Trending now

បង្កើនកិច្ចសហប្រតិបត្តិការ ដើម្បី“ការពឹងផ្អែកលើខ្លួនឯងនិងការច្នៃប្រឌិតរបស់អាស៊ាន"

08:09 | 12/11/2018 (យោងតាម TTXVN)

យុគសម័យ - តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីសឹង្ហបុរីលោក Lee Hsien Loong នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងភរិយា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់អាស៊ានលើកទី ៣៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពី ថ្ងៃទី ១៣ដល់ថ្ងៃទី១៥ ខែវិច្ឆិកាឆ្នាំ ២០១៨ នៅប្រទេសសិង្ហបុរី។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងភរិយា (រូបថត៖ TTXVN)

លទ្ធផលវិជ្ជមានជាច្រើន

សហគមន៍អាស៊ានត្រូវបានចាប់បសិសន្ធិដោយឈរលើសសរស្តម្ភទាំងបី គឺ សហគមន៍នយោបាយ-សន្តិសុខ សហគមន៍សេដ្ឋកិច្ចនិង សហគមន៍វប្បធម៌-សង្គម។ ទំនាក់ទំនងកិច្ចការបរទេសរបស់អាស៊ានក៏ដូចជាគោលដៅកាត់បន្ថយគម្លាតនៃការអភិវឌ្ឍនៅក្នុងអាស៊ាន ត្រូវបានដាក់បញ្ចូលទៅក្នុងសសរស្តម្ភនីមួយៗនៃសហគមន៍អាស៊ាន។

ចំពោះសហគមន៍នយោបាយ-សន្តិសុខ បច្ចុប្បន្ននេះ អាស៊ានបន្តរាល់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការពង្រឹងនិងចែករំលែកនូវបទដ្ឋាននៃការប្រតិបត្តិក្នុងតំបន់...លើកកម្ពស់សាមគ្គីភាព ឯកភាពផ្ទៃក្នុងនិងពង្រីកនូវតម្លៃនៃឧបករណ៍និងយន្តការធានាសន្តិសុខក្នុងតំបន់; លើកកម្ពស់សម្លេងរួមគ្នានៅក្នុងបណ្តាបញ្ហាប្រឈមទាំងក្នុងតំបន់និងអន្តរជាតិ (ដូចជា អំពើភេរវកម្ម សន្តិសុខបណ្តាញអ៊ីនធឺណែត ឧក្រិដ្ឋកម្មឆ្លងដែននិងសន្តិសុខក្រៅប្រពៃណីជាដើម) ។ តាមរយៈរាល់យន្តការសហប្រតិបត្តិការក្នុងតំបន់ដែលមានស្រាប់ វានឹងរួមចំណែកក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ការសន្ទនា ការកសាងទំនុកចិត្ត និងរួមចំណែកដល់សន្តិភាពសន្តិសុខនិងស្ថេរភាពក្នុងតំបន់។

អំពីសហគមន៍សេដ្ឋកិច្ច អាស៊ានបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការតាមដាននិងវាយតម្លៃការអនុវត្តសហគមន៍សេដ្ឋកិច្ច តាមរយៈក្របខ័ណ្ឌឃ្លាំមើលនិងវាយតម្លៃសហគមន៍សេដ្ឋកិច្ចឆ្នាំ ២០២៥។ ទន្ទឹមជាមួយគ្នានោះ លើកកម្ពស់វិធានការមួយចំនួន ដើម្បីឆ្ពោះទៅរកពាណិជ្ជកម្មរួមមានការបង្កើនការធ្វើពាណិជ្ជកម្មនិងវិនិយោគក្នុងតំបន់ ការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់ ការបង្កើតសហគ្រាសធុនតូចនិងមធ្យមប្រកបដោយភាពច្នៃប្រឌិតផងដែរ។

ទន្ទឹមជាមួយគ្នានោះ អាស៊ានបន្តការតភ្ជាប់ទំនាក់ទំនងជាមួយបណ្តាប្រទេសជាដៃគូសេដ្ឋកិច្ច តាមរយៈការកែតម្រូវនិងធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលបានចុះហត្ថលេខា និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មី។ លើសពីនេះទៀត រាល់កិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងការតភ្ជាប់តំបន់និងកាត់បន្ថយគម្លាតនៃការអភិវឌ្ឍន៍តាមរយៈផែនការមេនៃការតភ្ជាប់អាស៊ាន ២០២៥ និងផែនការការងារដំណាក់កាលទី ៣ គំនិតផ្តួចផ្តើមសមហរណកម្មអាស៊ានកំពុងបានអនុវត្តន៍។

ទាក់ទងទៅនឹងសហគមន៍វប្បធម៌-សង្គម អាស៊ានបានពង្រឹងប្រព័ន្ធត្រួតពិនិត្យនិងវាយតម្លៃតាមអ៊ិនធ័រណែតស្តីពីការអនុវត្តផែន ការមេរបស់សហគមន៍ វប្បធម៌-សង្គម ឆ្នាំ ២០២៥ សំដៅត្រៀមរៀបចំ របាយការណ៍នៃផែនការឆ្នាំ ២០២៥ ដើម្បី ផ្ញើជូនបេសកជនពិសេសនៃសហគមន៍ វប្បធម៌-សង្គមទៅកាន់គណៈប្រតិភូតំណាងអាស៊ាននៅហ្សាកាតា (ចាប់ពីខែមិថុនាឆ្នាំ២០២០) ដើម្បីពង្រឹងការសម្របសម្រួលរវាងសហគមន៍វប្បធម៌-សង្គមនិងសសរដែលនៅសេសសល់។

ស្តីពីអាទិភាព២០១៨ ប្រធានបទ “ការពឹងផ្អែកលើខ្លួនឯងនិងការច្នៃប្រឌិតរបស់អាស៊ាន" ដែលជាគំនិតផ្តួចផ្តើមរបស់ប្រទេសប្រធានសឹង្ហបូរីត្រូវបានអនុវត្តន៍ជាក់ស្តែងតាមរយៈ ទស្សនវិស័យថ្នាក់ដឹកនំាអាស៊ានអំពីអាស៊ានពឹងផ្អែកលើខ្លួនឯងនិងមានការច្នៃប្រឌិត ជាមួយនឹងខ្លឹមសារនៃកិច្ចសហប្រតិបត្តិការដផយលើកកំពស់សមត្ថភាពខ្លួនឯងចំពោះមុខឥទ្ធិពលខាងក្រៅ ពង្រឹងតួនាទីកណ្តាលរបស់អាស៊ាននៅក្នុងតំបន់និងប្រើប្រាស់ឱកាសដែលផ្តល់ដោយបដិវត្តន៍ ៤.០ ។ សេចក្តីប្រកាសស្តីពីភាពជាអ្នកដឹកនាំអាស៊ានស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខបណ្តាញ បង្កើតរបាយការណ៍ស្តីពីការត្រៀមខ្លួនរបស់អាស៊ានមុនពេលបដិវត្តន៍ឧស្សាហកម្ម ៤.០; កសាងក្របខ័ណ្ឌទីក្រុងឆ្លាតអាស៊ាន; អនុវត្តកម្មវិធីបណ្តុះបណ្តាលវិទ្យាស្ថានច្បាប់របស់អាស៊ានដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពនិងរួមចំណែកក្នុងការកសាងសហគមន៍អាស៊ានដោយផ្អែកលើច្បាប់។

បង្កើនការតភ្ជាប់

កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនឹងត្រូវបានធ្វើឡើងនៅសិង្ហបុរីចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែវិច្ឆិកាឆ្នាំ ២០១៨ ។ មុននោះ (ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ខែវិច្ឆិកាឆ្នាំ ២០១៨) នឹងប្រព្រឹត្តទៅកិច្ចប្រជុំត្រៀមថ្នាក់រដ្ឋមន្ត្រី (ការទូត សេដ្ឋកិច្ចនិងក្រុមប្រឹក្សាសម្រុះសម្រួល) កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន (SOM); កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់សេដ្ឋកិច្ចអាស៊ាន (SEOM) និងឯកអគ្គរដ្ឋទូត (គណៈកម្មាធិការតំណា របស់អាស៊ាន) ។

កម្មវិធីនេះបានផ្តោតលើសកម្មភាពសំខាន់ៗ រួមមាន កិច្ចប្រជុំកំពូលអាស៊ាន; កំពូលអាស៊ានបូកបី (រួមមានចិន ជប៉ុន កូរ៉េខាងត្បូង) កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) កិច្ចប្រជុំកំពូលអាស៊ាន + 1 ចំនួន៧ (ចិន កូរ៉េខាងត្បូង ជប៉ុន សហរដ្ឋអាមេរិក ឥណ្ឌា អូស្រ្តាលីនិងរុស្ស៊ី)។ លើសពីនេះទៀត នឹងមានកិច្ចប្រជុំកំពូលលើកទី ២ នៃបណ្តាប្រទេសចូលរួមក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP) ផងដែរ។

នៅកិច្ចប្រជុំអាស៊ានកំពូលលើកទី៣៣នេះ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាននឹងផ្តោតលើការលើកកម្ពស់កិច្ចសហប្រតិបត្តិការនិងការផ្សារភ្ជាប់ ការកសាងសហគមន៍អាស៊ានតាមស្មារតីនៃប្រធានបទសម្រាប់ឆ្នាំ ២០១៨គឺ “ការពឹងផ្អែកលើខ្លួនឯងនិងភាពច្នៃប្រឌិត” និងការតំរង់ទិសសម្រាប់អាស៊ានក្នុងពេលប៉ុន្មានឆ្នាំខាងមុខនេះ។

នៅក្នុងកិច្ចប្រជុំកំពូលជាមួយដៃគូ ថ្នាក់ដឹកនាំអាស៊ាននិងដៃគូនឹងពិភាក្សាអំពីវិធានការនានាដើម្បីជម្រុញកិច្ចសហប្រតិបត្តិការរវាងភាគីនានា ក្នុងនោះមានការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការវិនិយោគ ពាណិជ្ជកម្ម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បង្កើនការតភ្ជាប់ កិច្ចសហប្រតិបត្តិការដើម្បីទប់ទល់ជាមួយបម្រែបម្រួលនៃសេដ្ឋកិច្ចពិភពលោក សម្របខ្លួនទៅនឹងបដិវត្តឧស្សាហកម្ម ៤.០; ដោះស្រាយរាល់បញ្ហាប្រឈមជាសកលដូចជាបរិស្ថានការប្រែប្រួលអាកាសធាតុ។

ថ្នាក់ដឹកនាំក៏នឹងផ្លាស់ប្តូរនូវទស្សនៈស្តីពីបញ្ហាតំបន់និងអន្តរជាតិដែលមានផលប្រយោជន៍ទៅវិញទៅមកដើម្បីរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍នៅក្នុងតំបន់៕

(យោងតាម TTXVN)

(យោងតាម TTXVN)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម