Trending now

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ទទួលជួប ព្រះរាជបុត្រីស៊ុយអែត Victoria Ingrid Alice Desiree

10:51 | 07/05/2019

លោកស្រី Nguyen Thi Kim Ngan មានការជឿជាក់ថាដំណើរព្រះរាជទស្សនកិច្ចនៅវៀតណាមលើកនេះរបស់ព្រះរាជបុត្រីនឹងរួមវិភាគទានទៅក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងស៊ុយអែត ជាពិសេសនៅពេលដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត។

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ទទួលជួប ព្រះរាជបុត្រីស៊ុយអែត Victoria Ingrid Alice Desiree

នាថ្ងៃទី ៦ ខែឧសភានៅទីក្រុងហាណូយ នៅក្នុងជំនួបជាមួយ ព្រះរាជបុត្រីស៊ុយអែតVictoria Ingrid Alice Desiree ដែលកំពុងយាងធ្វើព្រះរាជទស្សនកិច្ចនៅវៀតណាមនោះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan មានការជឿជាក់ថាដំណើរព្រះរាជទស្សនកិច្ចនៅវៀតណាមលើកនេះរបស់ព្រះរាជបុត្រីនឹងរួមវិភាគទានទៅក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងស៊ុយអែត ជាពិសេសនៅពេលដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត។ ប្រធានរដ្ឋសភាវៀតណាម Nguyen Thi Kim Ngan អះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចធ្វើជាស្ពានតភ្ជាប់សំរាប់ប្រទេសស៊ុយអ៊ែតជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)។

ជាកិច្ចឆ្លើយតប ព្រះរាជបុត្រីស៊ុយអែត Victoria Ingrid Alice Desiree មានព្រះរាជបន្ទូលថា ព្រះរាជដំណើរទស្សនកិច្ចនេះមានការចូលរួមរបស់សហគ្រាសស៊ុយអ៊ែតជាង ៥០ អង្គភាព ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជ កម្មរវាងប្រទេសទាំងពីរ។វៀតណាមមានទីតាំងសំខាន់នៅក្នុងតំបន់ ហើយនេះជាឱកាសដ៏ល្អសម្រាប់សហគ្រាស ស៊ុយអែត ដើម្បីជ្រៀតចូលទីផ្សារអាស៊ាន៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន