Trending now

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ ថ្នាក់ដឹកនាំប្រទេសឡាវ និងកម្ពុជា

21:30 | 11/02/2021 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - អគ្គលេខាបក្ស និង នាយករដ្ឋមន្ត្រីឡាវ រួមទាំង ប្រធានគណបក្ស ប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានអបអរសាទរចំពោះសមិទ្ធិផលលើគ្រប់ វិស័យ ដែលវៀតណាមសម្រេចបានក្នុងឆ្នាំ២០២០ ក៏ដូចជាភាពជោគជ័យដ៏ផ្លែផ្កានៃមហានស្និបាតលើកទី ១៣ របស់ បក្សកុម្មុយនិស្តវៀតណាមផងដែរ។

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc

នាព្រឹកថ្ងៃទី ១១ ខែកុម្ភះ ឆ្នាំ ២០២១ អគ្គលេខាបក្ស នៃគណៈកម្មាធិការកណ្តាលបដិវត្តប្រជាជនឡាវ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក ថងលូនស៊ីសូលីត (Thongloun Sisoulith) បានអញ្ជើញធ្វើកិច្ចសន្ទនា តាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc។ នៅថ្ងៃដដែលនោះ ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ផងដែរ។

ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទទាំងនេះ ភាគីទាំងអស់បានសម្តែងក្ដីសោមនស្សរីករាយ ចំពោះសមិទ្ធិផលល្អនៃកិច្ចសហប្រតិបត្តិការក្នុងឆ្នាំ កន្លងមក ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់ភាគីនានាក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម - ឡាវ និង វៀតណាម - កម្ពុជាឱ្យកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។​ ទន្ទឹមនឹងនេះ អគ្គលេខាបក្ស និង នាយករដ្ឋមន្ត្រីឡាវ រួមទាំង ប្រធានគណបក្ស ប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានអបអរសាទរចំពោះសមិទ្ធិផលលើគ្រប់ វិស័យ ដែលវៀតណាមសម្រេចបានក្នុងឆ្នាំ២០២០ ក៏ដូចជាភាពជោគជ័យដ៏ផ្លែផ្កានៃមហានស្និបាតលើកទី ១៣ របស់ បក្សកុម្មុយនិស្តវៀតណាមផងដែរ។

គេរំពឹងថានៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២១ នាយករដ្ឋមន្រ្តីនៃប្រទេសទាំង៣ គឺ វៀតណាម ឡាវ និងកម្ពុជា នឹងមានកិច្ចសន្ទនាគ្នា តាមប្រព័ន្ធវីដេអូជាមួយគ្នា ដើម្បីពិភាក្សាអំពីវិធានការណ៍នានា ក្នុងការនាំទំនាក់ទំនងនៃប្រទេសជិតខាងទាំងបីឱ្យឈានទៅសម្រេច បាននូវកម្ពស់ថ្មី និងរួមគ្នាអភិវឌ្ឍប្រកបដោយវិបុលភាពនិងរុងរឿងជានិរន្តន៍ផងដែរ។ ក្នុងឱកាសចូលឆ្នាំប្រពៃណីថ្មី ឆ្នាំឆ្លូវត្រីស័ក ២០២១ អគ្គលេខាបក្ស នៃគណៈកម្មាធិការកណ្តាលបដិវត្តប្រជាជនឡាវ នាយករដ្ឋមន្រ្តីឡាវ លោកថងលូនស៊ីសូលីត និង នាយករដ្ឋមន្រ្តីកម្ពុជា សម្តេច តេជោ ហ៊ុនសែន បានផ្ញើសារជូនពរឆ្នាំថ្មីប្រពៃណីដ៏ល្អប្រពៃជូនចំពោះបក្ស រដ្ឋ និងប្រជាជន វៀតណាមផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: cand.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់