Trending now

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ ប្រធានគណៈកម្មការអឺរ៉ុប

11:03 | 30/07/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នារសៀលថ្ងៃទី ២៩ ខែកក្កដា នៅទីស្ដីការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើកិច្ចសន្ទនាតាមតាមទូរស័ព្ទជាមួយលោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប (EC) ដើម្បីពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម - សហភាពអឺរ៉ុប (EVFTA) និង ទំនាក់ទំនងវៀតណាម - សហភាពអឺរ៉ុបលើគ្រប់វិស័យ។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ ប្រធានគណៈកម្មការអឺរ៉ុប

លោក Nguyen Xuan Phuc បានសម្តែងក្តីរីករាយដែលបានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោកស្រី Ursula von der Leyen ចំនៅពេលវេលាដ៏សំខាន់នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុង ជ្រោយរវាងវៀតណាមនិង EU នៅពេលដែលកិច្ចព្រមព្រៀង EVFTA នឹងចូលជាធរមានចាប់ពីថ្ងៃទី ១ ខែសីហាឆ្នាំ ២០២០ ហើយក៏បើកឱកាសនិងទស្សនវិស័យដ៏ធំធេងដើម្បីនាំទំនាក់ទំនងវៀតណាម - សហភាពអឺរ៉ុបឡើងដល់កំពស់ថ្មីហើយនេះ ព្រមទាំងជាព្រឹត្តិការណ៍ដ៏មានអត្ថន័យក្នុងឱកាសរំលឹកខួប លើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - សហភាពអឺរ៉ុប (ឆ្នាំ១៩៩០-ឆ្នាំ២០២០)។

ភាគីទាំងពីរបានព្រមព្រៀងគ្នាថារួមជាមួយនឹងកិច្ចព្រមព្រៀងភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាង វៀតណាមនិងអឺរ៉ុប (PCA) កិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីការចូលរួមរបស់វៀតណាម ក្នុងសកម្មភាពគ្រប់គ្រងវិបត្តិរបស់ EU (FPA) ហើយការចុះហត្ថលេខានិងការអនុវត្តកិច្ចព្រមព្រៀង EVFTA និងកិច្ចព្រមព្រៀងគាំពារវិនិយោគវៀតណាម - សហភាពអឺរ៉ុប (EVIPA) ធ្វើឱ្យប្រទេសវៀត ណាមក្លាយទៅជាដៃគូនាំមុខគេរបស់សហភាពអឺរ៉ុបក្នុងអាស៊ាននិងជាប្រទេសមួយក្នុងអាស៊ី - ប៉ាស៊ីហ្វិកដែលសហភាពអឺរ៉ុបមានទំនាក់ទំនងយ៉ាងស៊ីជម្រៅនិងទូលំទូលាយបំផុតទាក់ទងនឹង នយោបាយ សេដ្ឋកិច្ច ពាណិជ្ជ កម្ម កិច្ចសហប្រតិបត្តិ ការអភិវឌ្ឍន៍បរិស្ថាន ថាមពលប្រកបដោយចីរភាព និងសន្តិសុខជាតិផងដែរ។

ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់និងការប្តេជ្ញាចិត្តក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធដើម្បីអនុវត្តកិច្ចព្រមព្រៀង EVFTA ប្រកបដោយប្រសិទ្ធភាពផ្តល់ផលប្រយោជន៍ជាអតិបរមាដែល កិច្ចព្រមព្រៀងអាចនាំ មកជូនភាគីទាំងពីរនិងរួមចំណែកលើកកម្ពស់សេរីភាព ពាណិជ្ជកម្មភាវូបនីយកម្មនិងកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកព្រមទាំងរួមវិភាគទាន ដល់ការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចនៅ ក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកនិងក្នុងតំបន់ត្រូវរងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាតកូវីដ១៩។

រីឯខ្លួនវិញ ប្រធាន EC លោកស្រី ស្រី Ursula von der Leyen បានសង្កត់ធ្ងន់ថា EU ផ្តោតការយក ចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់វិស័យដោយវាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែងរបស់វៀតណាមក្នុងការទទួលខុសត្រូវរបស់ប្រធានអាស៊ាននិងសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ។ ទន្ទឹមនឹងនេះប្រធាន EC ក៏បានចែករំលែកការ ព្រួយបារម្ភអំពីការវិវឌ្ឍន៍ថ្មីៗនៅសមុទ្រខាងកើត។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារសំខាន់នៃការរក្សា សន្តិភាព សន្តិសុខ ការគោរពច្បាប់អន្តរជាតិ ក្នុងនោះមានសន្ធិសញ្ញា UNCLOS ឆ្នាំ១៩៨២ និងធានានូវ សេរីភាពនាវាចរណ៍និងអាកាសចរណ៍នៅលើសមុទ្រខាងកើតដែលជាផ្លូវសមុទ្រដ៏សំខាន់ តភ្ជាប់រវាង សហភាពអឺរ៉ុបនិងតំបន់ផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baoquocte.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម