Trending now

បន្តបញ្ជាក់ពីសាមគ្គីភាព ឯកភាព ភាពក្លាហាន ប្រាជ្ញា និងប្រពៃណីល្អប្រពៃរបស់កងទ័ពប្រជាជនវៀតណាម

09:01 | 30/09/2020

នាព្រឹកថ្ងៃទី ២៨ ខែកញ្ញា មហាសន្និបាតបក្ខភាគកងទ័ពប្រជាជនវៀតណាមលើកទី ១១ អាណត្តិ ២០២០-២០២៥ ត្រូវបានប្រារព្ធឡើងយ៉ាងឧឡារិកនៅទីក្រុងហាណូយ។ លោក នាយឧត្តមសេនីយ៍ Ngo Xuan Lich អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម និងជារដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានថ្លែងសុន្ទរកថា បើកមហាសន្និបាត។ កាសែតកងទ័ពប្រជាជនមានកិត្តិយសសូមជូនខ្លឹមសារទាំងស្រុងដូចតទៅ៖

លោក នាយឧត្តមសេនីយ៍ Ngo Xuan Lich អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម និងជារដ្ឋមន្រ្តីក្រសួងការពារប្រទេសថ្លែងសុន្ទរកថាបើកមហាសន្និបាត

សូមគោរពថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាមជាទីគោរព!

សូមគោរពគណៈប្រធាន!

សមមិត្ត និងភ្ញៀវកិត្តិយសជាទីរាប់អាន!

ថ្ងៃនេះមហាសន្និបាតបក្ខភាគកងទ័ពលើកទី ១១ អាណត្តិ ២០២០-២០២៥ ត្រូវបានប្រារព្ធយ៉ាងឱឡារិក នៅរដ្ឋធានីហាណូយ។

អង្គមហាសន្និបាតសូមស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតចំពោះលោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានសាធារណរដ្ឋសង្គមនិយមវៀតណាម និងថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាម ព្រមទាំងប្រតិភូយ៉ាងច្រើនមកពីបណ្តាស្ថាប័ន អង្គភាពជាច្រើនទៀតផង។

សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូឆ្នើមចំនួន ៤៥០ រូប ដែលតំណាងឱ្យប្រាជ្ញា ភាពក្លាហាន ភាពចាស់ទុំនយោបាយ ឆន្ទៈ ជំនឿ និងសេចក្តីប្រាថ្នារបស់សមាជិកសមាជិកាបក្សក្នុងជួរកងទ័ពជាង ២៦ មឺននាក់ដែលអញ្ជើញចូលរួមមហាសន្និបាត។

ក្នុងឱកាសដ៏ឧឡារិកនេះ អង្គមហាសន្និបាតបានរំលឹក និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគុណបំណាច់របស់ លោកប្រធាន ហូជីមិញ អ្នកដឹកនាំដ៏ប៉ិនប្រសប់ ឈ្លាវៃ របស់បក្ស និងប្រជាជាតិយើងដែលជាលោកគ្រូដ៏មហាឆ្នើមនៃបដិវត្តន៍វៀតណាម ជាវីរបុរសនៃបុព្វហេតុរំដោះជាតិ ហើយក៏ជាឪពុកជាទីស្រឡាញ់របស់កងកំលាំងប្រដាប់អាវុធទាំងអស់ផងដែរ។ អង្គមហាសន្និបាតសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគ្រប់បុព្វបុរសជំនាន់មុនៗ វីរៈបុរស យុទ្ធជនពលី យុទ្ធជនពិការ អ្នកមានគុណចំពោះបដិវត្តន៍ដែលបានលះបង់ និងបូជាគ្រប់យ៉ាងដើម្បីបុព្វហេតុរំដោះជាតិ កសាង និងការពារមាតុភូមិសង្គមនិយមវៀតណាម។

អង្គមហាសន្និបាតជាទីគោរព!

ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ ថ្វីត្បិតតែនៅក្នុងបរិបទដែលប្រទេសមានទាំងកាលានុវត្តនភាព និងភាពងាយស្រួលច្រើនលើគ្រប់វិស័យ តែក៏មានបញ្ហាប្រឈមជាច្រើនបានជះឥទ្ធិពលមិនតិចដល់ពិភពលោក និងតំបន់ ហើយនិងបញ្ហាប្រឈមសន្តិសុខបែបប្រពៃណី និងមិនមែនប្រពៃណី គឺមានសភាពការណ៍យ៉ាងស្រួចស្រាវ, ការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ ការរាតត្បាតជំងឺ ឧប្បត្តិហេតុបរិស្ថានកំពុងតែកើតមានឡើងជាបន្តបន្ទាប់, កម្លាំងអរិភាពបានបង្កើនការប្រឆាំងបំផ្លាញក្តី ប៉ុន្តែក្រោមការដឹកនាំរបស់បក្ស ការគ្រប់គ្រង និងការប្រតិបត្តិរបស់រដ្ឋ ការសម្របសម្រួល និងជំនួយរបស់គ្រប់ក្រសួង ស្ថាប័ន មូលដ្ឋាន គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស គណៈកម្មាធិការបក្ស និងមេបញ្ជាការគ្រប់ជាន់ថ្នាក់បានដឹកនាំ ណែនាំកងទ័ពទាំងមូលឱ្យពង្រីកនូវប្រពៃណីវីរភាព កម្លាំងរួម ការបង្រួបបង្រួមសាមគ្គីភាព ការច្នៃប្រឌិត ការផ្តួចផ្តើមគំនិតថ្មី ការខិតខំប្រឹងប្រែងជំនះរាល់ការលំបាក និងបញ្ហាប្រឈមនានា និងអនុវត្តឱ្យបានពេញលេញ និងបំពេញគោលបំណង និងភារកិច្ចនៃសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្ខភាគកងទ័ពលើកទី ១០ ដែលបានដាក់ចេញ។

បក្ខភាគកងទ័ពគឺតែងតែជាកងទ័ពរឹងមាំ ស្អាតស្អំ មានចំណេះដឹងខាងនយោបាយ ភាពជាអ្នកដឹកនាំ និងសមត្ថភាពប្រយុទ្ធរបស់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ និងអង្គការបក្សបានមានការផ្លាស់ប្តូរល្អ។ បក្ខភាគកងទ័ពរក្សាបានយ៉ាងភ្ជាប់ភ្ជួននូវភាពជាអ្នកដឹកនាំដាច់ខាត និងចំៗលើគ្រប់ទិដ្ឋភាពទាំងអស់របស់បក្សចំពោះកងទ័ពទាំងមូល។ គុណភាពរួម កម្លាំង លក្ខណៈសម្បត្តិ និងការត្រៀមខ្លួនប្រយុទ្ធរបស់កងទ័ពទាំងមូលត្រូវបានលើកកម្ពស់។ ប្រឈមមុខនឹងការវិវឌ្ឍដ៏ស្មុគស្មាញ នៃស្ថានភាពនេះ កម្មាភិបាល និងកងទ័ពទាំងមូលតែងតែរួបរួមសាមគ្គីភាពស្មោះត្រង់ជាដាច់ខាត ជាមួយបក្ស រដ្ឋ និងប្រជាជន ត្រៀមខ្លួនទទួល និងបំពេញរាល់ភារកិច្ចដែលបានប្រគល់ជូនដោយជោគជ័យ បំពេញមុខងាររបស់ខ្លួនបានយ៉ាងល្អ ដូចជាមុខងារជា កងទ័ពប្រយុទ្ធ កងទ័ពធ្វើពលកម្ម កងទ័ពផលិតកម្ម ជាកម្លាំងស្នូលក្នុងការកសាងខឿនការពារជាតិប្រជាជនទាំងមូល ប្រៀបការពារជាតិប្រជាជនទាំងមូលដែលផ្សាភ្ជាប់ជាមួយនឹងប្រៀបសន្តិសុខប្រជាជន ជាពិសេសក្នុងតំបន់យុទ្ធសាស្រ្ត និងតំបន់សំខាន់ៗ ការពារយ៉ាងរឹងមាំនូវឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដី ថែរក្សារឹងមាំបរិស្ថានសន្តិភាព និងស្ថិរភាពសម្រាប់ការកសាង និងការអភិវឌ្ឍប្រទេសជាតិ។

មហាសន្និបាតបក្ខភាគកងទ័ពលើកទី ១១ ត្រូវបានធ្វើឡើងនៅពេលដែលបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលទើបតែរៀបចំសកម្មភាពជាក់ស្តែងជាច្រើនដើម្បីអបអរសាទរខួបលើកទី ៧៥ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងប្រទេសជាតិទាំងមូលកំពុងការពារទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹងការរាតត្បាត Covid-19 ផង និងព្យាយាមសម្រេចឲ្យបាននូវគោលដៅ និងភារកិច្ចប្រកបដោយជោគជ័យដែលបានកំណត់ដោយមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១២ ហើយឆ្ពោះទៅមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣ ផង។

មហាសន្និបាតបក្ខភាគកងទ័ពលើកទី១១ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងជីវភាពនយោបាយរបស់កម្មាភិបាល និងកងទ័ពទាំងមូល។ មហាសន្និបាតនេះមានភារកិច្ចបូកសរុបលទ្ធផលការងារ ៥ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្ខភាគកងទ័ពលើកទី១០ និងកំណត់នូវទិសដៅ គោលដៅ ភារកិច្ច ដំណោះស្រាយដឹកនាំដើម្បីបំពេញភារកិច្ចយោធា ការពារជាតិ និងកសាងបក្ខភាគកងទ័ពក្នុងរយៈពេល ៥ ខាងមុខ ពិនិត្យមើលការដឹកនាំរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិមនីតិកាលទី១០ ពិភាក្សាយោបល់លើសេចក្តីព្រាងឯកសាររបស់មជ្ឈិម និងជ្រើសរើសប្រតិភូដើម្បីចូលរួមមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣។

ក្នុងដំណើរការរៀបចំមហាសន្និបាត គណៈកម្មាធិការបក្សយោធាមជ្ឈិមទទួលបានការណែនាំជាប្រចាំពីការិយាល័យនយោបាយ លេខាធិការដ្ឋាននៃមជ្ឈិមបក្ស ការផ្តល់យោបល់របស់ក្រសួង ស្ថាប័ន។ ជាពិសេសអគ្គលេខាបក្ស និងជាប្រធានរដ្ឋ Nguyen Phu Trong បានផ្តល់អនុសាសន៍យ៉ាងជ្រាលជ្រៅ និងបានស្នើឱ្យបក្ខភាគកងទ័ពត្រូវតែធ្វើជាគំរូឈានមុខគេ និងរៀបចំមហាសន្និបាតឲ្យបានល្អដើម្បីធ្វើជាគំរូបង្កើតទំនុកចិត្ត និងជោគជ័យថ្មី។ គណៈកម្មាធិការបក្សយោធាមជ្ឈិមសូមថ្លែងអំណរគុណ និងទទួលយកការណែនាំ អនុសាសន៍ និងការចូលរួមចំណែកដ៏មានតម្លៃទាំងនោះ។

លទ្ធផលនៃមហាសន្និបាតបក្ខភាគកងទ័ពលើកទី ១១ គឺជាព្រឹត្តិការណ៍សំខាន់មួយបន្តអះអាងនូវសាមគ្គីភាព ភាពក្លាហាន ប្រាជ្ញា និងប្រពៃណីល្អរបស់កងទ័ពប្រជាជនវៀតណាម ក្នុងរយៈពេលជាង ៧៥ ឆ្នាំនៃការកសាង ប្រយុទ្ធ និងការរីកចម្រើនក្រោមទង់របស់បក្សកុម្មុយនិស្ត។ គឺជាមូលដ្ឋានសម្រាប់ការតំរង់ទិស និងការពង្រឹងសមត្ថភាពភាពជាអ្នកដឹកនាំ កម្លាំងប្រយុទ្ធរបស់បក្ខភាគកងទ័ព។ បន្តធ្វើកំណែទម្រង់ លើកកម្ពស់កម្លាំងរួម កសាងខឿនការពារជាតិប្រជាជនទាំងមូលឲ្យបានរឹងមាំ, កសាងកងទ័ពប្រជាជនបដិវត្តន៍ប្រកបដោយរបៀបរៀបរយ ចំណាន ឆ្ពោះទៅទំនើបកម្មជាបណ្តើរ បង្កើនកម្លាំងការពារជាតិ កសាង និងការពារមាតុភូមិវៀតណាមសង្គមនិយមយ៉ាងរឹងមាំ រួមវិភាគទានយ៉ាងសំខាន់ដល់ជោគជ័យនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣។

ជាមួយស្មារតីនោះ ក្នុងនាមគណៈប្រធាន ខ្ញុំសូមប្រកាសបើកមហាសន្និបាតបក្ខភាគកងទ័ពលើកទី ១១ អាណត្តិ ២០២០-២០២៥ ៕

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់