Trending now

នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc ទទួលជួបអតីតឧបនាយករដ្ឋមន្រ្តីអាល្លឺម៉ង់ លោក Philipp Rosler

15:44 | 26/11/2020

នារសៀលថ្ងៃទី ២៥ ខែវិច្ឆិកា នៅទីក្រុងហាណូយ ក្នុងជំនួបជាមួយអតីតឧបនាយករដ្ឋមន្ត្រី នៃសហព័ន្ធអាល្លឺម៉ង់ លោក Philipp Rosler និងគណៈប្រតិភូធុរកិច្ចបរទេស នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះយោបល់របស់លោក Ph.Rosler និងវិនិយោគិន ដែលមានគម្រោងវិនិយោគ ៣៥០ លានដុល្លារនៅវៀតណាម។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបសន្ទនាជាមួយលោក Philipp Rosler អតីតឧបនាយករដ្ឋមន្ត្រីអាល្លឺម៉ង់ (រូបថត៖ VGP)

ដោយអះអាងថា វៀតណាមបន្តអនុវត្តដំណោះស្រាយជាច្រើនដើម្បីទាក់ទាញគម្រោងវិនិយោគផ្ទាល់ពីបរទេស (FDI) អំពីបច្ចេកវិទ្យាខ្ពស់ ការច្នៃប្រឌិត ការអភិវឌ្ឍឧស្សាហកម្ម ការបណ្តុះបណ្តាលនិងការអភិវឌ្ឍធនធានមនុស្ស ហើយវៀតណាមតែងតែកែលម្អបរិយាកាសវិនិយោគអាជីវកម្ម បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគិនបរទេស លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យលោក Ph.Rosler គាំទ្រដល់ការជំរុញការវិនិយោគ និងជំរុញអង្គភាពអាជីវកម្មធំៗរបស់ពិភពលោកមកធ្វើការវិនិយោគនៅវៀតណាម។ យ៉ាងណាមិញ វៀតណាមតែងតែធានានូវសិទ្ធិស្របច្បាប់របស់វិនិយោគិនបរទេស ដើម្បីនឹងនរចិត្តធ្វើអាជីវកម្មរយៈពេលវែងផងដែរ។

តំណាងវិនិយោគិនមួយចំនួននៅក្នុងគណៈប្រតិភូបានវាយតម្លៃខ្ពស់ ចំពោះបរិយាកាសវិនិ យោគពាណិជ្ជកម្មរបស់វៀតណាម និងមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការនិងការធ្វើជំនួញជាមួយវៀតណាម ហើយបានឲ្យដឹងថា ក្រុមវិនិយោគិនមានការចាប់អារម្មណ៍យ៉ាងខ្លាំងលើការវិនិ យោគនៅក្នុងវិស័យទេសចរណ៍ររបស់វៀតណាម ពីព្រោះនេះគឺជាសសរស្តម្ភនៃការអភិវឌ្ឍន៍របស់វៀតណាម និងជាវិស័យដែលរងផលប៉ះពាល់អវិជ្ជមានខ្លាំងបំផុតពីជំងឺរាត ត្បាតកូវីដ ១៩។

ទិដ្ឋភាពនៃជំនួប (រូបថត៖ VGP)

សហគ្រាសនានាក៏ចង់ឲ្យរដ្ឋាភិបាល ក្រសួង ស្ថាប័ននិងមូលដ្ឋានរបស់វៀតណាមជួយដោះស្រាយរាល់ការលំបាក ជាពិសេសទាក់ទងនឹងបែបបទដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ពួកគេធ្វើជំនួញប្រកបដោយជោគជ័យផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម