Trending now

ប្រទេសថៃបានផ្ទេរតំណែងប្រធានប្តូរវេនអាស៊ានជូនប្រទេសវៀតណាមនៅថ្ងៃទី ៤ ខែវិច្ឆិកាខាងមុខ

22:01 | 20/10/2019 (ហេង វុធ្ធី)

យុគសម័យ - កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានានឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែវិច្ឆិកានៅប្រទេសថៃដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងតំណាងមកពីជាង ២០ ប្រទេស។

កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤ នៅថៃ កាលពីខែមិថុនាឆ្នាំ២០១៩ (រូបថត៖ baoquocte.vn)

ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំនេះ ពិធីផ្តេរតំណែងជាប្រធានប្តូរវេនអាស៊ានពីថៃជូនទៅវៀតណាមនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៤ ខែវិច្ឆិកាខាងមុខនេះ។ គួបញ្ជាក់ថានាថ្ងៃទី ១៨ ខែតុលា ប្រធាននាយកដ្ឋានកិច្ចការអាស៊ាននៃក្រសួងការបរទេសថៃ លោក Suriya Chindawongse បានមានប្រសាសន៍ថាកិច្ចប្រជុំកំពូលអាស៊ានធ្វើឡើងក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់និងពង្រឹងការតភ្ជាប់រវាងប្រទេសសមាជិកអាស៊ាន និងរវាងអាស៊ាននិងប្រទេសជាដៃគូផងដែរ។

ទីក្រុងបាកកនៃប្រទេសថៃ (រូបថត៖ tapchithongtindoingoai.vn)

ថ្នាក់ដឹកនាំទាំងឡាយនឹងផ្តោតលើការពិភាក្សាគ្នាអំពីយុទ្ធសាស្ត្រជំរុញកំណើនសេដ្ឋកិច្ចនិងចក្ខុវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក សំដៅជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសនានាក្នុងទ្វីបនិងដែនសមុទ្រនៃតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក។

លោក Suriya Chindawongse ក៏បានលើកឡើងផងដែរថាអាស៊ានត្រៀមខ្លួនដើម្បីបង្កើតលក្ខណៈអំណោយផលសម្រាប់ប្រទេសធំៗធ្វើការពិភាក្សាគ្នាក្នុងស្មារតីស្ថាបនានិរួមគ្នាដោះស្រាយឲ្យបានល្អនូវបញ្ហាសេដ្ឋកិច្ចនិងសន្តិសុខផងដែរ៕

(ហេង វុធ្ធី)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ