Trending now

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយទេសាភិបាលធនាគារសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

00:54 | 13/05/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - នាព្រឹកថ្ងៃទី ៩ ខែមករា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយទេសាភិបាលធនាគារសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Sonexay Sitphayxay ដែលកំពុងដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅវៀតណាម។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយទេសាភិបាលធនាគារជាតិឡាវ លោក Sonexay Sitphayxay (រូបថត VGP / Quang Hieu)

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ ចំពោះកាដេល លោក Sonexay Sitphayxay បានមកចូលរួមក្នុងសន្និសីទអនុវត្តន៍ភារកិច្ចសម្រាប់ឆ្នាំ២០១៩ របស់ធនាគារជាតិវៀតណាមលើកនេះ ដែលបានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី ៩ នៅទីក្រុងហាណូយ។ លោកនាយករដ្ឋមន្រ្តីក៏បានសម្តែងការកោតសរសើរចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការកាន់តែសម្បូរបែបនិងកាន់តែស៊ីជម្រៅរវាងធនាគារជាតិវៀតណាមនិងធនាគារជាតិឡាវផងដែរ។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានលើកឡើងថា លោកនិងនាយករដ្ឋមន្ត្រីឡាវលោក Thongloun Sisoulith ទើបអញ្ជើញធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី ៤១ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម-ឡាវ។ ភាគីទាំងពីរបានពិនិត្យឡើងវិញនិងកត់ត្រានូវសកម្មភាពសហប្រតិបត្តិការក្នុងឆ្នាំ ២០១៨ ដើម្បីឯកភាពនូវផែនការសហប្រតិបត្តិការសម្រាប់ឆ្នាំ ២០១៩ ដែលក្នុងនោះ មានភារកិច្ចសំខាន់គឺបង្កើនពាណិជ្ជកម្មសរុបយ៉ាងហោចណាស់ ១០% បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៨។

នាយករដ្ឋមន្ត្រីជឿជាក់ថា ភាគីទាំងពីរនឹងសហការគ្នាយ៉ាងជិតស្និទ្ធនិងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវគំនិតផ្តួចផ្តើមនិងកិច្ចព្រមព្រៀងដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាព ក្នុងនោះមានវិស័យដែលធនាគារជាតិឡាវក៏ដូចជារដ្ឋាភិបាលឡាវកំពុង ផ្តោតការយកចិត្តទុកដាក់ផងដែរ។

រូបថតៈ VGP/Quang Hieu

ចំណែកទេសាភិបាលធនាគារជាតិឡាវ លោក Sonexay Sitphayxat បានសម្តែងក្តីសោមនស្សរីករាយដែលបានអញ្ជើញមកវៀតណាមចូលរួមសន្និសីទដ៏សែនសំខាន់នេះរបស់ផ្នែកធនាគារវៀតណាម ព្រមទាំងឲ្យដឹងថា តាមរយៈសន្និសីទនេះ ធនាគារជាតិឡាវ នឹងសិក្សាបានច្រើននូវបទពិសោធន៍របស់ធនាគាជាតិវៀតណាម ពោលគឺពីការគ្រប់គ្រងដល់ការប្រតិបត្តិផងដែរ។

លោក Sonesay Sitphayxay បានសង្កត់ធ្ងនថា នាពេលកន្លងទៅ ភាគីទាំងពីរមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ហើយលោកមានបំណងចង់ទទួលបានកិច្ចសហប្រតិបត្តិការ ការជួយឧបត្ថម្ភក៏ដូចជាការចែករំលែកបទពិសោធន៍ពីភាគីវៀតណាមលើវិស័យហិរញ្ញវត្ថុ ធនាគារ និងបញ្ហាគ្រប់គ្រងរូបិយប័ណ្ណបរទេស ការគ្រប់គ្រងគោលនយោបាយរូបិយវត្ថុ អត្រាប្តូរប្រាក់ ជាដើម៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស