Trending now

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយ ឯកអគ្គរដ្ឋទូតប៉ាណាម៉ា

15:48 | 15/07/2019 (យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

យុគសម័យ - នាព្រឹកថ្ងៃទី ១៥ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូត ប៉ាណាម៉ា លោក Servio S. Samudio មកជម្រាបលាបញ្ចប់បេសកកម្មការទូតនៅវៀតណាម។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងឯកអគ្គរដ្ឋទូតប៉ាណាម៉ា លោក Servio S.Samudio (រូបថតៈ VGP/Quang Hieu)

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាម​ លោក Nguyen Xuan Phuc បានអបអរសាទរចំពោះឯកអគ្គរដ្ឋទូតដែលបានបញ្ចប់ប្រកបដោយជោគជ័យនូវបេសកកម្មការទូតរបស់ខ្លួន នៅវៀតណាម ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ពោលគឺ ទំនាក់ទំនងនយោបាយ ការទូតនិងសេដ្ឋកិច្ចរវាងវៀតណាមនិងប៉ាណាម៉ា សុទ្ធតែមានការរីក ចម្រើនគួរឲ្យកត់សម្គាល់ក្នុងអាណត្តិរបស់លោកឯកអគ្គរដ្ឋទូតតែម្តង។ យ៉ាងណាមិញ ពាណិជ្ជកម្មទ្វេភាគីបានកើនឡើង ៣០% បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៤ ដែលជាអំឡុងពេលដែលលោកឯកអគ្គរដ្ឋទូតបានចាប់ផ្តើមបេសកកម្មការទូតនៅវៀតណាម។ រីឯកិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌ ទេសចរណ៍និងការបណ្ដុះបណ្ដាលក៏ត្រូវបានភាគីទាំងពីយកចិត្តទុកដាក់ជាពិសេសផងដែរ។

អញ្ជើញជាការឆ្លើយតបវិញ លោកឯកអគ្គរដ្ឋទូតប៉ាណាម៉ា បានសម្តែងចំណាប់អារម្មណ៍ចំពោះការអភិវឌ្ឍរបស់វៀតណាម និងថ្លែងអំណរគុណយ៉ាងស្មោះត្រង់ ចំពោះការគាំទ្ររបស់លោកនាយករដ្ឋមន្ត្រីវៀតណាមនិងថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានារបស់វៀតណាម ដែលបានរួមចំណែកជួយឲ្យលោកបំពេញល្អនូវភារកិច្ចរបស់ខ្លួន។

លោកឯកអគ្គរដ្ឋទូតបានជឿជាក់ថា ភាគីទាំងពីរនឹងរៀបចំយ៉ាងល្អ រាល់សកម្មភាពដើម្បីអបអរសាទរខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ២០២០។ លោករូបនេះបានអះអាងថា ប៉ាណាម៉ាតែងតែប្រគៀកស្មារនិងគាំទ្រវៀតណាមបំពេញល្អនូវតួនាទីជាប្រធានអាស៊ាននៅឆ្នាំក្រោយនិងសង្ឃឹមថា វៀតណាមនឹងជាស្ពានផង ជាច្រកចូលផង សម្រាប់ប្រទេសប៉ាណាម៉ាជ្រាបចូលក្នុងទីផ្សារអាស៊ាន។ ម្យ៉ាងវិញទៀត ប៉ាណាម៉ាក៏ត្រៀមខ្លួនជាស្រេចដើម្បីដើរតួនាទីជាស្ពាននិងច្រកចូលសម្រាប់វៀតណាមជ្រាបចូលទីផ្សារអាមេរិកឡាទីន។ លោកឯកអគ្គរដ្ឋទូតរូបនេះបាននិយាយថា លោកមានគម្រោងវិលត្រឡប់មកប្រទេសវៀតណាមវិញជាពុំខាន ដើម្បីទស្សនាការប្រណាំងរថយន្ត Formula ១ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយនៅឆ្នាំក្រោយ។

អញ្ជើញទទួលយករាល់មតិរបស់លោកឯកអគ្គរដ្ឋទូត លោកនាយករដ្ឋមន្ត្រីវៀតណាមបានអះអាង ថា វៀតណាមតែងតែ យកចិត្តទុកដាក់ ពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសអាមេរិកឡាទីននិយាយរួមនិងប៉ាណាម៉ានិយាយដោយឡែក ព្រមទាំង ស្នើឱ្យប្រទេសទាំងពីរជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ដែលជាវិស័យមានសក្តានុពលដ៏អស្ចារ្យ។ ទន្ទឹមជាមួយគ្នានោះ ភាគីទាំងពីរគួរតែបន្តលើកកម្ពស់ការចរចាដើម្បីឈានដល់ការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការដើម្បីបង្កើតក្របខ័ណ្ឌច្បាប់ដែលមានលក្ខណៈងាយស្រួលសម្រាប់កិច្ចសហប្រតិបត្តិការរយៈពេលវែង នាពេលខាងមុខ៕

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន