Trending now

បណ្តាប្រទេសអាស៊ាន វាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមនៅម៉ិកស៊ិក

20:29 | 19/07/2019 (យោងតាម vietnamplus.vn ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នៅពិធីប្រគល់ដំណែងជាប្រធានប្តូរវេន ACMC ដល់ប្រទេសឥណ្ឌូនេស៊ី ទីប្រឹក្សាស្ថានទូតវៀតណាម ទទួលបន្ទុកផ្នែកអាស៊ាន លោក Tran Thanh Tam បានសង្ខេបពីសកម្មភាពរបស់ ACMC នៅក្នុងរយៈពេល ៦ ខែដំបូង ឆ្នាំ ២០១៩។

បណ្តាប្រទេសអាស៊ាន វាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមនៅម៉ិកស៊ិក

នាថ្ងៃ ១៨​​ ខែកក្កដា ឯកអគ្គរដ្ឋទូតនិងឯកអគ្គរាជទូត របស់ប្រទេស ថៃ ឥណ្ឌូនេស៊ីនិង​ម៉ាឡេស៊ីបានវាយតម្លៃ ខ្ពស់តូនាទីរបស់វៀតណាមនៅពេលកាន់ដំណែងជាប្រធានប្តូរវេនគណៈកម្មាធិការអង្គការប្រទេសអាស៊ីអាគ្នែ​ នៅម៉ិកស៊ិក (ACMC) នៅរយៈពេលពាក់កណ្តាលឆ្នាំនេះក្នុងការពង្រឹងទំនាក់ទំនងវវាងបណ្តាប្រទេសអាស៊ាននិងម៉ិកស៊ិក។

យោងតាមអ្នកសារព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមនៅរដ្ឋធានីម៉ិកស៊ិក នៅពិធីប្រគល់ដំណែងជាប្រធានប្តូរវេន ACMC ដល់ប្រទេសឥណ្ឌូនេស៊ី ទីប្រឹក្សាស្ថានទូតវៀតណាម ទទួលបន្ទុកនូវអាស៊ាន លោក Tran Thanh Tam បានសង្ខេបពីសកម្មភាពរបស់ ACMC នៅក្នុងរយៈពេល ៦​ ខែដំបូង ឆ្នាំ ២០១៩​ រួមមានការប្រារព្ធសិក្ខាសាលារបស់ ACMC នៅក្នុងរយៈពេល ៦​ ខែដំបូង ឆ្នាំ ២០១៩ ជំនួបទាក់ទងជាមួយមន្រ្តីម៉ិកស៊ិកដើម្បីលើកកម្ពស់ចំណងមិត្តភាព សាមគ្គីភាពក្នុងសមាគមអាស៊ាន ក៏ដូចជាពង្រឹងការយល់ដឹងទៅវិញទៅមករវាងអាស៊ាននិងមិចស៊ិកូ។

នៅពេលទទួលដំណែងជាប្រធានប្តូរវេន​ ACMC ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី លោក Cosmas Cheppy Tri Prakoso Wartono បានសន្យាថានឹងធ្វើឱ្យបានល្អបំផុតដើម្បីលើកកម្ពស់សកម្មភាពរបស់ ACMC ហើយពង្រឹងទំនាក់ទំនងជាមួយម៉ិកស៊ិកលើគ្រប់វិស័យ ជាពិសេសលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចន៍និងវប្បធម៍

ឯករដ្ឋទូតនិងឯករាជទូតនៃបណ្តាប្រទេសអាស៊ាននៅម៉ិកស៊ិក រួមមាន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន ថៃនិងវៀតណាម មានសារៈសំខាន់ក្នុងការពង្រឹងសាមគី្កភាពក្នុងអាស៊ាន ក៏ដូចជាក្នុងការលើកកម្ពស់ទំនាក់ទំនងជាមួយម៉ិកស៊ិកលើគ្រប់វិស័យជាពិសេសលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគនិងវប្បធម៍ ហើយរួមចំណែកក្នុងការលើកកម្ពស់រូបភាពនិងកិត្តិយសរបស់អាស៊ាន។

យោងតាមស្ថិតិពីក្រសួងសេដ្ឋកិច្ចនៃម៉ិកស៊ិកបានឱ្យដឹងថាពាណិជ្ជកម្មរវាងប្រទេសម៉ាឡេស៊ីឥណ្ឌូណេស៊ីហ្វីលីពីនថៃនិងវៀតណាមបានកើនឡើងជាមធ្យម ១០% ក្នុងមួយឆ្នាំហើយឈានដល់ ៩,២៤២ ពាន់លានដុល្លារក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០១៩ ៕

(យោងតាម vietnamplus.vn ប្រែសម្រូលដោយវិច្ឆិកា)

(យោងតាម vietnamplus.vn ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស