Trending now

បក្សកុម្មុយនិស្តវៀតណាមគឺជាកម្លាំងចលករដ៏សំខាន់សម្រាប់ចលនាបដិវត្ត និងវឌ្ឍនភាពនៅលើពិភពលោក

07:46 | 23/01/2020 (បូកសរុបដោយឌីណា)

ការបង្កើតឡើងបក្សកុម្មុយនិស្តវៀតណាមមានអត្ថន័យយ៉ាងសំខាន់មិនត្រឹមតែចំពោះប្រវតិ្តសាស្រ្តនៃប្រជាជាតិវៀតណាមប៉ុណ្ណោះទេ ថែមទាំងសំរាប់ចលនាបដិវត្តលើពិភពលោកផងដែរ។ នោះគឺជាការបញ្ជាក់របស់លោកអគ្គលេខាបក្សកុម្មុយនិស្តអាហ្សង់ទីន Victor Kot ដែលតែងតែមានមនោសញ្ចេតនាពិសេសចំពោះប្រទេសប្រជាជន និងបដិវត្តវៀតណាម។ ក្នុងឪកាសអបអរសាទរខួប ៩០ នៃទិវាបង្កើតបក្សកុម្មុនិស្តវៀតណាម (ថ្ងៃទី៣ ខែកុម្ភៈឆ្នាំ១៩៣០ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០)។ យើងខ្ញុំសូមឧទ្ទេសនាមនូវចំណាប់អារម្មណ៍របស់លោកអគ្គលេខាបក្សកុម្មុយនិស្តអាហ្សង់ទីន Victor Kot ចំពោះបក្សកុម្មុនិស្តវៀតណាម ដូចតទៅនេះ៖

លើកឡើង​តួនាទីរ​បស់បក្ស​កុម្មុយនិ​ស្តវៀតណា​មក្នុងដំណើ​រ​ការ​ក​សាង និងអភិវឌ្ឍប្រទេស លោក Victor Kot បាន​សង្កត់​ធ្ងន់​ថា ក្នុង​អំឡុង​ពេ​ល​ប្រវត្តិសាស្ត្រនៃសតវត្សរ៍ទី ២០ និងបណ្តា​ទសវត្សរ៍ដំបូងនៃសតវត្សរ៍ទី ២១ ប្រទេស​វៀតណា​ម​បាន​បង្កើត​ការ​លើក​ទឹក​ចិត្ត​ដ៏​ធំធេង​សម្រាប់​ការ​បង្កើត​ចល​នា​​កុម្មុយនិស្តអន្តរជាតិ សម្រាប់ការតស៊ូរបស់កុម្មុយនិស្ត និងបដិវត្ត ក៏ដូច​ជា​ប្រវ​ត្តិសាស្រ្តរបស់មនុស្សជាតិ។ លោកអគ្គលេខាបក្ស Victor Kot បាន​សម្តែង​នូវការកោតសរសើរ និងការគោរពចំពោះប្រវត្តិសាស្ត្រ​ដ៏​ត្រចះត្រចង់​របស់​បក្សកុ​ម្មុយ​និស្ត​វៀតណាមក្នុ ងរយៈពេល ៩០ ឆ្នាំកន្លងមក ក្នុង​តួនាទីជាអ្នក​ដឹកនាំដ៏សក្តិសម ដែល​ត្រូវបាន​ប្រ​ជាជន​វៀត​ណាម​ទទួល​ស្គាល់​ក្នុង​ប្រវត្តិសាស្ត្រនៃការតស៊ូដើម្បីឯករាជ្យជាតិ ​ក៏ដូចជាការដឹកនាំ និងកិត្យានុភាព​រប​ស់​​បក្សកុម្មុយនិស្ត​វៀតណាម​លើឆាកអន្តរជាតិ។

យោងតាមលោកអគ្គលេខាបក្សកុម្មុយនីស្តអាហ្សង់ទីនឲ្យ​ដឹង​ថា ដោយមានកា​រ​ដឹ​ក​​​នាំរបស់បក្សកុម្មុយនិស្តវៀតណាម និងការចូលរួមរបស់ប្រ​ជាជនវៀតណាម​ទាំង​​​​មូល ​ប្រទេសវៀតណាមទទួលបានជ័យជម្នះ​ដ៏ធំធេងក្នុង​ការតស៊ូ​ប្រឆាំង​នឹង​​ពួកអាណានិគម ​បើកប្រវត្តិសាស្ត្រថ្មីសម្រាប់ប្រជាជនជាមួយនឹងការ​ក​កើត​នៃ​​​​សាធារណរដ្ឋប្រជាមានិតវៀតណាម បន្ទាប់មកគឺការតស៊ូដើម្បីឯករាជ្យជាតិ ការ​វាយឲ្យ​បរាជ័យចក្រពត្តិនិយម។ មិន​ត្រឹម​តែប៉ុណ្ណោះ​ទេ បន្ទាប់ពីបង្រួប​បង្រួម​​ប្រទេសឡើង​វិញ បក្សកុម្មុយនិស្ត​វៀតណាម​បានបន្តដឹកនាំប្រទេស​ក្នុង​ការ​ស្តា​រ និងអភិវឌ្ឍសេដ្ឋកិច្ចឡើងវិញដោយ​មាន​ទិស​ដៅ​ត្រឹម​ត្រូវ​ ចាប់​តាំង​ពី​ក្រោយ​ឆ្នាំ ១៩៨៦ កសាងសង្គមថ្មីមួយដោយមានសមិទ្ធិផលលេច​ធ្លោ​ជា​ច្រើន​។

លោកអគ្គ​លេ​ខា​​​​បក្ស​កុម្មុយនិស្តអាហ្សង់ទីន ​ Victor Kot (អ្នកឈរនៅកណ្តាល) ។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

លោក Victor Kot បានមានប្រសាសន៍ថា ទោះបីនៅមានការលំបាក​ក៏​ដោយ​ក៏​ជោគ​ជ័យទាំងឡាយរបស់វៀតណាមក្នុងដំណើរការអនុវត្តកិច្ច​ការផ្លា​ស់​ប្តូ​រថ្មី​និង​ការ​​អភិវឌ្ឍ​សេដ្ឋកិច្ចរបស់ប្រទេស ដើម្បីសុភមង្គល​របស់​ប្រជាជន​​ទទួលបានការកោតសរសើរ​ពី​សហគមន៍​​អន្តរជាតិ។

ទាក់ទិននឹងទំនាក់ទំនងរវាងបក្សកុម្មុយនីស្តអាហ្សង់ទីន និងវៀតណាម Victor Kot មានប្រសាសន៍ថា នេះជាទំនាក់ទំនងប្រវត្តិសាស្រ្តដោយ​ផ្អែកលើលទ្ធិម៉ាក្ស - លេនីន ដែលមានទស្សនៈស្រដៀងគ្នា មានទំនាក់ទំនងមិត្តភាពស្មោះត្រង់​ និងគោរពគ្នាទៅវិញទៅមក។ ថ្នាក់​ដឹកនាំ​​នៃបក្សកុម្មុយនីស្តអាហ្សង់ទីនជាច្រើន​​មានទំនាក់ទំនងល្អជាមួយថា្នក់ដឹកនាំបក្សកុម្មុយនិស្តវៀតណាមដូចជា​ លោកប្រធាន Ho Chi Minh ឬលោកអគ្គលេខាបក្ស Le Duan និងថ្នាក់​ដឹក​នាំ​ជាច្រើនទៀត។ ជាពិសេស ក្នុងដំណាក់កាល​ដែល​វៀត​ណាម​ត្រូវ​ឆ្លង​កាត់​ការ​ត​ស៊ូ​ប្រឆាំងនឹងចក្រពត្តិ​អាមេរិក​ជាសម័យ​មួយ​ដែលបក្ស​កុម្មុយនិស្តអាហ្សង់ទីន​បាន​​ប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីជួយ​គាំទ្រចំពោះការតស៊ូរ​បស់​ប្រជាជន​វៀតណាម។

លោកអគ្គលេខាបក្សកុម្មុយនិស្តអាហ្សង់ទីនបានរំលឹកឡើងវិញថា នៅសម័យនោះ បក្ស​កុម្មុយនិស្តអាហ្សង់ទីនបានបង្កើតចលនាបង្រួបបង្រួ​ម​សមគ្គី​​ជាមួយវៀតណាម ឃោសនា​និងតាមដានយ៉ាងដិតដល់នូវការវិវត្ត​នៃការ​តស៊ូ​បដិវត្តស្នេហាជាតិដ៏អង់អាច់ក្លា​ហាន​របស់ប្រជាជនវៀតណាម។

លោក Victor Kot បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗ នេះ​ភាគី​ទាំង​ពីរ​បាន​ផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់​ដើម្បី​ពង្រឹង និងពង្រីក ទំនាក់ទំនង​មិត្ត​ភាពជាបងប្អូន ហើយទន្ទឹមនឹងនោះក៏បង្ហាញការជួយ​គាំទ្រ និង​ទំនាក​ទំន​ងសា​មគ្គី​ភាព​ជាមួយដំណើរការផ្លាស់ប្តូរនិង​អភិវឌ្ឍន៍សេដ្ឋកិច្ចប្រកប​ដោយ​ជោគ​ជ័យ​របស់​វៀតណាម ក៏ដូចជាតួនាទីដែលកំពុងកើនឡើង​ក្រោម​ការដឹកនាំរបស់​ប​ក្ស​​កុម្មុយនិស្តវៀតណាមក្នុងទំនាក់ទំនងអន្តរជាតិ។

លោកអគ្គលេខាបក្សកុម្មុយនិស្តអាហ្សង់ទីនជឿជាក់យ៉ាងមុតមាំថា ប្រទេសវៀតណាមក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់បក្សកុម្មុយនិស្តវៀតណាមនឹងបន្តអនុវត្តប្រកបដោយជោគជ័យនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ទាំងឡាយ​របស់ប្រទេស ក៏ដូចជាទទួលបានសមិទ្ធិផលថ្មីៗនៅក្នុង ការកាង​សង្គម​និយម​។ លោកក៏បានបង្ហាញក្តីសង្ឃឹម ថា​ចំណងសាមគ្គីភាព និងមិត្តភាពរវា​ង​បក្ស​​កុ​ម្មុយនីស្តអាហ្សង់ទីន និងបក្ស​កុម្មុយនីស្តនិងវៀតណាម​នឹងត្រូវ​បាន​រឹក​ប​ន្តែ​ង ហើយឆ្ពោះទៅរកជោគជ័យថ្មីៗថែមទៀត៕

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ