Trending now

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានស្នើឱ្យប្រេស៊ីលបង្កលក្ខណៈងាយស្រួលសម្រាប់ផលិតផលកសិកម្មវៀតណាម

12:09 | 18/05/2019 (យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

យុគសម័យ - នាថ្ងៃទី១៧ ខែឧសភា នៅទីស្នាក់ការដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងកសិកម្ម បសុសត្វនិងផ្គត់ផ្គង់ប្រេស៊ីល លោកស្រី Tereza Cristina ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc មានប្រសាសន៍ថា ប្រេស៊ីលបានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់វៀតណាមនៅអាមេរិកឡាទីននិង ទី ២ នៅក្នុងទ្វីបអាមេរិក។ ទោះជាយ៉ាងណាក៏ដោយតុល្យភាពពាណិជ្ជកម្មទ្វេភាគីនៅតែបន្តឆ្ពោះទៅរកប្រទេសប្រេស៊ីល។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម បសុសត្វនិងផ្គត់ផ្គង់ ប្រេស៊ីល លោកស្រី Tereza Cristina (រូបថត VGP/Quang Hieu)

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ ចំពោះតួនាទីនិងឋានៈនយោបាយនិងសេដ្ឋកិច្ចរបស់ប្រេស៊ីលលើឆាកអន្តរជាតិ រួមទាំងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការពង្រឹងនិងពង្រីកភាពជាដៃគូទូលំទូលាយរវាងប្រទេសទាំងពីរ។ យ៉ាងណាមិញ ប្រទេសទាំងពីរមានចក្ខុវិស័យដ៏អស្ចារ្យសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាពិសេសវិស័យកសិកម្ម។

ជាការឆ្លើយតប លោកស្រីរដ្ឋមន្រ្តី Tereza Cristina បានសម្តែងក្តីសប្បាយរីករាយចំពោះដំណើរទស្សនកិច្ចនៅវៀតណាម ដែលចំឱកាសនៃការប្រារព្ធខួបលើកទី ៣០ នៃទិវាបង្កើតទំនាក់ទំនងការទូត។ ហើយប្រេស៊ីលមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកំណើនសេដ្ឋកិច្ចដែលវៀតណាមទទួលបាននាពេលកន្លងទៅ។ ហេតុដូច្នេះ ប្រេស៊ីលចង់បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម។ ពោលគឺ ក្នុងអំឡុងពេលទស្សនកិច្ចនេះ គណៈប្រតិភូប្រេស៊ីលបានតភ្ជាប់អាជីវកម្មជាមួយសហគ្រាសវៀតណាមជាច្រើនផងដែរ។ លោកស្រី Tereza Cristina បានអះអាងថា ប្រេស៊ីលបានប្តេជ្ញាចិត្តខិតខំប្រឹងប្រែងឱ្យបានឆាប់បំផុតសម្រាប់មុខទំនិញបង្គាវៀតណាមអាចជ្រៀតចូលទីផ្សាររបស់ប្រទេសខ្លួន តាមនោះចំណែកដល់តុល្យភាពនៃពាណិជ្ជកម្មទ្វេភាគី។ ប្រទេសវៀតណាមគឺជាច្រកទ្វារសម្រាប់ផលិតផលកសិកម្មប្រេស៊ីលជ្រៀតចូលក្នុងទីផ្សារអាស៊ានតែម្តង។

ទិដ្ឋភាពនៃជំនួប (រូបថតៈ VGP/Quang Hieu)

ចំណែកនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានស្នើឲ្យប្រេស៊ីល បង្កលក្ខណៈងាយស្រួលសម្រាប់ផលិតផលកសិកម្មរបស់វៀតណាម ក្នុងនោះមានទាំងត្រីប្រានិងបង្គ្រាទៀតផង។ លោកនាយករដ្ឋមន្ត្រីវៀតណាម បានស្នើថា នាពេលខាងមុខ ប្រទេសទាំងពីរនឹងជំរុញខ្លាំងថែមទៀត ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ក្នុងនោះមានការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគផងដែរ។ លោកនាយករដ្ឋមន្ត្រីវៀតណាម បានគូសបញ្ជាក់ថា វៀតណាមត្រៀមជាស្រេច ធ្វើជាស្ពាន ដើម្បីជំរុញទំនាក់ទំនងរវាងអាស៊ានជាមួយ Mercosur និងស្នើឲ្យភាគីទាំងពីរ សហការដើម្បីសិក្សាពីលទ្ធភាពចាប់ផ្តើមកិច្ចចរចា លើកិច្ចព្រមព្រៀងពាណិជ្ជកម្ម វៀតណាម - Mercosur ផងដែរ។

ក្នុងឱកាសនេះ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានថ្លែងអំណរគុណដល់ប្រេស៊ីលចំពោះការគាំទ្រវៀតណាមក្លាយជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាណត្តិ ២០២០ - ២០២១។

ដោយបានឯកភាពជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អំពីបញ្ហាដែលបានលើកឡើងនោះ លោកស្រីរដ្ឋមន្ត្រីរូបនេះ បានលើកឡើងថា ភ្លាមៗ បន្ទាប់ពីដំណើរទស្សនកិច្ចនេះ នឹងរាយការណ៍ជូនប្រធានាធិបតីប្រេស៊ីលដើម្បីស្វែងរកដំណោះស្រាយសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស