Trending now

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបើកសម្ពោធប្រព័ន្ធមូលដ្ឋានទិន្នន័យជាតិស្ដីពីចំនួនប្រជាជន

10:05 | 26/02/2021

នារសៀលថ្ងៃទី២៥ កុម្ភៈ នៅទីក្រុងហាណូយ ក្រសួងនគរបាលវៀតណាមបានរៀបចំពិធីបើកសម្ពោធប្រព័ន្ធមូលដ្ឋានទិន្នន័យជាតិស្ដីពីចំនួនប្រជាជន និងគម្រោងការណ៍ផលិត ផ្ដល់ និងគ្រប់គ្រងអត្តសញ្ញាណប័ណ្ណពលរដ្ឋ។

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅពិធីនេះ។ (រូបថត៖ VGP)

អញ្ជើញចូលរួមនិងថ្លែងនៅពិធីនេះ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ “ពិធីបើកសម្ពោធប្រព័ន្ធទិន្នន័យជាតិស្ដីពីចំនួនប្រជាជន គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយរបស់យើងក្នុងដំណើរការកសាងរដ្ឋាភិបាលអេឡិចត្រូនិក ឆ្ពោះទៅរករដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថលនិងសង្គមឌីជីថល ដោយបង្កើតឡើងមូលដ្ឋានគ្រឹះសម្រាប់ការគ្រប់គ្រងចំនួនប្រជាជនតាមវិធីទំនើប ឆ្លើយតបនឹងតម្រូវការនៃការធ្វើសមាហរណកម្មអន្តរជាតិ។ យើងជឿជាក់ថា ប្រព័ន្ធទិន្នន័យជាតិស្ដីពីចំនួនប្រជាជននឹងចូលរួមចំណែកដល់ការកសាងបរិយាកាសវិនិយោគអាជីវកម្មឲ្យកាន់តែអំណោយ ផលសម្រាប់ប្រជាជននិងសហគ្រាស កាត់បន្ថយការចំណាយប្រាក់សម្រាប់ប្រជាជននិងសហគ្រាស លើកកំពស់ផលិតភាពពលកម្មរបស់វៀតណាម ក៏ដូចជាចូលរួមចំណែកយ៉ាងសំខាន់ដល់យុទ្ធសាស្ត្រប្រទេសឌីជីថលរបស់វៀតណាមផងដែរ”៕

(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស