Trending now

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ទទួលជួបពិភាក្សាជាមួយព្រះអង្គម្ចាស់ក្សត្រីស៊ុយអែត

22:29 | 07/05/2019 (ប្រែសម្រូលដោយស្រីពេជ្រ)

យុគសម័យ - នារសៀលថ្ងៃទី ៧ ឧសភា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយព្រះអង្គម្ចាស់ក្សត្រីស៊ុយអែត Victoria Ingrid Alice Desiree ដែលព្រះនាងកំពុងបំពេញព្រះរាជដំណើរទស្សនកិច្ចនៅវៀតណាម។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយព្រះអង្គម្ចាស់ក្សត្រីស៊ុយអែត Victoria Ingrid Alice Desiree (រូបថតៈ chinhphu.vn)

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម​លោក Nguyen Xuan Phuc មានបំណងចង់ឲ្យព្រះរាជាណាចក្រនិងរាជរដ្ឋាភិបាលស៊ុយអែត ជំរុញការចុះហត្ថលេខាយ៉ាងឆាប់ៗ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU (EVFTA) ដើម្បីបង្កើតចំណុចលោតផ្លោះក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ព្រះអង្គម្ចាស់ក្សត្រីស៊ុយអែត Victoria Ingrid Alice Desiree បានអរព្រះគុណចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅរបស់រដ្ឋាភិបាលនិងប្រជាជនវៀតណាម ព្រមទាំង បានសម្តែងនូវចំណាប់អារម្មណ៍ចំពោះដំណើរទស្សនកិច្ចលើកដំបូងនៅវៀតណាមរបស់ព្រះនាង ដែលបានប្រព្រឹត្តទៅចំឱកាសខួបលើកទី ៥០ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ព្រះនាងមានព្រះបន្ទូលថា ទំនាក់ទំនងរវាងប្រទេសទាំងពីរមានផ្លែផ្កាមិនត្រឹមតែនៅក្នុងវិស័យនយោបាយប៉ុណ្ណោះទេ ថែមទាំងក្នុងវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មទៀតផង។ យ៉ាងណាមិញ ក្នុងដំណើរទស្សនកិច្ចនេះ សហគ្រាសស៊ុយអ៊ែត មានបំណងជំរុញថែមទៀតកិច្ចសហប្រតិបត្តិការជាមួយដៃគូវៀតណាម។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយគណៈប្រតិភូស៊ុយអែត (រូបថតៈ chinhphu.vn)

អញ្ជើញជាការឆ្លើយតបវិញ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានលើកច្បាស់ថា ក្នុងពាក់កណ្តាលសតវត្សរ៍កន្លងមក ទំនាក់ទំនងរវាងប្រទេសទាំងពីរទទួលបានផ្លែផ្កាគួរឲ្យកត់សម្គាល់។ លោកនាយករដ្ឋមន្ត្រីមានសេចក្តីរីករាយដោយដឹងថា តំលៃប្រាក់ពាណិជ្ជកម្មរវាងវៀតណាមនិងស៊ុយអែតនៅឆ្នាំ ២០១៨ បានកើនឡើងដល់ ១,៥ ពាន់ លានដុល្លារអាមេរិក។ ហើយបច្ចុប្បន្ននេះ មានគម្រោងវិនិយោគ FDI ចំនួន ៨៨ របស់ស៊ុយអែតនៅវៀតណាមដែលមានទឹកប្រាក់សរុប ៣៧០ លានដុល្លារ។ លោកនាយករដ្ឋមន្ត្រីវៀតណាមក៏មានបំណងចង់ឲ្យរព្រះរាជាណាចក្រនិងរាជរដ្ឋាភិ បាលស៊ុយអែត ជំរុញយ៉ាងឆាប់ៗ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង EVFTA ដើម្បីបង្កើតឡើងឱកាសលោតផ្លោះថ្មី ក្នុងទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរផងដែរ៕

.

(ប្រែសម្រូលដោយស្រីពេជ្រ)

(ប្រែសម្រូលដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់