Trending now

នាយទាហានរក្សាសន្តិភាពវៀតណាមចួលរួមក្នុងការប្រឆាំងនឹងជំងឺ COVID - 19 ប្រកបដោយសកម្ម

17:13 | 10/07/2020 (បកប្រែដោយឌីណា)

យុគសម័យ - នាព្រឹកថ្ងៃទី ១០ ខែកក្កដា ក្នុងការជួបសន្ទនាតាមប្រព័ន្ធអ៊ីនធើណិតរវាងលោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការយោធាមជ្ឈិមអនុរដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោកអគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ Atul Khare។ លោក Atul Khare បានអបអរសាទរចំពោះការខិតខំប្រឹងប្រែងនិងលទ្ធផលរបស់វៀតណាមក្នុងការបង្ការនិងទប់ស្កាត់នឹងការរីករាលដាលនៃជំងឺ Covid-19 រួមទាំងកម្លាំងរក្សាសន្តិភាពកំពុងបំពេញបេសកកម្ម នៅសាធារណរដ្ឋស៊ូដង់ខាងត្បូងនិងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ជួបសន្ទនា​ តាម​ប្រព័ន្ធអ៊ីនធើណិត។ (រូបថត៖ VOV)

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានចែករំលែកព័ត៌មានអំពី​ការ​ចូលរួមរបស់​វៀតណាម នាពេលថ្មីៗនេះ​ក្នុងសកម្មភាពរក្សាសន្តិភាព​របស់អង្គការសហប្រជាជាតិ ជាពិសេសកិច្ចខិតខំប្រឹងប្រែង​ដើម្បី​បង្ការនិងទប់ស្កាត់​នឹងការរីករាលដាល Covid-19 នៅទ្វីបអាហ្វ្រិក។

បច្ចុប្បន្ននេះប្រទេសវៀតណាមកំពុងរៀបចំយ៉ាងសកម្មកងពេទ្យ​កម្រិត​២ លេខ​៣ ត្រៀមទទួលតួនាទីរបស់កងពេទ្យ​កម្រិត​២ លេខ​២ ​ក៏ប៉ុន្តែ ដោយសារផលប៉ះពាល់នៃការរីករាលដាលនៃជំងឺ Covid-19 បេសកកម្ម​របស់កងពេទ្យ​កម្រិត ​២ លេខ​២ ត្រូវអូសបន្លាយរយៈពេលបន្ថែម។ លោក ឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានស្នើថា​ អង្គការសហប្រជាជាតិ​គួរតែមានគោលនយោបាយគាំទ្រដល់ទាហានចូលរួមក្នុងកងរក្សាសន្តិភាព​ដែលត្រូវបានអូសបន្លាយរយៈពេលបន្ថែម ដើម្បីបំពេញបេសកម្ម រួមទាំងនាយទាហានវៀតណាមផងដែរ។

លោកអគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ Atul Khare បាន​ថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងពេទ្យ​កម្រិត ​២ លេខ​ ២ ក្នុងការលើកឡើងវិធានការការពារនិងត្រួតពិនិត្យជំងឺ Covid-19 ហើយបានស្នើថា វៀតណាមគួរតែពង្រឹងសកម្មភាពនេះបន្ថែមទៀត ដើម្បីគាំទ្រដល់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅប្រទេសស៊ូដង់ខាងត្បូង។ លោក Atul Khare ក៏បានបញ្ជាក់ផងដែរថា៖ អង្គការសហប្រជាជាតិនឹងមានការទទួលស្គាល់ប្រកបដោយភាពសក្ដិសមក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងរបស់កម្លាំងរក្សាសន្តិភាពក្នុងការបង្ការនិងទប់ស្កាត់នឹង​ការរីករាលដាលនៃជំងឺ Covid-19 រួមទាំង​នាយទាហានរក្សាសន្តិភាពវៀតណាមផងដែរ ។

លោកអគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ Atul Khare បាន​អបអរសាទរប្រទេសវៀតណាម ជាពិសេស​បណ្ឌិត្យសភា​ពេទ្យយោធាដែលបានផលិតឧបករណ៍តេស្តរកឃើញវីរុស SARS-CoV-2 ប្រកបដោយជោគជ័យ អបអរសាទរចំពោះលទ្ធផលវិជ្ជមាន​របស់​វៀតណាម​ក្នុងការប្រយុទ្ធប្រឆាំង COVID - 19 ក៏បាន​លើកឡើងនូវ​ផែនការជាច្រើនដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ នាពេលខាងមុខ។

នៅក្នុងកិច្ចសន្ទនានេះ ភាគីទាំងពីរក៏បានពិភាក្សាពី​សកម្មភាពសំខាន់ៗ​មួយ​ចំនួនរបស់វៀតណាម​ក្នុងឆ្នាំ​ដែល​វៀតណាម​ទទួលតួនាទី​ពីរ​គឺ​ប្រធាន​អាស៊ាន​និងសមាជិក​មិន​អចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ​នៃ​អង្គការសហប្រជាជាតិ ជាពិសេសផែនការរៀបចំសន្និសីទ “ ស្ត្រីជាមួយសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ” និងខួបលើកទី ១០ ឆ្នាំ នៃគំនិតផ្តួចផ្តើម ADMM + ដែល​​បានស្នើឡើង​ដោយ​ប្រទេសវៀតណាម។

លោកអគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ Atul Khare បានសម្តែង​ការគាំទ្រចំពោះខ្លឹមសារ គំនិតផ្តួចផ្តើម និងផែនការ​រៀបចំ​សកម្មភាព​ក្នុងឆ្នាំដែលវៀតណាមទទួលតួនាទីពីរ ដោយអះអាងថា​លោក​គាំទ្រ​វៀតណាម​ក្នុងគំនិតផ្តួចផ្តើមផ្សេងៗ អំពីការថែរក្សាសន្តិភាព​និងការ​ព្រមព្រៀងខ្ពស់ចំពោះការរៀបចំសន្និសីទ "ស្ត្រីជាមួយអង្គការថែរក្សា​សន្តិភាព​របស់អង្គការសហប្រជាជាតិ" បន្ទាប់ពីការរីករាលដាល COVID -19 ស្ថិតក្រោមការគ្រប់គ្រង./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ