Trending now

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងនិងម៉ូសំប៊ិក

22:22 | 14/06/2018 (យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

យុគសម័យ - នារសៀលថ្ងៃទី១៣មិថុនានៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូត កូរ៉េខាងត្បូងប្រចាំនៅវៀតណាម លោក Kim Do Hyun និងឯកអគ្គរដ្ឋទូតម៉ូសំប៊ុកប្រចាំនៅវៀតណាម Leonardo Pene មកសម្តែងការគួរសមក្នុងឱកាសមកទទួលបេសកកម្មការទូតនៅវៀតណាម។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាម លោក Kim Do Hyun (រូបថតៈ VGP/Nhật Bắc)

ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតកូរ៉េខាត្បូង លោកនាយករដ្ឋមន្ត្រី មានក្តីសោមនស្សរីករាយដោយឃើញថា ទំហំពាណិជ្ជ កម្មទ្វេភាគីវៀតណាម-កូរ៉េខាងត្បូងក្នុងត្រីមានទី១ឆ្នាំ២០១៨កើន១៥%និងចាត់ទុកថា នេះជាការខិតខំប្រឹងប្រែងរបស់ស្ថាប័ននៃប្រទេសទាំងពីរនិងសហគ្រាសនៃប្រទេសទាំងពីរផងដែរ។ បច្ចុប្បន្ននេះ វិនិយោគរបស់កូរ៉េខាងត្បូងចូលមក វៀតណាមឈរលំដាប់ទី១ ODA ឈរលំដាប់ទី២និងវិស័យជាច្រើនទៀតបានសហការយ៉ាងជិតស្និទ្ធប្រកបដោយប្រសិទ្ធ ភាព។

រូបថតៈ VGP/Nhật Bắc

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត Kim Do Hyun បានវាយតម្លៃខ្ពស់ដោយចាត់ទុកថា សក្កានុភាពអភិវឌ្ឍន៍របស់វៀតណាមនៅធំធេងណាស់និងអាចក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់តំបន់អាស៊ីអាគ្នេយ៍។ លោកឯកអគ្គរដ្ឋទូតរូបនេះមានបំណងថា នឹងមានសហគ្រាសវៀតណាមជាច្រើន ចូលរួមក្នុងខ្សែសង្វាក់ផលិតកម្មសកលលោករបស់សហគ្រាសកូរ៉េខាងត្បូង។ លោកឯកអគ្គរដ្ឋទូត Kim Do Hyun បានឲ្យដឹងថា នឹងខិតខំប្រឹង​ប្រែងរួមចំណែកទៅក្នុងវិស័យចាប់ផ្តើមអាជីពនៅវៀតណាម។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតម៉ូសំប៊ិកប្រចាំនៅវៀតណាម លោក Leonardo Pene (រូបថតៈ VGP/Nhật Bắc)

ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូទម៉ូសំប៊ិកលោក Leonardo Pene នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាមនឹងត្រៀមខ្លួនជាស្រេច បញ្ចូនជំនាញការមានបទពិសោធន៍លើវិស័យកសិកម្ម អប់រំ សុខាភិបាល ដើម្បីជួយម៉ូសំប៊ិកអភីវឌ្ឍន៍លើវិស័យសំខាន់ទាំងនេះ។ នាយករដ្ឋមន្ត្រីឯកភាពថា ប្រទេសទាំងពីរគប្បីរៀបចំឲ្យបានឆាប់ៗសម័យប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ម៉ូសំប៊ិក ដើម្បីពិភាក្សាលើវិស័យដែលភាគីទាំងពីរអាចសហប្រតិបត្តិការ។

នាយករដ្ឋមន្ត្រីក៏មានបំណងចង់ឲ្យរដ្ឋាភិបាលម៉ូសំប៊ិក បង្កលក្ខណៈងាយស្រួល ដើម្បីសហគ្រាសទូរគមនាគមន៍វៀតណាមធ្វើការវិនិយោគ ព្រមទាំងអះអាងថា នឹងបញ្ចូនសហគ្រាសវៀតណាមមួយទៅជួយម៉ូសំប៊ិកលើវិស័យកសិកម្ម។

ទិដ្ឋភាពនៃជំនួប (រូបថតៈ VGP/Nhật Bắc)

ឯកអគ្គរដ្ឋទូត Leonardo Pene បានថ្លែងអំណរគុណចំពោះការដែលរដ្ឋាភិបាលវៀតណាមបានបញ្ចូនជំនាញការពូកែទៅជួយម៉ូសំប៊ិកលើវិស័យកសិកម្ម ជាពិសេសគឺធ្វើស្រូវទឹក។ តាមនោះ ទិន្នផលស្រូវនៅម៉ូសំប៊ិកកើនពីពីរទៅដល់៧តោនក្នុង១ហិកតា។ លោកឯកអគ្គរដ្ឋទូតរូបនេះក៏មានបំណង ជម្រុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យសំខាន់ៗ ដូចជា សុខាភិបាល អប់រំនិងថាមពលជាដើម៕

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ