Trending now

បង្កើនកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងសមាគមសុខុមាលភាពសង្គមអន្តរជាតិ

17:47 | 22/02/2020 (បកប្រែដោយឌីណា)

យុគសម័យ - នាព្រឹកថ្ងៃទី ២០ ខែកុម្ភៈ នៅរដ្ឋធានីហាណូយ លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam បានទទួលជួបគណៈប្រតិភូមកសមាគមសុខុមាលភាពសង្គមអន្តរជាតិ (ISSA) ដឹកនាំដោយ លោក Marcelo Abi-Ramia Caetano អគ្គលេខាធិការ ISSA ដែលអញ្ជើញមកបំពេញទស្សននិងធ្វើការ នៅប្រទេសវៀតណាម។

ទិដ្ឋភាពនៃជំនួបរវាងលោកឧបនាយករដ្ឋមន្ត្រី​ Vu Duc Dam និង លោក Marcelo Abi-Ramia Caetano អគ្គលេខាធិការ ISSA។ (រូបថត៖ កាសែត Chinh phu)

នៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី​ Vu Duc Dam បានសម្តែង​ក្តីជឿជាក់នូវកិច្ចសហប្រតិបត្តិការរវាងវៀតណាម និង ISSA មានការរីកចំរើន​កាន់តែល្អប្រសើរពីមួយ​ថ្ងៃ​ទៅមួយ​ថ្ងៃ។ លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់​ថា​ ក្នុងនាមជាប្រធានអាស៊ាន២០២០ ​វៀតណាមនឹងបន្តលើកឡើង​នូវ​ខ្លឹម​សារ​​​​ដែល​ទាក់​ទង​នឹង​សុខុមាលភាព​សង្គម និងកិច្ច​សហប្រ​​តិ​បត្តិ​ការ​លើ​វិស័យ​ធានា​រ៉ាប់រង​ ក្នុងរបៀបវារៈទាំងឡាយ​របស់អាស៊ាន។

លោក Marcelo Abi-Ramia Caetano បានវាយតម្លៃខ្ពស់ចំពោះ​វៀតណាម​ក្នុង​ការអនុវត្តបញ្ហានានាដែល​ទាក់​ទង​នឹង​សុខុមាលភាព​សង្គម។ លោក Marcelo Abi-Ramia Caetano សង្ឃឹមថា នាពេលខាងមុខនេះ ISSA និង​វៀតណាមនឹងបង្កើនកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និង​សម្រេច​គោលដៅធា​នាសុខុមាលភាប​សង្គម​នៅវៀតណាម រួម​ចំណែកព​ង្រឹង​កិត្យានុភាព និងរូបភាព​របស់​វៀតណាម ​ក្នុងដំណើ​រការធ្វើ​សមាហ​រណកម្មអ​ន្តរជាតិលើ​វិស័យ​សុខុមាលភាព​សង្គម៕

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស