Trending now

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចែករំលែកនូវគំនិតផ្តួចផ្តើមស្តីពីកិច្ចសហប្រតិបត្តិការក្នុងអាស៊ាន

05:59 | 14/11/2018

យុគសម័យ - អញ្ជើញចូលរួមក្នុងសម័យប្រជុំពេញអង្គក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ ដែលបានធ្វើឡើងនាយប់ថ្ងៃទី១៣ខែវិច្ឆិកា នៅមជ្ឈមណ្ឌលពិព័រណ៍និងសន្និសីទអន្តរជាតិ Suntec នៃសាធារណរដ្ឋសិង្ហបុរី នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានចែករំលែកនូវគំនិតផ្តួចផ្តើមរបស់វៀតណាម ក្នុងការភ្ជាប់មូលដ្ឋានទិន្នន័យឌីជីថល ធ្វើសុខដុមកម្មពន្ធលើទូរស័ព្ទចល័ត បង្កើតសាកលវិទ្យាល័យបច្ចេកវិទ្យាអាស៊ាននិងកសាងបណ្តាញព័ត៌មានព្រមានអំពីគ្រោះមហន្តរាយមុននៅតំបន់ជាដើម។

រូបថតៈ VGP/Quang Hieu

ថ្លែងសុន្ទរកថាគន្លឹះបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ លោក លោក Lee Hsien Loong ជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ បានគូសបញ្ជាក់ថា ត្រឡប់ទៅអតីតកាលកាលពីជាង ៥០ឆ្នាំមុន អាស៊ានពេលនេះ កំពុងបើកទំព័រសករាជថ្មីមួយរបស់ខ្លួន និងកំពុងតម្រង់ទៅរកទិសដៅជាច្រើន។

សុន្ទរកថាគន្លឹះរបស់ប្រធានអាស៊ានបានសង្កត់ធ្ងន់ថា សណ្ដាប់ធ្នាប់អន្តរជាតិ បានឈានដល់កាលៈទេសៈមួយដ៏សំខាន់ វត្ដមានសេរីភាព ការបើកចំហ និងមូលដ្ឋានច្បាប់ នៃប្រព័ន្ធពហុភាគីនិយមដែលបានគាំទ្រដល់ការរីកចំរើន និងសេ្ថរភាពរបស់អាស៊ាន។ បណ្ដាប្រទេសជាច្រើន ក្នុងនោះរួមមានទាំងមហាអំណាចធំៗមួយចំនួន បាននិងកំពុងបង្កើតសកម្មភាពឯកតោភាគី និងកិច្ចព្រមព្រៀងទ្វេភាគីជាច្រើន ហើយបានបដិសេធដោយប្រយោលគំនិតពហុភាគីនិយម។

ជាពិសេស ក្នុងឆ្នាំកន្លងទៅ រដ្ឋមន្រ្តីការពារជាតិអាស៊ាន បានអនុម័តលើក្រមប្រតិបត្តិស្តីពីការប្រឆាំងនឹងការប៉ះទង្គិចនៅលើសមុទ្រនិងក្នុងអាកាស; កិច្ចព្រមព្រៀងគំរូរបស់អាស៊ានស្តីពីការធ្វើបត្យាប័ន; រៀបចំបណ្តាកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីតំបន់និងបានអនុម័តលើវិធានការផ្សេងៗស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ធានាសុវត្ថិភាពបណ្តាញ; ជម្រុញកញ្ចប់ទី១០នៃកិច្ចព្រមព្រៀងស្តីពីសេរីភាវូបនីយកម្មសេវាកម្មអាស៊ាន (AFAS); អនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអេឡិចត្រូនិកអាស៊ាន; ជម្រុញយន្តការច្រកចេញតែមួយអាស៊ាន; ជម្រុញល្បឿននៃការអនុវត្តកិច្ចព្រមព្រៀងវិនិយោគអាស៊ាន (ACIA) និងបង្កើតបណ្តាញទីក្រុងអាស៊ានឆ្លាត។ល។

រូបថតៈ VGP/Quang Hieu

នាយករដ្ឋមន្ត្រី លោក Lee Hsien Loong ក៏បានទទួលស្គាល់ចំពោះរាល់ការវិវឌ្ឍក្នុងការចរចាសម្រាប់កសាងក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) រវាងអាស៊ាននិងចិន ប៉ុន្តែលោកក៏បានវាយតម្លៃថា ស្ថានភាពនៅសមុទ្រខាងកើតនៅមានបម្រែបម្រួលយ៉ាងស្មុគ្រស្មាញដែលទាមទារឱ្យមានសាមគ្គីភាពរួមគ្នាក៏ដូចជា លើកកម្ពស់គោលការណ៍ដែលបានព្រមព្រៀងគ្នារបស់អាស៊ានក្នុងការជម្រុញទំនុកចិត្តនិងទប់ស្កាត់គ្រោះអាសន្នកើតមានឡើងភាពចលាចល។

ដោយបានចែករំលែកការវាយតម្លៃរបស់នាយករដ្ឋមន្ត្រីលោក Lee Hsien Loong ថ្នាក់ដឹកនាំអាស៊ានបានលើកឡើងថា ក្រោមការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពរបស់ប្រទេសសិង្ហបូរី - ប្រធានអាស៊ានឆ្នាំ២០១៨នេះ កិច្ចសហប្រតិបត្តិការនិងការផ្សារភ្ជាប់អាស៊ានក្នុងឆ្នាំនេះ ទទួលបានជំហានលោតផ្លោះគួរួជាតីលើកទឹកចិត្ត។

ក្នុងស្មារតីនៃការអភិវឌ្ឍខ្លួនឯងនិងការច្នៃប្រឌិតអាស៊ានអាស៊ានបន្តរក្សាតួនាទីស្នូលរបស់ខ្លួនពង្រឹងនិងបង្កើនយន្តការកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការរបស់អាស៊ានដែលរួមចំណែកដល់សន្តិភាព, ស្ថេរភាពនៅក្នុងតំបន់នេះខណៈដែលសម្រេចបាននូវលទ្ធផលវិជ្ជមានក្នុងការអនុវត្តការកសាងសហគមន៍។ ឈរលើស្មារតីនៃការកសាងអាស៊ានមួយ ពោរពេញទៅដោយនវានុវត្តន៍ និងភាពរឹងមាំ អាស៊ាននៅបន្តរក្សានូវតួនាទីជាមជ្ឈមណ្ឌល ដោយបានពង្រឹងនិងពង្រីករាល់យន្តការសន្ទនានិងសហប្រតិបត្តិការ ដឹកនាំដោយអាស៊ាន ដើម្បីរួមចំណែកទៅក្នុងសន្តិភាព ស្ថិរភាពក្នុងតំបន់។

ទន្ទឹមជាមួយគ្នានេះ ថ្នាក់ដឹកនាំអាស៊ានក៏បានចង្អុលបង្ហាញពីបញ្ហាប្រឈមដែលអាស៊ានត្រូវប្រឈមមុខ ទាំងបម្រែបម្រួលយ៉ាងស្មុគស្មាញនៃបរិយាកាសអន្តរជាតិនិងតំបន់ក៏ដូចជាមកពីអាស៊ានតែម្តងដែរ។ ថ្នាក់ដឹកនាំទាំងអស់ អះអាងសាជាថ្មីនូវតម្រូវចម្បងគឺត្រូវរក្សាសាមគ្គីភាព តួនាទីស្នូលរបស់អាស៊ាននិងពង្រឹងស្ថាបត្យកម្មសហប្រតិបត្តិការក្នុងតំបន់ ដែលមានលក្ខណៈទូលំទូលាយនិងមានតម្លាភាពដោយអាស៊ានជាមជ្ឈមណ្ឌល តាមនោះ រួមចំណែកយ៉ាងវិជ្ជមានដល់តំបន់មួយ សន្តិភាព ស្ថិរភាពនិងវិបុលភាព។

ថ្នាក់ដឹកនាំទាំងអស់សុទ្ធតែបានឯកភាពថា អាស៊ានគួរតែបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ការពិភាក្សា កិច្ចសហប្រតិបត្តិការនិងកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងទំនុកចិត្ត ក្នុងនោះមានកិច្ចចរចាស្តីពី COC; ដោះស្រាយជម្លោះដោយផ្អែកលើច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ១៩៨២ (UNCLOS 1982) ស្របនឹងការអនុវត្តពេញលេញនិងប្រកបដោយប្រសិទ្ធភាពនៃសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅក្នុងសមុទ្រខាងកើត (DOC)។

អញ្ជើញថ្លែងនៅកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះលទ្ធផលវិជ្ជមានដែលអាស៊ានទទួលបាន ក្នុងអាណត្តិកាន់ដំណែងប្រធានអាស៊ានរបស់សិង្ហបុរីនិងបានអបអរសាទរនាយករដ្ឋមន្ត្រីសឹង្ហបុរីលោក Lee Hsien Loong ចំពោះការខិតខំប្រឹងប្រែងរួមចំណែក ក្នុងជោកជ័យទាំងអស់នេះ។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ ថ្នាក់ដឹកនាំអាស៊ានបានអបអរសាទរនិងវាយតំលៃខ្ពស់ចំពោះប្រទេសសឹង្ហបូរីដែលទទួលបានជោគជ័យក្នុងការធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ ២០១៨ ព្រមទាំងលើកឡើងថា នឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយប្រទេសថៃ - ប្រទេសទទួលរៀបចំអាស៊ាន២០១៩ខាងមុខ៕

(ប្រភពព័ត៌មាន: chinhphu.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់