Trending now

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ទទួលជួបជាមួយរដ្ឋមន្រ្តីការបរទេសឡាតវី លោក Edgar Rinkevics

08:04 | 18/07/2019 (ប្រភព៖ vovworld.vn)

ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសឡាតវី លោក Edgar Rinkevics នារសៀលថ្ងៃទី ១៧ ខែកក្កដា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា វៀតណាមនិងឡាតវី គួរតែជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ រួមទាំងកម្រិតគណៈកម្មាធិការនិងរវាងសមាជិកសភានៃប្រទេសទាំងពីរ ជាពិសេស បង្កើនការជួបប្រាស្រ័យនៅខាងក្រៅនៃបណ្តាវេទិកាពហុភាគីដើម្បីពិភាក្សា អំពីបញ្ហាតំបន់និងអន្តរ ជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ទទួលជួបជាមួយរដ្ឋមន្រ្តីការបរទេសឡាតវី លោក Edgar Rinkevics (រូបថតៈ VOV)

ប្រធានរដ្ឋសភាបានស្នើរថាក្នុងរយៈពេលខាងមុខ ភាគីទាំងពីរនឹងសហការគ្នាដើម្បីជំរុញបន្ថែមទៀតដើម្បីអង្គភាពអាជីវកម្មរបស់ប្រទេសទាំងពីរអាចស្រាវជ្រាវទីផ្សាររបស់គ្នាទៅវិញទៅមក។ ពោលគឺ ឡាតវីនឹងបង្កលក្ខណៈងាយស្រួលសម្រាប់ទំនិញ វៀតណាមទៅកាន់ទីផ្សារឡាតវី ហើយវៀតណាមត្រៀមខ្លួនជាស្រេច ក្នុងការបង្កលក្ខណៈងាយស្រួលសម្រាប់ក្រុមហ៊ុនឡាតវី ក្នុងការវិនិយោគលើវិស័យដែលជាប្រៀបខ្លាំងរបស់ឡាតវី។ លោកស្រីប្រធានរដ្ឋសភាក៏បានស្នើសុំឱ្យភាគីទាំងពីរ ស្រាវជ្រាវនិងពិចារណាការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីពីការងារ បង្កើតក្របខ័ណ្ឌច្បាប់ដ៏ល្អបំផុតដើម្បីជំរុញកិច្ចសហប្រតិបត្តិការរយៈពេលវែងនិងវិជ្ជមានសម្រាប់វិស័យនេះ។

ប្រធានសភាវៀតណាមចង់ឱ្យឡាតវីបន្តគាំទ្រនិងជំរុញឲ្យសភាអឺរ៉ុប ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀត ណាម - EU (EVFTA) យ៉ាងឆាប់ៗ ហើយរដ្ឋសភាឡាតវី នឹងអនុម័តលើកិច្ចព្រមព្រៀងការពារវិនិយោគ ទុនវៀតណាម - EU (IPA) តាមនីតិវិធីរបស់សហភាពអឺរ៉ុប។ រដ្ឋមន្ត្រី Edgar Rinkevics បានអះអាងថា លោកនឹងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីសភាឡាតវី នឹងផ្តល់សច្ចាប័នសម្រាប់ IPA និងសភាអឺរ៉ុប នាពេលឆាប់ៗនេះ។

ក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាមបានលើកឡើងថា ស្ថានភាពសមុទ្រខាងកើតនាពេលកន្លងទៅ មានការវិវឌ្ឍន៍យ៉ាងស្មុគ្រស្មាញជាច្រើន ដែលគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់ និងប៉ះពាល់ដល់បរិស្ថានអភិវឌ្ឍន៍និងដឹកជញ្ជូន រួមទាំងការដោះដូរពាណិជ្ជកម្មនៅក្នុងតំបន់និងពិភពលោក ហេតុដូច្នេះ ស្នើឲ្យឡាតវីគាំទ្រគោលជំហររបស់វៀតណាម និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) គឺដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី។ រដ្ឋមន្រ្តីការបរទេសឡាតវីបានអះអាងថា ប្រទេសឡាតវីតែងតែគាំទ្រទស្សនៈនៃការដោះស្រាយជម្លោះដោយសន្តិភាពនិងមិនប្រើប្រាស់អំពើហិង្សាឡើយ៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ