Trending now

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅទស្សនានិងជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅរុស្ស៊ី

09:08 | 10/12/2019 (ដោយ ស្រីព្រេជ)

យុគសម័យ - បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី នារសៀលថ្ងៃទី ៩ ធ្នូ (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានចាកចេញពីទីក្រុង Kazan នៃសាធារណរដ្ឋ តាតាស្តង់ឆ្ពោះទៅកាន់រដ្ឋធានីម៉ូស្គូនៃសហព័ន្ធរុស្ស៊ី។

បងប្អូនវៀតណាមនៅសហព័ន្ធរុស្ស៊ី ទទួលស្វាគមន៍ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan (រូបថត៖ TTXVN)

បន្ទាប់ពីមកដល់ទីក្រុងមូស្គូ នាល្ងាចថ្ងៃដដែល (យោងតាមម៉ោងក្នុងស្រុក) លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានអញ្ជើញទៅកាន់មជ្ឈមណ្ឌលហាណូយ - មូស្គូដើម្បីជួបសំណេះ សំណាលជាមួយសហគមន៍ជនវៀតណាមនៅសហព័ន្ធរុស្ស៊ីផងដែរ។

ថ្លែងនៅឯពិធី អណិកជនបានលើកឡើងថា នៅប្រទេសរុស្ស៊ីមានជនជាតិវៀតណាមជំនាន់ទី ២ ហើយ ហេតុដូច្នេះ សហគមន៍ជនវៀតណាមនៅទីនេះ មានបំណងចង់អាជ្ញាធរវៀតណាម ចូលរួមចំណែកជាមួយសហគមន៍ ដើម្បីផ្សព្វផ្សព្វអោយកូនចៅរបស់ខ្លួន នូវតម្លៃសីលធម៌ វប្បធម៌ខាងវិញ្ញាណ និងអត្តសញ្ញាណនៃប្រជាជាតិវៀតណាម។ ម្យ៉ាងវិញទៀត សហគមន៍ជនវៀតណាម រំពឹងថាអាជ្ញាធរមានសមិត្ថកិច្ចនឹងផ្សព្វផ្សាយអំពីប្រព័ន្ធច្បាប់ ជាពិសេសគឺស្ថាប័នដែលគាំទ្រនិងការពារដល់សិទ្ធិស្ត្រី។

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងនៅក្នុងពិធី (រូបថត៖ TTXVN)

ចំណែកឯតំណាងសម្ព័ន្ធយុវជនដែលកំពុងសិក្សានៅប្រទេសរុស្ស៊ីបានលើកឡើងថា និស្សិតវៀត ណាមផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាមិនទាន់មានឱកាសធ្វើកម្មសិក្សានៅទីតាំងនិងរោងចក្ររបស់ប្រទេសមិត្តនៅឡើយ។ ហេតុដូច្នេះ ពួកគេចង់អោយមតិទាំងនេះត្រូវបានជម្រាបជូនដល់ថ្នាក់ដឹកនាំនៃប្រទេសម្ចាស់ផ្ទះ ដើម្បីនិស្សិតវៀតណាមអាចធ្វើកម្មសិក្សា បង្កើនចំណេះដឹងរបស់ខ្លួន។

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ជាមួយនឹងនិស្សិតវៀតណាមដែលកំពុងសិក្សានៅសហព័ន្ធរុស្ស៊ី (រូបថត៖ TTXVN)

អញ្ជើញថ្លែងនៅក្នុងពិធី លោកស្រី Nguyen Thi Kim Ngan បានបញ្ជាក់ថា បញ្ហាសហគមន៍តែងតែជាបញ្ហាសំខាន់ ដូច្នេះក្នុងអង្គប្រជុំថ្នាក់ខ្ពស់រវាងប្រទេសទាំងពីរ មេដឹកនាំវៀតណាមតែងតែលើកឡើងខ្លឹមសារនេះដើម្បីឲ្យអាជ្ញាធរមូលដ្ឋានមើលឃើញ និងបង្កើតលក្ខណៈងាយស្រួល សម្រាប់ជនជាតិវៀតណាមនៅបរទេសដើម្បីសម្របខ្លួនយ៉ាងល្អជាមួយសង្គមដែលខ្លួនកំពុងរស់នៅ។

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ជួបសំណេះសំណាលជាមួយមន្ត្រីនិងនិយោជិកនៃស្ថានទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ី (រូបថត៖ TTXVN)

ទន្ទឹមជាមួយគ្នានោះ លោកស្រីប្រធានរដ្ឋសភាក៏បានសង្កត់ធ្ងន់ថា សហគមន៍ជនវៀតណាមនៅសហព័ន្ធរុស្ស៊ី ជាអ្នកផ្ញើសារ ដែលបានរួមចំណែកក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាលើកកម្ពស់ទំនាក់ទំនងប្រពៃណីល្អរវាងប្រទេសទាំងពីរ។

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលហាណូយ - មូស្គូ (រូបថត៖ TTXVN)

ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត ប្រធានរដ្ឋសភាវៀតណាមបានអះអាងថា បក្សនិងរដ្ឋតែងតែអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយដោះស្រាយនិងការពារជានិច្ចកោះសមុទ្រនៃមាតុភូមិ ដោយដោះស្រាយជំលោះនិងការខ្វែងគំនិតគ្នានៅសមុទ្រដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ផងដែរ៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស