Trending now

ប្រទេសវៀតណាមបានព្យាបាលសះស្បើយ១០០% សម្រាប់អ្នកជំងឺកូវីដ១៩ ជាជនបរទេស

16:02 | 09/07/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ប្រទេសវៀតណាមបានកត់ត្រាករណីឆ្លងជំងឺកូវីដ១៩ ចំនួន ៣៦៩ ករណីដែលក្នុងនោះ មានអ្នកជំងឺចំនួន ៥០ នាក់ជាជនបរទេសនិង ១០០% នៃអ្នកជំងឺបរទេសត្រូវបានព្យាបាលជាសះស្បើយ ដោយក្រុមគ្រូពេទ្យវៀតណាម។

ប្រទេសវៀតណាមបានព្យាបាលសះស្បើយ១០០% សម្រាប់អ្នកជំងឺកូវីដ១៩ ជាជនបរទេស

គិតត្រឹមព្រឹកថ្ងៃទី៩ ខែកក្កដា ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺកូវីដ១៩ ចំនួន ៣៦៩ ករណី ដែលក្នុងនោះមានអ្នកជំងឺចំនួន ៥០ នាក់ជាជនបរទេស ហើយជាពិសេស អ្នកជម្ងឺបរទេស ១០០% ត្រូវបានគ្រូពេទ្យវៀតណាមព្យាបាលជាសះស្បើយប្រកបដោយជោគជ័យ។រីឯអ្នកជំងឺទី ៩១ ដែលជាអាកាសយានិកជនជជាតិអង់គ្លេសម្នាក់ គឺជាអ្នកជំងឺកូវីដ១៩ចុងក្រោយបង្អស់ដែលត្រូវបាន ប្រកាសថាត្រូវបានព្យាបាលជាសះស្បើយហើយនឹងវិលត្រឡប់ទៅស្រុកកំណើតវិញនៅថ្ងៃទី ១២ ខែកក្កដាខាងមុខនេះ។

យោងតាមប្រធាននាយកដ្ឋានគ្រប់គ្រងការពិនិត្យសុខភាពនៃក្រសួងសុខាភិបាលវៀតណាម លោកសស្ត្រាចារ្យរងបណ្ឌិត Luong Ngoc Khue បានឲ្យដឹងថាផែនការព្យាបាលជំងឺនៃក្រសួង សុខាភិបាល និងអនុគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតគឺជាកត្តាសំខាន់ៗ ដែលជួយ វៀតណាមព្យាបាលករណីទាំងនេះប្រកបដោយជោគជ័យ។ ជាពិសេសវៀតណាមមិនប្រកាន់

អ្នកជំងឺជាប្រជាជន វៀតណាមឬជនជាតិបរទេសទេនោះឡើយ។ អ្នកជំងឺទាំងអស់ ត្រូវបាន ព្យាបាលស្មើៗគ្នាដោយការខិតខំប្រឹងប្រែងនិងដកបទពិសោធន៍ប្រចាំថ្ងៃរបស់គ្រូពេទ្យផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស