Trending now

ប្រធានរដ្ឋស្តីទីវៀតណាមលោកស្រី Dang Thi Ngoc Thinh ទទួលជួបឯកអគ្គរដ្ឋទូតដែលមកជូនសារតាំង

18:47 | 16/10/2018 (VOV5)

នាព្រឹកថ្ងៃទី១៦ ខែតុលា នៅរដ្ឋធានីហាណូយ ឯកអគ្គរដ្ឋទូតហូឡង់ Els Beth Akkerman ឯកអគ្គរដ្ឋទូតបែលហ្ស៊ិក Paul Jansen និងឯកអគ្គរដ្ឋទូត ដាណឺម៉ាក Kim Hojlund Christensen បានជូនសារតាំងដល់ប្រធានរដ្ឋស្តីទីរបស់ វៀតណាមលោកស្រី Dang Thi Ngoc Thinh។

ឯកអគ្គរដ្ឋទូតហូឡង់ Els Beth Akkerman ជូនសារតាំងដល់ប្រធានរដ្ឋស្ដីទី Dang Thi Ngoc Thinh

ទទួលជួបឯកអគ្គរដ្ឋទូតហូឡង់ លោកស្រីប្រធានរដ្ឋស្ដីទីបានស្នើឲ្យប្រទេស ទាំងពីរបន្តសហប្រតិបតិ្តការយ៉ាងជិតស្និទ្ធនិងប្រកបដោយប្រសិទ្ធភាពដើម្បី អភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរឲ្យកាន់តែ ស៊ីជំរៅ បម្រើបុព្វហេតុអភិវឌ្ឍន៍ដោយចីរភាពនៃប្រទេសទាំងពីរ។ លោកស្រីមាន គោលបំណងថា ហូឡង់បន្តជំរុញនិងគាំទ្រចំពោះការចុះហត្ថលេខានិងការ អនុម័តជាផ្លូវការលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU យ៉ាងឆាប់រហ័ស។

ជំនួបជាមួយឯកអគ្គរដ្ឋទូតបែលហ្ស៊ិក Paul Jansen

ទទួលជួបឯកអគ្គរដ្ឋទូតបែលហ្ស៊ិក ប្រធានរដ្ឋស្ដីទីលោកស្រី Dang Thi Ngoc Thinh បានស្នើឲ្យលោកឯកអគ្គរដ្ឋទូត Paul Jansen នៅក្នុងអាណត្តិ បេសកកម្មរបស់ខ្លួន បន្តសហការជាមួយក្រសួងការបរទេសនិងស្ថាប័នពាក់ព័ន្ធ នានារបស់វៀតណាម ដើម្បីបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូរវាងប្រទេសទាំងពីរ ពិសេសគឺដំណើរទស្សនកិច្ចជាន់ខ្ពស់។ លោកស្រីបានសម្ដែងនូវគោលបំណងថា បែលហ្ស៊ិកនឹងបង្កភាពងាយស្រួលដើម្បីសហគ្រាសនៃប្រទេសទាំងពីរជួប ប្រាស្រ័យគ្នា ស្វែងរកឱកាសសហប្រតិបតិ្តការ ពិសេសគឺនៅក្នុងវិស័យមួយចំនួន ដែលវៀតណាមមានតម្រូវការខណៈដែលបែលហ្ស៊ិកមានឧត្តមភាពដូចជា កសិកម្ម កំពង់ផែសមុទ្រ ថាមពលកកើតឡើងវិញ និងអណ្ដូងរ៉ែជាដើម។ ឯក អគ្គរដ្ឋទូតបែលហ្ស៊ិកលោក Paul Jansen បានអះអាងថា បែលហ្ស៊ិកគាំទ្រវៀត ណាមចុះឈ្មោះកាន់តំណែងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ អ.ស.បអាណត្តិ២០២០-២០២១ និងគាំទ្រការចុះហត្ថលេខាលើកិច្ចព្រមព្រៀង EVFTA ផងដែរ។

ជំនួបជាមួយឯកអគ្គរដ្ឋទូតបែលហ្ស៊ិក Paul Jansen

ទទួលជួបឯកអគ្គរដ្ឋទូតដាណឺម៉ាក ប្រធានរដ្ឋស្ដីទីលោកស្រី Dang Thi Ngoc Thinh បានស្នើឲ្យលោកឯកអគ្គរដ្ឋទូតជំរុញឲ្យរដ្ឋាភិបាលដាណឺម៉ាកបន្ត ដំណើរការយុទ្ធសាស្ត្រកំណើនរបស់ដាណឺម៉ាកចំពោះវៀតណាម។ ចំណែកឯ ឯកអគ្គរដ្ឋទូតលោក Kim Hojlund Christensen បានឲ្យដឹងថា វៀត ណាមជានិច្ច កាលជាដៃគូអាទិភាពរបស់ដាណឺម៉ាកក្នុងកិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍នា បច្ចុប្បន្ន។ លោកចាត់ទុកថា ដាណឺម៉ាកអាចជួយឧបត្ថម្ភវៀតណាមក្នុងវិស័យ កសិកម្ម អប់រំ ថាមពល សុខាភិបាល និងទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ៕


(VOV5)

(VOV5)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់