Trending now

ប្រទេសវៀតណាមទទួលដំណែងជាប្រធាននៃ ADMM និង ADMM + ជាផ្លូវការ

14:11 | 19/11/2019 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - ប្រទេសវៀតណាមជ្រើសរើសប្រធានបទនៃឆ្នាំអាស៊ាន ២០២០ ជា “ការផ្សារភ្ជាប់និងការបន្សាំដោយម្ចាស់ការ”។

នាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាមទទួលនិមិត្តរូបនៃប្រធាន ADMM និង ADMM + ពីឧត្តមសេនីយ៍ Prawit Wongsuwan ឧបនាយករដ្ឋមន្ត្រីថៃ ​(រូបថត៖ Ngoc Quang - Huu Kien/TTXVN)

យោងតាមអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅប្រទេសថៃ ក្រសួងការពារជាតិវៀតណាមបានចូលកាន់តំណែងជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) និង កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន បូក (ADMM +) ឆ្នាំ ២០២០ជាផ្លូវការ។ ពិធីប្រគល់ជូនតំណែងប្រធាន ADMM និង ADMM + ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី ១៨ ខែវិច្ឆិកានៅទីក្រុងបាងកកនៃប្រទេស​ថៃ។

ថ្លែងនៅក្នុងពិធីនេះនាយឧត្តមសេនីយ៍ Ngo Xuan Lich បានអបអរសាទរក្រសួងការពារជាតិថៃនិងឧត្តមសេនីយ៍ Prawit Wongsuwan ជាផ្ទាល់ដែលបានបំពេញតួនាទីជាប្រធាន ADMM និង ADMM + ដោយជោគជ័យនៅឆ្នាំ ២០១៩ ។

នាយឧត្តមសេនីយ៍ Ngo Xuan Lich បានបញ្ជាក់ថា ការកសាងសហគមន៍អាស៊ានដែលមានភាពស្អិតរមួតនិងអាចសម្របខ្លួនយ៉ាងសកម្មទៅនឹងឥទ្ធិពលខាងក្រៅ ស្របតាមស្មារតីនៃប្រធានបទនៃឆ្នាំអាស៊ាន ២០២០ “ការផ្សាភ្ជាប់និងការបន្សាំដោយម្ចាស់ការ” ដែលប្រទេសវៀតណាមបានជ្រើសរើស៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស