Trending now

ប្រធានតំណាង WHO ប្រចាំនៅវៀតណាម៖ វៀតណាមបាននិងកំពុងគ្រប់គ្រងជំងឺរាតត្បាតកូវីដ -១៩ ប្រកបដោយប្រសិទ្ធភាព

19:56 | 23/01/2021 (យោងតាមវិឡុសំលេងវៀតណាម)

បច្ចុប្បន្ន ស្ថានភាពជំងឺរាតត្បាត កូវីដ-១៩ នៅលើពិភពលោក នៅតែមានភាពស្មុគស្មាញដែលជិតឈានដល់ ១០០ លានករណីហើយ។

លោកវេជ្ជបណ្ឌិត Kidong Park ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម (រូបថត៖ TTXVN)

ទន្ទឹមនឹងនោះ ចំនួនករណីឆ្លងនិងករណីស្លាប់បានបង្ហាញនូវសញ្ញាកើនឡើង ជាពិសេស ជាមួយនឹងការលេចចេញនូវទម្រង់វីរុស SARS-CoV-2 នៅតាមបណ្តាប្រទេសជាច្រើន លើពិភពលោក។ ក្នុងបរិបទដែលបានលើកឡើងខាងលើនេះ អ្នកជំនាញជាតិ និងអន្តរជាតិបានណែនាំឲ្យប្រជាជន មិនគួរធ្វេសប្រហែសចំពោះជំងឺនេះទេ រួមទាំងត្រូវបន្តអនុវត្តយ៉ាងតឹងរឹងនូវវិធានការណ៍បង្ការនិងប្រយុទ្ធ ប្រឆាំងជំងឺរាត ត្បាតដើម្បីកាត់បន្ថយការឆ្លងរាល ដាល។

យោងតាមលោកវេជ្ជបណ្ឌិត Kidong Park ប្រធានតំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅវៀតណាមបានអោយដឹងថា វៀតណាមបានគ្រប់គ្រងជាមូលដ្ឋាននូវជំងឺរាតត្បាតនេះ ប៉ុន្តែនៅតែបន្តកត់ត្រាករណីឆ្លងថ្មីៗបន្ថែមទៀតដែល ជាករណីនាំចូលពីបរទេស។ វាយតម្លៃពីវិធានការនិងលទ្ធផលនៃការបង្ការនិងទប់ស្កាត់ការរីករាលដាលរបស់វៀតណាម ជាពិសេសក្នុងដំណាក់កាលបង្កើនការស្រាវជ្រាវនិងផលិតកម្មវ៉ាក់សាំង លោកវេជ្ជបណ្ឌិត Kidong Park បានចាត់ទុកថា វៀតណាមបាននិងកំពុងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ -១៩ យ៉ាងមានប្រសិទ្ធិភាព។ លោកបណ្ឌិតរូបនេះក៏សង្កត់ធ្ងន់ថា វៀតណាមកំពុងបន្តពន្លឿនសមត្ថភាពគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ របស់ខ្លួន តាមរយៈការចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចខិតខំប្រឹងប្រែងជាសកលដើម្បីផលិតវ៉ាក់សាំងការពារកូវីដ ១៩៕

(យោងតាមវិឡុសំលេងវៀតណាម)

(យោងតាមវិឡុសំលេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ