Trending now

ប្រទេសវៀតណាមនាំមកនូវ«ថាមពលថ្មី»មួយសម្រាប់សមាគមអាស៊ាន

22:56 | 31/07/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - យោងតាមលោកស្រីឯកអគ្គរដ្ឋទូត Kamsiah បានអោយដឹងថាប្រទេសវៀតណាម គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចខ្លាំងក្លាបំផុតរបស់អាស៊ានហើយហេតុផលមួយសម្រាប់កំណើនសេដ្ឋកិច្ចល្អរបស់អាស៊ានគឺដោយសារការចូលរួមចំណែករបស់បណ្តាប្រទេសដូចជាប្រទេសវៀតណាម។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ប្រធានអាស៊ាន ២០២០ បានបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ (រូបភាព៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

លោកស្រីឯកអគ្គរដ្ឋទូតនិងជាប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍ម៉ាឡេស៊ីប្រចាំនៅសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) Kamsiah Kamaruddin បានវាយតម្លៃអំពីការចូលរបស់វៀតណាមចូលក្នុងអាស៊ាន នាថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ១៩៩៥ បាននាំមកនូវ “ថាមពលថ្មី” មួយដល់អង្គការក្នុងតំបន់នេះ។

លោកស្រី ឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា៖ ជាមួយនឹងប្រទេស ៦ ដំបូងប្រទេសសមាជិក អាស៊ាន មានភាពស្រដៀងគ្នាជាច្រើន។ ប៉ុន្តែនៅពេលដែលវៀតណាមលេចចេញមក ទិក្រុងហាណូយបាននាំមក នូវសក្ដានុពលថ្មីកត្តាថ្មីៗហើយយើងខ្ញុំបានសហការជាមួយវៀតណាម ដើម្បីកសាងអាស៊ានឱ្យកាន់ តែរឹងមាំ។

ប្រទេសវៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ចខ្លាំងក្លាបំផុត នៅក្នុងអាស៊ានហើយមូលហេតុមួយនៃកំណើនសេដ្ឋកិច្ចល្អរបស់អាស៊ានគឺដោយសារការចូលរួមចំណែករបស់បណ្តាប្រទេសដូចជាប្រទេសវៀតណាម។ លោកស្រីឯកអគ្គរដ្ឋទូត Kamsiah បានថ្លែងថាបណ្តា ប្រទេសក្នុងតំបន់នៅតែតស៊ូដើម្បីគ្រប់គ្រងជំងឺរាតត្បាតកូវីដ១៩ ហើយស្វែងរកមធ្យោបាយ ដើម្បីឆ្ពោះទៅ មុខក្នុងនាមជាអង្គភាពឯកភាពគ្នាតែមួយ។ លោកស្រីបាននិយាយថាការរីករាលដាលជំងឺទំនងជាអូស បន្លាយរយៈពេលយូរថែមទៀតហើយនេះមិនមែនជាបញ្ហាសម្រាប់តែប្រធានអាស៊ានបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាបញ្ហាសម្រាប់ប្រធានអាស៊ានសម្រាប់អាណត្តិខាងមុខទៀតផងដែរ។

ទន្ទឹមនឹងនេះដែរ លោកស្រីឯកអគ្គរដ្ឋទូត Kamsiah បានវាយតម្លៃថាប្រទេសវៀតណាមបានធ្វើបាន ល្អបំផុតតាមដែលអាចធ្វើទៅបានក្នុងនាមជាប្រធានអាស៊ានហើយនេះបានបញ្ជាក់ថាវៀតណាមបាន បង្ហាញតួនាទីដ៏ដឹកនាំដ៏រឹងមាំតាមរយៈការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសអាស៊ាន ដើម្បីទប់ស្កាត់ នឹងការរីករាលដាលជំងឺកូវីដ១៩ ថែមទាំងនៅក្នុងកំឡុងពេលនៃការស្តារឡើងវិញទៀតផង។

ក្រៅពីរនេះលោកស្រីឯកអគ្គរដ្ឋទូត Kamsiah ក៏បានលើកឡើង ផងដែរថាប្រធានអាស៊ាន -វៀតណាម កំពុងផ្តល់អាទិភាពក្នុងការលើកកម្ពស់បញ្ហាស្ត្រី កុមារនិងការអភិវឌ្ឍប្រកបដោយចីរភាពជាពិ សេសគឺ និរន្តរភាពនៃបរិស្ថានសមុទ្រ។ ម្យ៉ាងវិញទៀតលោកស្រីឯកអគ្គរដ្ឋទូត Kamsiah ជឿជាក់ថាអត្តសញ្ញាណ ធំបំផុតមួយរបស់អាស៊ានគឺការមូលមតិគ្នា។ ហេតុដូច្នោះហើយមិនថាធំ ខ្លាំង ឬអ្នកមានទេ ប៉ុន្តែនៅពេល ធ្វើការសម្រេចចិត្តសម្រាប់ប្លុកទាំងមូលត្រូវតែមានការយល់ព្រមពីប្រទេសជាសមាជិកទាំងអស់។ នេះក៏ជា ភាពខុសប្លែកពីគ្នារវាងអាស៊ាននិងអង្គការផ្សេងៗទៀតក្នុងតំបន់ផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: Vietnamplus.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស