Trending now

ប្រទេសសមាជិកអាស៊ានចំនួន ១០ ចូលរួមពិព័រណ៍សម្លៀកបំពាក់ប្រពៃណី

10:16 | 23/10/2020

នារសៀលថ្ងៃទី ២១ ខែតុលា នៅទីក្រុងហាណូយ ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម បានសម្របសម្រួលជាមួយស្ថានទូតនៃបណ្តាប្រទេសសមាជិកអាស៊ានប្រចាំនៅវៀតណាម ដើម្បីរៀបចំពិព័រណ៍សម្លៀកបំពាក់ប្រពៃណីអាស៊ាន។

ទិដ្ឋភាពនៃពិព័រណ៍សម្លៀកបំពាក់ប្រពៃណីអាស៊ាន (រូបថត៖ VNA)

ពិព័រណ៍នេះមានគោលបំណងអបអរសាទរខួបគម្រប់ ៥ ឆ្នាំនៃការបង្កើត សហគមន៍អាស៊ាន (ឆ្នាំ២០១៥ - ២០២០) ហើយប្រទេសវៀតណាមមានកិត្តិយសទទួលតួនាទីជាប្រធានអាស៊ាន។

ការតាំងពិព័រណ៍សម្លៀកបំពាក់ប្រពៃណីរបស់បណ្តាប្រទេសសមាជិកអាស៊ានឆ្នាំ ២០២០ បានបង្ហាញផ្នែកមួយនៃកំណប់វប្បធម៌ប្រពៃណីនៃបណ្តាប្រទេសសមាជិកអាស៊ាន ចំនួន ១០ រួមមាន៖ ប៊្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃនិងវៀតណាម។ ក្រៅពីនេះ រូបភាពអំពីទេសភាព វប្បធម៌ ប្រទេសនិងប្រជាជន បានរួមចំណែកធ្វើឱ្យទស្សនិកជន មានការយល់ដឹងកាន់តែច្រើនថែមទៀតអំពីបណ្តាប្រទេសសមាជិកអាស៊ានផងដែរ។ គួរបញ្ជាក់ថាការតាំងពិព័រណ៍នេះ ត្រូវបានរៀបចំឡើងរហូតដល់ដំណាច់ថ្ងៃទី ២៨ ខែតុលា៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ