Trending now

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយអនុប្រធានសភាអ៊ឺរ៉ុបលោកស្រី Hedi Hautala

00:54 | 13/05/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - នាព្រឹកថ្ងៃទី ៧ ខែមករា នៅទីស្នាក់ការ រដ្ឋាភិបាល ក្នុងជំនួបទទួលជួបជាមួយអនុប្រធានសភាអ៊ឺរ៉ុបលោកស្រី Heidi Hautala នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានលើកឡើងនូវមតិមួយចំនួនស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនិងកិច្ចព្រមព្រៀងស្តីពីការធ្វើពាណិជ្ជកម្មព្រៃឈើជាដើម។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយអនុប្រធានសភាអឺរ៉ុប លោកស្រី Heidi Hautala (រូបថតៈ VGP/Quang Hiếu)

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា សភាអឺរ៉ុបគឺជាដៃគូសំខាន់ឈានមុខរបស់វៀតណាម ហើយទំនាក់ទំនងវៀតណាម - អឺរ៉ុបកំពុងមានការអភិវឌ្ឍន៍យ៉ាងល្អប្រ សើរ។

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាមតែងតែចាត់ទុកកិច្ច សហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាមនិង EP ជាសសរស្តម្ភដ៏សំខាន់មួយក្នុងទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាង វៀតណាមនិងសភាអឺរ៉ុប។ លោកនាយករដ្ឋមន្ត្រីបានជឿជាក់ថា ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះរបស់លោកស្រីអនុប្រធាន EP នឹងរួមចំណែកបង្កើនថែមទៀត នូវទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម - ជាមួយសភាអឺរ៉ុបនិយាយរួមនិងទំនាក់ទំនងរវាងរដ្ឋសភាវៀតណាមនិង EP និយាយដោយឡែក។

ទិដ្ឋភាពនៃជំនួប (រូបថតៈ​ VGP/Quang Hiếu)

ចំណែកអនុប្រធាន EP លោកស្រី Heidi Hautala បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ ក្រុមសមាជិកសភា EP បាន ជួបធ្វើការជាមួយស្ថាប័នពាក់ព័ន្ធនានារបស់វៀតណាម និងពិនិត្យនូវស្ថានភាពជាក់ស្តែង អំពីការប្រតិបត្តិកិច្ចព្រមព្រៀងភាពជាដៃគូស្ម័គ្រចិត្តស្តីពីការអនុវត្តច្បាប់ព្រៃឈើ អភិបាលកិច្ចព្រៃឈើនិងពាណិជ្ជកម្មផលិតផលព្រៃឈើ (VPA / FLEGT) ផងដែរ។

រូបថតៈ VGP/Quang Hiếu

ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - អឺរ៉ុប (EVFTA) លោកស្រី Heidi Hautala ក៏បានអោយដឹងថា EP នឹងបន្តស្តាប់ផង និងផ្តោតការ យកចិត្តទុកដាក់លើសំណើររបស់ភាគីវៀតណាមក្នុងជំរុញការអនុម័ត លើ EVFTA ផងដែរ។ ទន្ទឹមនឹងនេះ លោកស្រីក៏បានសង្កត់ធ្ងន់ថា នេះគឺជា FTA ជំនាន់ថ្មី ហេតុដូច្នេះហើយ ភាគីនានាចាំបាច់ត្រូវធានាឲ្យមានការអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព សម្រាប់ការអភិវឌ្ឍពាណិជ្ជកម្មប្រកបដោយចីរភាព៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ