Trending now

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតម៉ាឡេស៊ី

07:03 | 11/07/2019 (យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

យុគសម័យ - នារសៀលថ្ងៃទី ១០ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយ ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីលោក Zamruni Khalid ក្នុងឱកាសមកជម្រាប លា បញ្ចប់បេសកម្មការទូតនៅវៀតណាម។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតម៉ាឡេស៊ីលោក Zamruni Khalid (រូបថត: VGP / Quang Hieu)

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអបអរសាទរលោក Zamruni Khalid ដែលបានបញ្ចប់ប្រកបដោយជោគជ័យនូវអាណត្តិបេសកកម្មការទូតទី២នៅវៀតណាម ព្រមទាំងជឿជាក់ថា ក្នុងដំណែងថ្មី លោកឯកអគ្គរដ្ឋទូត នឹងបន្តផ្តោតការយកចិត្តទុកដាក់ គាំទ្រនិងពូនជ្រុំនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ម៉ាឡេស៊ី នេះឲ្យទទួលបានផ្លែផ្កាច្រើនថែមទៀត។ លោកនាយករដ្ឋមន្ត្រីវៀតណាមមានស្នើថា ឈរលើស្មារតីនៃទំនាក់ទំនងមិត្ត ភាពរវាងប្រទេសទាំងពីរ អាជ្ញាធរម៉ាឡេស៊ីនឹងបន្តជួយសម្រួលនិងជួយដល់ប្រជាជនវៀត ណាមក្នុងសកម្មភាពអាជីវកម្ម និងការស្នាក់នៅក្នុងប្រទេសម៉ាឡេស៊ី។

ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតលោក M. Zamruni Khalid បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc រដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធរបស់វៀតណាម ក្នុងការបង្កលក្ខណៈងាយស្រួលសម្រាប់រូបលោកផ្ទាល់ ដើម្បីបំពេញប្រកបដោយជោគជ័យនូវបេសកកម្មការទូតនៅវៀតណាម ជាពិសេសជាការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពពិតប្រាកដនិងមានអត្ថប្រយោជន៍សម្រាប់ភាគីទាំងពីរ។

ទិដ្ឋភាពនៃជំនួប (រូបថតៈ VGP/Quang Hieu)

ធ្វើការវាយតម្លៃអំពីលទ្ធផលនៃទំនាក់ទំនងទ្វេភាគី លោកឯកអគ្គរដ្ឋទូត M. Zamruni Khalid មានប្រសាសន៍ថា ភាគីទាំងពីរបានរក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ជាប្រចាំ។ ម្យ៉ាងវិញទៀតបានចូលរួមយ៉ាងសកម្មក្នុងវិស័យដែលមានសក្តានុពលរបស់ភាគីនីមួយៗ ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ឈរលើមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍អំណោយផល។ លោកឯកអគ្គរដ្ឋទូតក៏មានសេចក្តីរីករាយដែរដែលឃើញចំនួនអ្នកទេសចរម៉ាឡេស៊ីមក វៀតណាមនិងចំនួនអ្នកទេសចរវៀតណាមទៅម៉ាឡេស៊ីមានការកើនឡើងខ្ពស់ផងដែរ៕

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ