឆ្លើយតប លេខាគណៈកម្មាធិការបក្សទីក្រុង Suzhou លោក Zhou Naixiang បានអះអាងថា៖ ទីក្រុង Suzhou បានប្តេជ្ញាចិត្តអនុវត្តន៍តាមការបញ្ជាណែនាំរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ អំពីគោលនយោបាយបង្កើនកិច្ច សហប្រតិបត្តិការរវាងទីក្រុងធំៗ របស់វៀតណាមនិងចិន។ លោក Zhou Naixiang បានគូសបញ្ជាក់ថា: ប្រទេសចិនបានផ្តោតការយកចិត្តទុកដាក់ពិសេស ដល់ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ជាមួយវៀតណាម។

ក្នុងពេលនេះ លោកលេខាគណៈកម្មាធិការបក្សទីក្រុង Suzhou វាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃខឿនសេដ្ឋកិច្ចវៀតណាម ព្រមទាំងបានឲ្យដឹងថា អង្គភាពអាជីវកម្មជាច្រើនរបស់ Suzhou មានបំណងសហប្រតិបត្តិការជាមួយវៀត ណាម។ លោករូបនេះបានជឿជាក់ថា ដំណើរទស្សនកិច្ចជាផ្លូវការនៅចិនលើកនេះរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាវៀតណាម នឹងរួមចំណែក ជំរុញថែមទៀត កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ វៀតណាម - ចិន ឲ្យកាន់តែស៊ីជម្រៅប្រកបដោយប្រសិទ្ធភាព។

ទិដ្ឋភាពនៃជំនួបជួបពិភាក្សារវាងប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និង លេខាគណៈកម្មាធិការបក្សខេត្ត Jiangsu លោក Lou Qinjian

មុននោះ នារសៀលថ្ងៃទី៨ ខែ កក្កដា នៅទីក្រុង Nanjing ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលេខាគណៈកម្មាធិការបក្សខេត្ត Jiangsu លោក Lou Qinjian។

ក្នុងជំនួបនេះ លេខាគណៈកម្មាធិការបក្សខេត្ត Jiangsu មានបំណង បន្តជំរុញកិច្ច សហប្រតិបត្តិការនិងចែករំលែកនូវបទពិសោធជាមួយវៀតណាម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ការអភិវឌ្ឍន៍តំបន់ឧស្សាហកម្ម ការជួបប្រាស្រ័យរវាងប្រជាជននិងប្រជា ជន ការផ្លាស់វប្បធម៌និងទេសចរណ៍ផងដែរ។ អញ្ជើញជាការឆ្លើយតប ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អះអាងថា នាបច្ចុប្បន្ននេះ ចិនជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់វៀតណាម ហើយវៀតណាមគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ចិននៅក្នុងអាស៊ានតែម្តង។ នៅក្នុងគោលនយោបាយកិច្ចការការបរទេសរបស់វៀតណាម ចិនគឺជាដៃគូដ៏សំខាន់ជួរមុខ ដោយមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ពោលគឺពីវិស័យនយោបាយ ការទូត សេដ្ឋកិច្ច វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងការជួបប្រាស្រ័យប្រជាជន។

ដោយសង្កត់ធ្ងន់ទៅលើការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន និងកិច្ចសហប្រតិបត្តិការរវាងតំបន់នានា នៃប្រទេសទាំងពីរ លោកស្រីប្រធានរដ្ឋសភាវៀតណាម មានបំណងចង់ឱ្យតំបន់នានារបស់ចិន ក្នុងនោះមានខេត្ត Jiangsu បន្តអនុវត្តឱ្យបានល្អ នូវលទ្ធផលដែលសម្រេចបានក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដើម្បីរួមចំណែកក្នុងការពង្រឹងប្រពៃណី សាមគ្គីភាពនិងមិត្តភាព ជាពិសេសបន្តពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងចិនឲ្យកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

របាយការណ៍ UPR វដ្តទី ៤ របស់វៀតណាមធានាគោលការណ៍តម្លាភាព កិច្ចសហប្រតិបត្តិការការសន្ទនាជាក់ស្ដែងនិងការស្ថាបនា
ទីក្រុងហូជីមិញ​​ - ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃ
សមាគមនារីវៀតណាមនៅហុងគ្រីមានបំណងប្រារព្ធខួបលើកទី ២០ របស់ខ្លួន
ពិព័រណ៍សៀវភៅអនឡាញបម្រើប្រជាជនវៀតណាមនៅបរទេស
UNDP ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​វៀតណាម​ក្នុង​ការ​ជំរុញ​ការ​ប្រែ​ក្លាយ​បៃតង​ក្នុង​វិស័យ​ទេសចរណ៍