Trending now

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc មានគោលបំណងចង់ Samsung ពង្រីកផលិតកម្មនៅវៀតណាម

00:54 | 13/05/2019

នាព្រឹកថ្ងៃទី១១ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោក Shim Won Hwan អគ្គនាយករងប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុន Samsung អគ្គនាយកក្រុមហ៊ុនសេវាកម្មអេឡិចត្រូនិក Samsung ប្រទេសកូរ៉េខាងត្បូង។

នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) អញ្ជើញទទួលជួបជាមួយលោក Shim Won Hwan អគ្គនាយករងប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុន Samsung អគ្គនាយកក្រុមហ៊ុនសេវាកម្មអេឡិចត្រូនិក Samsung

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តីបានសម្ដែងនូវគោល បំណងថា ក្នុងឆ្នាំ២០១៩ ក្រុមហ៊ុន Samsung នឹងសម្រេចបាននូវលទ្ធផលគួរ អោយចាប់អារម្មណ៍ថែមទៀតក្នុងសកម្មភាពអាជីវកម្មនៅវៀតណាម។ រដ្ឋា ភិបាលវៀតណាមសន្យាធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងកែលម្អបរិយាកាសវិនិយោគធ្វើអាជីវកម្មនៅក្នុងប្រទេស។ លោកនាយករដ្ឋមន្រ្តីក៏មានគោលបំណងចង់ Samsung បន្តពង្រីកមូលដ្ឋានផលិតកម្មនៅវៀតណាមផងដែរ។

រីឯខ្លួនវិញ លោក Shim Won Hwan បានអះអាងថា វៀតណាមជានិច្ចកាល ជាទីកន្លែងបណ្ដាក់ទុនដ៏សំខាន់មួយក្នុងយុទ្ធសាស្ត្រជាសកលរបស់ Samsung។ ដោយហេតុនេះ Samsung សន្យានឹងបន្តពង្រីកការវិនិយោគនិងធ្វើអាជីវកម្មដ៏យូរ អង្វែងនៅវៀតណាម៕

(ប្រភពព័ត៌មាន: VOV5)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់