Trending now

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

13:13 | 24/06/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - នារសៀលថ្ងៃទី ២៣ ខែមិថុនានាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Muhyiddin Yassin ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីនិងបញ្ហាតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ទៅវិញទៅមកក្នុងបរិបទនៃជំងឺរាតត្បាតសកលកូវីដ១៩(Covid-19)។

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនេះ លោក Nguyen Xuan Phuc បានអបអរសាទរចំពោះលោក Muhyiddin Yassin ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីទី៨នៃប្រទេសម៉ាឡេស៊ីដោយវាយតម្លៃខ្ពស់ចំពោះវិធានការដែលរដ្ឋាភិបាលម៉ាឡេស៊ីបានអនុវត្តដើម្បីការពារនិងទប់ស្កាត់នឹងការរីករាលដាលនៃជំងឺឆ្លងដ៏កាចសាហាវនេះ។ រីឯនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Muhyiddin Yassin បានអបអរសាទរចំពោះប្រទេសវៀតណាមដែលបានរឆ្លើយតបប្រកបដោយជោគជ័យចំពោះការរីករាលដាលនៃជំងឺកូវីឌ១៩ ដោយវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់វៀតណាមនិងតួនាទីរបស់ខ្លួនក្នុងការនាំមុខកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់អាស៊ានដើម្បីកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចសង្គមផងដែរ។

ទន្ទឹមនឹងនេះ នាយករដ្ឋមន្រ្តីទាំងពីរក៏បានឯកភាពគ្នាពង្រឹងនិងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីតាមរយៈការរក្សាទំនាក់ទំនងការផ្លាស់ប្តូរនៅកម្រិតជាន់ខ្ពស់ និងសម្របសម្រួលក្នុងការរៀបចំយន្តការកិច្ចសហប្រតិបត្តិការទ្វេភាគីតាមកាលកំណត់នាពេលឆាប់ៗ ក្នុងនោះរួមមានកិច្ចប្រជុំលើកទី ៦ នៃគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវិទ្យាសាស្ត្រនិងបច្ចេកទេស ព្រមទាំងឯកភាពនិងអនុម័តលើផែនការសកម្មភាពស្តីពីការអនុវត្តភាពទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រសម្រាប់ឆ្នាំ ២០២០-២០២៥ យ៉ាងឆាប់ៗផងដែរ។ ក្នុងបរិបទដែលតំបន់និងសេដ្ឋកិច្ចពិភពលោកប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន ភាគីទាំងពីរក៏បានឯកភាពគ្នាខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីឈានដល់សម្រេចបានននូវគោលដៅនៃពាណិជ្ជកម្មទ្វេភាគី ១៥ ពាន់លានដុល្លារអាមេរិក និងបន្តជំរុញការវិនិយោគទ្វេភាគី ដើម្បីធ្វើឲ្យប្រទេសទាំងពីរនៅតែបន្តស្ថិតក្នុងចំណោមដៃគូសេដ្ឋកិច្ចកំពូលទាំង ១០ របស់គ្នាទៅវិញមកផងដែរ។

លើកពីនេះទៀត ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបន្តពង្រឹងការសម្របសម្រួលនិងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី។ នាយករដ្ឋមន្រ្តី Muhyiddin Yassin បានសន្យាថានឹងបន្តសហការយ៉ាងជិតស្និទ្ធនិងគាំទ្រដល់ប្រទេសវៀតណាម ដើម្បីទទួលបានជោគជ័យនូវតួនាទីជាប្រធានអាស៊ាន ២០២០ និងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ ដោយអះអាងថានឹងចូលរួមចំណែកដល់ជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ តាមប្រព័ន្ធវីដេអូ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងគាំទ្រយ៉ាងមុតមាំដល់ប្រទេសម៉ាឡេស៊ីក្នុងការរៀបចំកិច្ចប្រជុំកំពូល APEC ប្រកបដោយជោគជ័យនាពេលខាងមុខផងដែរ។

ម្យ៉ាងវិញទៀត នាយករដ្ឋមន្រ្តីទាំងពីរក៏បានសង្កត់ធ្ងន់លើសារសំខាន់នៃការថែរក្សាសន្តិភាពស្ថិរភាពសេរីភាពនិងសន្តិសុខខាងនាវាចរណ៍និងអាកាសចរនៅសមុទ្រខាងកើត ជាពិសេសមិនប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ហើយក៏ព្រមព្រៀងគ្នាក្នុងធ្វើការជាមួយគ្នាដើម្បីរក្សាសាមគ្គីភាពនិងគោលជំហររួមរបស់អាស៊ានជំរុញការចរចារក្រមប្រតិបត្តិនៃភាគីនានានៅសមុទ្រខាងកើត (COC) ដែលចាំបាច់ស្របតាមច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ