Trending now

នាយករដ្ឋមន្ត្រីវៀតណាមអនុម័តកម្មវិធីផ្លាស់ប្តូរឌីជីថលជាតិរហូតដល់ឆ្នាំ ២០២៥ និងទិសដៅឆ្ពោះទៅឆ្នាំ ២០៣០

15:51 | 04/06/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - នាថ្ងៃទី ៣ ខែមិថុនា លោកនាយករដ្ឋមន្រ្តីវៀតណាម​ Nguyen Xuan Phuc បានអនុម័តលើ“កម្មវិធីផ្លាស់ប្តូរឌីជីថលជាតិរហូតដល់ឆ្នាំ ២០២៥ និងការតំរង់ទិសដល់ឆ្នាំ ២០៣០” ។

នាយករដ្ឋមន្ត្រីវៀតណាមអនុម័តកម្មវិធីផ្លាស់ប្តូរឌីជីថលជាតិរហូតដល់ឆ្នាំ ២០២៥ និងទិសដៅឆ្ពោះទៅឆ្នាំ ២០៣០ (រូបថតឧទាហរណ៍)

កម្មវិធីនេះមានគោលបំណងអភិវឌ្ឍរដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថលនិងបង្កើតសហគ្រាសបច្ចេកវិទ្យាឌីជីថលរបស់វៀតណាមជាមួយសមត្ថភាពឈានទៅរកសកលលោកដោយមានសូចនាករមូលដ្ឋានមួយចំនួនផងដែរ។

អាស្រ័យលើហេតុនេះ ៨០ % នៃសេវាសាធារណៈតាមអ៊ិនធរណេតកម្រិត ៤ ត្រូវបានផ្តល់ជូនតាមមធ្យោបាយផ្សេងៗគ្នាក្នុងនោះមានទាំងឧបករណ៍ចល័តផងដែរ។ ១០០% នៃទិន្នន័យជាតិ ដែលបង្កើតប្រ័ពន្ធអភិវឌ្ឍន៍អេឡិចត្រូនិចរបស់រដ្ឋាភិបាលរួមមានមូលដ្ឋានទិន្នន័យជាតិស្តីពីលំនៅដ្ឋាន ដីធ្លី ការចុះបញ្ជីពាណិជ្ជកម្ម ហិរញ្ញវត្ថុ ធានារ៉ាប់រង នឹងត្រូវបានបញ្ចប់ តភ្ជាប់ និង ចែករំលែក នៅទូទាំងប្រទេស។

ទន្ទឹមនឹងនេះដែរបើកជាជំហានៗនូវទិន្នន័យរបស់ទីភ្នាក់ងាររដ្ឋក្នុងការផ្តល់សេវាសាធារណៈទាន់ពេលវេលាដែលជាវដ្តជីវិតទាំង មូលដើម្បីបម្រើប្រជាជននិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ម្យ៉ាងវិញទៀត គោលដៅមួយទៀតគឺវៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសទាំង៧០ដែលជារដ្ឋាភិបាលអេឡិចត្រូនិក (EGDI) ។

បើនិយាយពីការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលវិញ គោលដៅវៀតណាមសម្រាប់ដល់ឆ្នាំ ២០២៥ នឹងក្លាយទៅជាសេដ្ឋកិច្ចឌីជីថលស្រូប យក ២០%នៃ GDP និងសមាមាត្រនៃសេដ្ឋកិច្ចឌីជីថលនៅក្នុងផ្នែកនិងវិស័យនីមួយៗនឹងឈានដល់យ៉ាងហោចណាស់ ១០% ក៏ដូចជាផលិតភាពការងារប្រចាំឆ្នាំកើនឡើងយ៉ាងហោចណាស់ ៧% ។

ប្រទេសវៀតណាមស្ថិតនៅក្នុងប្រទេសចំនួន ៥០ ខាងផ្នែកបច្ចេកវិទ្យាព័ត៌មាន (IDI) នៅក្នុងប្រទេសចំនួន ៥០ ខាងផ្នែកខាងសន្ទស្សន៍សមត្ថភាពប្រកួតប្រជែង (GCI) និងស្ថិតក្នុងក្រុមប្រទេសចំនួន ៣៥ ឈានមុខគេក្នុងការច្នៃប្រឌិត (GII) ជាដើម៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: tapchitaichinh.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ