Trending now

បង្កើតផលិតផលសំរាប់បង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាត COVID-19 នៅខេត្ត Nghe An

20:10 | 06/04/2020 (ប្រែសម្រូលដោយសាមេត)

យុគសម៍យ - មន្ទីរពេទ្យពហុព្យាបាលតំបន់ពាយ័ព្យ (Nghe An) ទើបតែដាក់ឲ្យប្រើប្រាស់ឧបករណ៍វាស់សីតុណ្ហភាពរាងកាយដែលត្រូវបានផលិតពីសម្ភារៈ និងឧបករណ៍ដែលមាននៅក្នុងមូលដ្ឋាន។

ឧបករណ៍វាស់សីតុណ្ហភាពរាងកាយ

នាថ្ងៃទី ៦ ខែមេសា ព័ត៌មានពីមន្ទីរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខេត្ត Nghe An បានឲ្យដឹងថា មន្ទីរពេទ្យពហុព្យាបាលតំបន់ពាយ័ព្យ (Nghe An) ទើបតែ ដាក់ឲ្យប្រើប្រាស់ឧបករណ៍វាស់សីតុណ្ហភាពរាងកាយដែលត្រូវបានផលិតពីសម្ភារៈ និងឧបករណ៍ដែលមាននៅក្នុងមូលដ្ឋាន។

ឧបករណ៍នេះត្រូវបានដាក់នៅមុខទ្វារមន្ទីរពេទ្យដើម្បីវាស់សីតុណ្ហភាពរាងកាយសម្រាប់អ្នកមកពិនិត្យជំងឺ និងសមាជិកគ្រួសាររបស់អ្នកជំងឺមកមន្ទីរពេទ្យ។

មន្ទីរពេទ្យពហុព្យាបាលតំបន់ពាយ័ព្យបានឲ្យដឹងថា នៅពេលដែលមនុស្សត្រូវការវាស់សីតុណ្ហភាពរាងកាយ ឈរនៅក្នុងប្រព័ន្ធម៉ាស៊ីន បុគ្គលិកសុខាភិបាលនៃមន្ទីរពេទ្យគ្រាន់តែអង្គុយពីចម្ងាយដើម្បីចុចដើម្បីធ្វើឲ្យម៉ាស៊ីនដំណើរការ ដោយមិនមានការប៉ះពាល់ដោយផ្ទាល់រវាងមនុស្ស។ លទ្ធផលនៃការវាស់វែងនឹងត្រូវបានថតដោយកាមេរ៉ា ហើយបញ្ជូនទៅអេក្រង់កុំព្យូទ័រដើម្បីឲ្យបុគ្គលិកសុខាភិបាលដឹងនិងចាត់វិធានការ។

ការស្រាវជ្រាវយ៉ាងសកម្ម ប្រើប្រាសផលិតផលសម្រាប់ការបង្ការទប់ស្កាត់នឹងជំងឺរាតត្បាត COVID-19 មានអត្ថន័យជាក់ស្ដែង ជួបឲ្យកាត់បន្ថយថ្លៃនៃការទិញឧបករណ៍និងរួមចំណែកជាវិជ្ជមានក្និងការបង្ការទប់ស្កាត់នឹងជំងឺរាតត្បាតនៅខេត្ត Nghe An៕

(ប្រែសម្រូលដោយសាមេត)

(ប្រភពព័ត៌មាន: baonghean)

(ប្រែសម្រូលដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ