Trending now

ប្រទេសវៀតណាមអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយប្រទេសស៊ីរីទប់ទល់នឹងជំងឺ COVID-19

11:18 | 30/07/2020 (បកប្រែដោយឌីណា)

យុគសម័យ - នៅថ្ងៃទី ២៩ ខែកក្កដា ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំមួយ ដើម្បីស្តាប់របាយការណ៍និងពិភាក្សាអំពីស្ថានភាពមនុស្សធម៌នៅប្រទេសស៊ីរី ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាត COVID-19 ។

ពិនិត្យសីតុណ្ហភាពរាងកាយសម្រាប់ទប់ទល់នឹងការឆ្លងមេរោគ COVID-19 នៅទីតាំងបោះឆ្នោតមួយ ក្នុងក្រុង Damascus ថ្ងៃទី ១៩ ខែកក្កដាឆ្នាំ ២០២០ ។ (រូបថត៖ AFP / TTXVN)

ក្នុងកិច្ចប្រជុំនេះនេះវៀតណាមបានអំពាវនាវដល់សហគមន៍អន្តរជាតិជួយគាំទ្រសន្តិសុខស្បៀងអាហារនិងបង្កើនសមត្ថភាពឆ្លើយតបនឹងជំងឺរាតត្បាតនៅប្រទេសស៊ីរី។

យោងតាមអ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅទីក្រុង New York រាយការណ៍ជម្រាបជូន​ក្រុមប្រឹក្សាសន្តិសុខ​អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌ លោក Mark Lowcock បាននិយាយថា ​ប្រទេសស៊ីរីបច្ចុប្បន្នមាន​ប្រហែល ៧០០ ករណីផ្ទុកជំងឺ COVID-19​។ ​ទោះបីចំនួន​នេះ​មិនខ្ពស់​ក៏ដោយ​ ប៉ុន្តែករណី​ផ្ទុកជំងឺនេះ​បានលេចចេញ​នៅតាមបណ្តាខេត្ត​និងក្រុង ហើយចំនួនជាក់ស្តែង​គឺខ្ពស់​ជាងនេះ​ដោយសារ​សមត្ថភាពធ្វើ​តេស្ត​​ នៅប្រទេសស៊ីរីមានកម្រិត (ប្រហែល ៣៥០ ករណីតែ​ប៉ុណ្ណោះ​ដែល​​បានធ្វើតេស្តក្នុងមួយថ្ងៃ)។ វិធានការ "បិទទ្វារ" ដើម្បីទប់ស្កាត់នឹង​ការរីករាលដាលនៃជំងឺ COVID-19 ដែល​ធ្វើឱ្យវិបត្តិសេដ្ឋកិច្ច​កាន់តែ​ធ្ងន់ធ្ងរ​នៅក្នុងប្រទេសស៊ីរី។ ខឿនសេដ្ឋកិច្ចត្រូវបានប៉ាន់ស្មានថា នឹងធ្លាក់​ចុះ​ ៧% ក្នុងឆ្នាំ ២០២០ អត្រាគ្មានការងារធ្វើ នាពេលបច្ចុប្បន្នគឺ ៥០% ។

ក្នុងអំឡុងពេលនៃកិច្ចពិភាក្សានេះ សមាជិកនៃក្រុមប្រឹក្សាសន្តិសុខ​បានសម្តែងការព្រួយបារម្ភអំពីស្ថានភាពមនុស្សធម៌មិនទាន់រៀបចំយ៉ាងទៀតទាត់ ដោយសារផលប៉ះពាល់នៃវិបត្តិសេដ្ឋកិច្ច​និងផលប៉ះពាល់​នៃ COVID-19 ។

បណ្តាប្រទេសបានបញ្ជាក់ពីភាពចាំបាច់ ដើម្បីធានាឱ្យបាននូវស្ថានភាព​សន្តិសុខ សំដៅរក្សាសកម្មភាពជំនួយមនុស្សធម៌​ ជាពិសេស​គឺ​នៅក្នុងតំបន់ភាគពាយព្យនៃប្រទេសនេះដែលក្រុមភេរវករនិងក្រុមជ្រុលនិយមកំពុងប្រតិបត្តិការ។

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្ម​វៀតណាម​ប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់​លើសារ​សំខាន់​នៃការធានាឱ្យ​បានរៀបចំ​សកម្មភាពមនុស្សធម៌​នៅគ្រប់តំបន់​នៃប្រទេសស៊ីរី តាមរយៈការរក្សាស្ថេរភាព​ សន្តិសុខ​និង​ការ​អនុវត្ត​យ៉ាងតឹងរឹងកិច្ចព្រមព្រៀង​ឈប់បាញ់​នៅភាគពាយព្យ​និងជ្រោមជ្រែង​ទៅនឹងបទឈប់បាញ់ទូទាំងប្រទេសរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ។

លោកឯកអគ្គរដ្ឋទូតបានស្វាគមន៍ការគាំទ្រពីសហគមន៍អន្តរជាតិដល់ប្រជាជនស៊ីរីនិងបានអំពាវនាវឱ្យ ការបង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលស៊ីរីនិងអង្គការសហប្រជាជាតិក្នុងបញ្ហានេះ។ លោក​ឯកអគ្គរដ្ឋទូត​បានសង្កត់ធ្ងន់លើភារកិច្ចអាទិភាពចំនួនពីរ ​ដើម្បី​ធានាសន្តិសុខស្បៀងនិងបង្កើនសមត្ថភាពឆ្លើយតបនឹងជំងឺ COVID-19 នៅប្រទេសស៊ីរី។

បច្ចុប្បន្នប្រជាជនស៊ីរីជាង ១១ លាននាក់​កំពុង​ត្រូវការ​ជួយគាំទ្រ​មនុស្សធម៌។ កាលពីថ្ងៃទី ១១ ខែកក្កដា​ក្រុមប្រឹក្សាសន្តិសុខបានបោះឆ្នោត​និង​អនុម័តសេចក្តីសម្រេចចិត្តលេខ ២៥៣៣ ស្តីពី ពង្រីកយន្តការជំនួយ​មនុស្សធម៌ឆ្លងដែន ក្នុងរយៈពេល ១២ ខែ តាមរយៈច្រកព្រំដែន Bab al-Hawa ទៅកាន់ខេត្ត Idlib ដែលមានប្រជាជនប្រមាណ ៣ លាននាក់ ត្រូវការជួយគាំទ្រមនុស្សធម៌ ហើយ​ភាគច្រើន​នៃពួកគេ​បានបាត់បង់​ទីលំនៅឡើយ./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន