Trending now

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបសម្តែងការគួរសមជាមួយព្រះមហាក្សត្រប៊្រុយណេនិងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

21:06 | 15/11/2018 (យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

យុគសម័យ - នាថ្ងៃទី១៥ខែវិច្ឆិកា នៅសិង្ហបុរី នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានជួបសម្តែងការគួរសមជាមួយព្រះមហាក្សត្រប៊្រុយណេ Sultan Hagi Hassanan Bolkiah និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir Mohamad ។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងព្រះមហាក្សត្រប៊្រុយណេ Sultan Hagi Hassanan Bolkiah ( រូបថត VGP / Quang Hieu)

នៅក្នុងជំនួបជាមួយព្រះមហាក្សត្រប្រ៊ុយណេ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានស្នើរឱ្យប្រទេសទាំងពីរបន្តរក្សានិងពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ព្រមទាំងលើកឡើងថា ភាគីទាំងពីរគប្បីលើកកម្ពស់ប្រសិទ្ធភាពនូវយន្តការនៃគណៈកម្មាធិការសហប្រតិបត្តិការអន្តររដ្ឋាភិបាលរវាងប្រទេសទាំងពីរ និងស្នើរឲ្យប្រ៊ុយណេ បន្តបង្កើតលក្ខណៈងាយស្រួល សម្រាប់ទំនិញវៀតណាមឆ្រៀតចូលទីផ្សារប្រ៊ុយណេ។ ទន្ទឹមជាមួយគ្នានោះ រួមគ្នាសហប្រតិបត្តិការ ធានាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅសមុទ្រខាងកើត ដោយគោរពអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២។

ព្រះមហាក្សត្រប៊្រុយណេបានវាយតម្លៃខ្ពស់ចំពោះ វឌ្ឍនភាពជាវិជ្ជមាននៃទំនាក់ទំនងវៀតណាម - ប្រ៊ុយណេ; កិច្ចសហប្រតិបត្តិការរបស់វៀតណាមក្នុងវិស័យកសិកម្ម នេសាទ សន្តិសុខស្បៀងនិងការពារជាតិក៏ដូចជាកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរនៅបណ្តាវេទិកាអន្តរជាតិ។

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir Mohamad (រូបថតៈ VGP/Quang Hieu)

នៅក្នុងជំនួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើរឲ្យភាគីទាំងពីរ ខិតខំប្រឹងប្រែង ទទួលបានទំហំពាណិជ្ជកម្មទ្វេភាគីបាន១៥ពាន់លានដុល្លារអាមេរិក នាឆ្នាំ២០២០; ម៉ាឡេស៊ីជួយឧបត្ថម្ភសហគ្រាសវៀតណាមក្នុងការផ្គត់ផ្គង់អាហារ ហាលា (អាហារឆ្លើយតបទៅបទដ្ឋានរបស់ឥស្លាម) ព្រមទាំងថ្លែងអំណរគុណចំពោះការប្រតិបត្តិមនុស្សធម៌ជាមួយអ្នកនេសាទវៀតណាម។

នាយករដ្ឋមន្ត្រីក៏បានស្នើរឲ្យភាគីទាំងពីរ បន្តរួមសហការ និងពង្រឹងសាមគ្គី តួនាទីរបស់អាស៊ានក្នុងបញ្ហាសមុទ្រខាងកើត ដោយឈរ លើមូលដ្ឋាននិងទម្លាប់ ដែលបានអាស៊ានឯកភាព ជម្រុញការអនុវត្ត DOC និងកសាង COC ប្រកបដោយប្រសិទ្ធភាព។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានឯកភាព ជម្រុញការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់នាពេលខាងមុខនិងត្រៀមជាស្រេច ចែករំលែកបទពិសោធន៍និងដំណើរការផលិតនូវផលិតផលហាលាហើយនឹងបញ្ជាណែនាំឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ ពិនិត្យទៅលើបណ្តាសំណើររបស់វៀត ណាមផងដែរ៕

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ