Trending now

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបសវនាការ ជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping

20:40 | 25/04/2019 (ប្រភព៖ vovworld.vn)

ក្នុងឱកាសអញ្ជើញចូលរួមវេទិកាជាន់ខ្ពស់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ “ខ្សែក្រវ៉ាត់និងផ្លូវ” លើកទី២នៅទីក្រុងប៉េកាំងនោះ នាថ្ងៃទី២៥ខែមេសា នាយក រដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបសវនា ការជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping (រូបថត៖ VGP)

លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាង សកម្មនៃទំនាក់ទំនងរវាងបក្សទាំងពីរនិងប្រទេសទាំងពីរនាពេលកន្លងទៅ ព្រម ទាំងអះអាងថា វៀតណាមប្រកាន់យ៉ាងខ្ជាប់ខ្ជួននឹងគោលមាគ៌ាកិច្ចការបរទេសដ៏ ឯករាជ្យ ម្ចាស់ការ សន្តិភាព សហប្រតិបតិ្តការនិងអភិវឌ្ឍ ដែលក្នុងនោះជានិច្ច កាលយកចិត្តទុកដាក់ដល់ការជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងចិនអោយមានការរីកចម្រើនប្រកបដោយស្ថិរភាព ស្មោះត្រង់ និងចីរភាព ផងដែរ។ លោកនាយករដ្ឋមន្រ្តីវៀតណាមក៏ បានស្វាគមន៍និងគាំទ្រចំពោះគំនិតផ្ដួចផ្ដើម “ខ្សែក្រវ៉ាត់និងផ្លូវ” ដោយបានធានា គោលការណ៍សហប្រតិបតិ្តការប្រកបដោយសន្តិភាព សមភាព គោរពគ្នាដើម្បី ផលប្រយោជន៍ទៅវិញទៅមក សមស្របនឹងច្បាប់អន្តរជាតិ ឆ្ពោះទៅរកគោលដៅ រួមចំណែកទៅក្នុងការអភិវឌ្ឍនិងវិបុលភាពរួមនៃប្រទេសទាំងអស់។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានស្នើអោយភាគី ទាំងពីរបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ ក៏ដូចជាកិច្ចសហប្រតិបតិ្តការ រវាងក្រសួង ស្ថាប័ននិងតំបន់នៃប្រទេសទាំងពីរ លើកកំពស់ប្រសិទ្ធភាពក្នុងការ ជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន ជាពិសេសគឺជំនាន់វ័យក្មេង តម្រង់ ទិសយ៉ាងល្អសម្រាប់សាធារណៈមតិនិងសារព័ត៌មាន សហការគ្នារៀបចំសកម្ម ភាពរំលឹកខួបលើកទី៧០ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងចិន។ ទន្ទឹមនឹងនោះ ភាគីទាំងពីរបង្កើនកិច្ចសហប្រតិបតិ្តការក្នុងការគ្រប់គ្រងនិងប្រើ ប្រាស់ប្រកបដោយចីរភាពនូវប្រភពទឹកទន្លេមេគង្គនិងទន្លេរួមផ្សេងៗទៀត ពន្យា ពេលកិច្ចព្រមព្រៀងស្ដីពីខ្សែទូរស័ព្ទបន្ទាន់សម្រាប់របរនេសាទនៅសមុទ្រ សហ ប្រតិបតិ្តការឃ្លាំមើលសុវត្ថិភាពនុយក្លេអ៊ែរ ក៏ដូចជាអនុវត្តន៍អោយបានល្អនូវឯក សារចំនួន៣ស្ដីពីព្រំដែនគោករវាងវៀតណាមនិងចិនផងដែរ។

ចំពោះបញ្ហានៅសមុទ្រ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានស្នើអោយភាគីទាំងពីរបន្តគោរពការយោគយល់រួមនិងកិច្ចព្រមព្រៀង រវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ រដ្ឋទាំងពីរ កិច្ចព្រមព្រៀងស្ដីពីគោល ការណ៍ជាសារវ័ន្តបញ្ជាណែនាំការដោះស្រាយបញ្ហានៅសមុទ្រ វៀតណាម-ចិន ប្រកាន់យ៉ាងខ្ជាប់នឹងការដោះស្រាយបញ្ហានៅសមុទ្រដោយសន្តិវិធី អោយបាន សមស្របនឹងច្បាប់អន្តរជាតិ ព្រមទាំងឆ្ពោះទៅរកការរីកចម្រើនក្នុងការកំណត់ តំបន់នៅខាងក្រៅទ្វារឈូងសមុទ្រភាគខាងជើងនាឆ្នាំ២០២០។ លោកនាយក រដ្ឋមន្រ្តីវៀតណាមក៏បានស្នើអោយភាគីទាំងពីរអនុវត្តន៍យ៉ាងពេញលេញនិងប្រ កបដោយប្រសិទ្ធភាពនូវសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ក៏ដូចជាជំរុញដំណើរការចរចានិងកសាងក្រមប្រតិបត្តិ របស់ភាគីនានានៅសមុទ្រខាងកើត (COC) អោយបានជាក់ស្ដែងនិងមានសុពលភាព ផងដែរ។

ទិដ្ឋភាពនៃកិច្ចពិភាក្សា (រូបថតៈ chinhphu.vn)

ជាការឆ្លើយតប អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping បានថ្លែងក្ដី សួរសុខទុក្ខយ៉ាងស្និទ្ធស្នាលជូនចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong ហើយស្វាគមន៍យ៉ាងកក់ក្ដៅនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc និងគណៈប្រតិភូវៀតណាមបានមកចូលរួមវេទិកា “ខ្សែក្រវ៉ាត់និងផ្លូវ” លើកទី២ ព្រមទាំងអះអាងថា ប្រការនេះបានបង្ហាញនូវការគោរពរបស់បក្សនិង រដ្ឋវៀតណាមចំពោះទំនាក់ទំនងចិន-វៀតណាម ក៏ដូចជារួមចំណែកទៅក្នុងជោគ ជ័យនៃវេទិកាលើកនេះផងដែរ។ លោក Xi Jinping បានសង្កត់ធ្ងន់ថា បក្សនិងរដ្ឋ ចិនជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ទំនាក់ទំនងជាមួយវៀតណាម ហើយឯកភាពជាមួយវៀតណាមលើការបន្តរក្សាជំនួបប្រាស្រ័យជាន់ខ្ពស់ បង្កើន ការជឿទុកចិត្តខាងនយោបាយ ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែង ពង្រឹង ទំនាក់ទំនងមិត្តភាពប្រពៃណី គ្រប់គ្រងជម្លោះអោយបានល្អ ជំរុញអោយទំនាក់ ទំនងភាពជាដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-វៀតណាម មានការរីកចម្រើនប្រកប ដោយស្ថិរភាព ស្មោះត្រង់ និងចីរភាព។ លោកប្រធានរដ្ឋ ចិនក៏បានអះអាងថា ចិនគាំទ្រវៀតណាមក្នុងការពង្រីកតួនាទីរបស់ខ្លួននៅ យន្តការពហុភាគីនានា ជាពិសេសគឺការដែលវៀតណាមទទួលតំណែងជាប្រធាន អាស៊ាននាឆ្នាំ២០២០៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់