Trending now

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc៖ ទំព័រថ្មីក្នុងកិច្ចសហប្រតិបត្តិការវៀតណាម - ឡាវ

12:38 | 02/10/2019 (ប្រភព៖ vovworld.vn)

តាមការអញ្ជើញរបស់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc, នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវលោក Thongloun Sisoulith និងលោកជំទាវ បានដឹកនាំប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ មកបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ ខែតុលា។

ទិដ្ឋភាពនៃជំនួបពិភាក្សា

នៅរសៀលថ្ងៃទី ១ ខែតុលា ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការជូនចំពោះនាយករដ្ឋ មន្រ្តីឡាវនិងលោកជំទាវ ត្រូវបានធ្វើឡើងយ៉ាងឱឡារិកនៅវិមានប្រធានរដ្ឋ។ ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចពិភាក្សា លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះរបស់នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith គឺជាកម្លាំងចលករថ្មីមួយ ដែលនាំមកនូវកិច្ចសហប្រតិបត្តិការពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងវៀត ណាម និងឡាវ ដោយបើចេញទំព័រថ្មី និងបន្តអភិវឌ្ឍឱ្យកាន់តែទូលំទូលាយនិងរឹងមាំនាពេលអនាគត។

លោក Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖ “យើងបានបញ្ជាក់ឡើងវិញពីសារៈសំខាន់ នូវទំនាក់ទំនង សាមគ្គីភាពពិសេស រវាងវៀតណាមនិងឡាវ ដែលបានកសាងនិងពូនជ្រុំដោយថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរ ដែលជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជាតិយើងទាំងពីរ។ វៀតណាមអបអរសាទរចំពោះសមិទ្ធិ ផលសេដ្ឋកិច្ច-សង្គមដ៏ធំធេងនិងទូលំទូលាយដែលប្រទេសឡាវទទួលបាននាពេលកន្លងមក ព្រមទាំងជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់បក្សប្រជាជនបដិវត្តឡាវនោះ ប្រជាជនឡាវនឹងបន្តទទួលបានជោគជ័យជាច្រើនថែមទៀត។ យើងខ្ញុំមានសេចក្តីសោមនស្សរីករាយចំពោះការអភិវឌ្ឍយ៉ាងខ្លាំងក្លានៃទំនាក់ទំនងទ្វេភាគីហើយបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ លើគ្រប់វិស័យរួមទាំងការផ្លាស់ប្តូរគណៈប្រតិភូបន្តទំនាក់ទំនងជាន់ខ្ពស់និងក្រសួងគ្រប់ជាន់ថ្នាក់ បណ្តាសាខានិងមូលដ្ឋាន តាមរយៈបណ្តាញរបស់បក្ស រដ្ឋ រដ្ឋាភិបាលនិងរដ្ឋសភា ក្នុងទិសដៅប្រកបដោយប្រសិទ្ធភាព ជាពិសេសសហប្រតិបត្តិការក្នុងការចែករំលែកបទពិសោធន៍ គាំទ្រគ្នាទៅវិញទៅមក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការពារសន្តិសុខសណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គមផងដែរ”។

ទិដ្ឋភាពនៃជំនួបពិភាក្សា

លោកនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc មានប្រសាសន៍ថា ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន ៩ លើវិស័យសំខាន់ៗជាច្រើន ដូចជាថាមពលហិរញ្ញវត្ថុ ការដឹកជញ្ជូន ការអប់រំនិងវិស័យសំខាន់ៗដទៃទៀត។ លោកនាយករដ្ឋមន្ត្រីអញ្ជើញថ្លែងបន្តទៀតថា៖ “ភាគីទាំងពីរបានឯកភាព អនុវត្តវិធានការនានាដើម្បីធានាប្រសិទ្ធភាពនៃវឌ្ឍនភាពនិងគុណភាពនៃគម្រោងវិនិយោគរបស់វៀតណាមនៅប្រទេសឡាវ ក្នុងស្មារតីនៃទំនាក់ទំនងពិសេសរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរមានគោលនយោបាយគាំទ្រជាក់ស្តែងសម្រាប់អាជីវកម្ម។ ពោលគឺ ជារៀងរាល់ឆ្នាំ រដ្ឋាភិបាលឡាវបានជួបប្រា ស្រ័យជាមួយសហគមន៍ពាណិជ្ជកម្មវៀតណាមនៅឡាវ។ ម្យ៉ាងវិញទៀត ភាគីទាំងពីរបានបន្តកិច្ចសហប្រតិបត្តិការដើម្បីចែករំលែកបទពិសោធន៍ក្នុងការរៀបចំរចនាសម្ព័ន្ធ ធនាគារពាណិជ្ជកម្ម ការអភិវឌ្ឍបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងប្តូរប្រាក់បរទេស ការបណ្តុះបណ្តាលបុគ្គលិកធនាគារជាដើម។ យើងខ្ញុំក៏បានពិភាក្សាយ៉ាងយកចិត្តទុកដាក់ នូវសារសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងការអប់រំនិងបណ្តុះបណ្តាល ការអភិវឌ្ឍន៍ធនធានមនុស្ស នាំមកនូវខ្លឹមសារពាក់ព័ន្ធ ការងារប្រវត្តិសាស្ត្រលើទំនាក់ទំនងពិសេសរវាងវៀតណាមនិងឡាវ ចូលបង្រៀននៅសាលានៃប្រទេសទាំងពី”រ

ភាគីទាំងពីរក៏បានឯកភាពគ្នាធ្វើការយ៉ាងជិតស្និទ្ធដោយឈរលើគោលជំហររួមរបស់អាស៊ាននិងធានានូវសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនិងសេរីភាពក្នុងការធ្វើនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត ដោះស្រាយជំលោះដោយសន្តិវិធី អនុវត្តតាមច្បាប់អន្តរជាតិនិងច្បាប់ស្តីពីអនុសញ្ញាស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ក៏ដូចជា អនុវត្តយ៉ាងពេញលេញនិងម៉ឺងម៉ាត់នូវសេចក្តីថ្លែងការណ៍ DOC និងឈានដល់ក្រមប្រតិបត្តិ COC ដែលមានប្រសិទ្ធិភាព និងស្របច្បាប់។

ទិដ្ឋភាពនៃជំនួបពិភាក្សា

នាយករដ្ឋមន្រ្តីឡាវ លោក Thongloun Sisoulith បានមានប្រសាសន៍ថា ភាគីទាំងពីរបានឯកភាពជំរុញឱ្យពាណិជ្ជកម្មទ្វេភាគីបន្តកើនឡើង ១០-១៥% ក្នុងមួយឆ្នាំ។ ភាគីទាំងពីរបានឯកភាពគ្នាតភ្ជាប់សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័នទាំងពីរដូចជាផ្លូវចរាចរ ណ៍នៅតាមច្រករបៀងសេដ្ឋកិច្ចបូព៌ា - ខាងលិច និងរៀបចំការប្រជុំពិនិត្យឡើងវិញស្តីពីការត្រួតពិនិត្យតាមច្រកចេញចូលតែមួយ ដើម្បីយកលំនាំធ្វើច្រកព្រំដែនផ្សេងទៀត។ ភាគីទាំងពីរក៏បានឯកភាពគ្នា គាំទ្រគ្នានៅវេទិកាតំបន់និងអន្តរជាតិ ជាពិសេសនៅឆ្នាំដែល វៀតណាមកាន់ដំណែងជាប្រធានអាស៊ាន ២០២០ និងជាសមា ជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស