Trending now

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសអាល់ហ្សេរី

22:44 | 13/07/2018

នារសៀលថ្ងៃទី១៣កក្កដា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសអាលហ្សេរី លោក Abdelkader Massahel ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសអាលហ្សេរី Abdelkader Messahel

នៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្វាគមន៍ចំពោះលទ្ធផលនៃកិច្ចពិភាក្សារវាងរដ្ឋមន្ត្រីនិងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh។ នាយករដ្ឋមន្ត្រីបានចាត់ទុកថា ភាគីទាំងពីរគប្បីជម្រុញការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់រួមទាំងអនុវត្តន៍ល្អរាល់ការសន្យារវាងភាគីទាំងពីរ។ នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា តម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីនៅទាបហើយត្រូវបានជម្រុញ ក្នុងនោះមានតួនាទីរបស់សហគ្រាស សម្ព័ន្ធសមាគមអាជីវកម្មនៃភាគីទាំងពីរគឺសំខាន់ណាស់។ ភាគីទាំងពីរត្រូវខិតខំប្រឹងប្រែងទទួលឲ្យបានតម្លៃប្រាក់ពាណិជ្ជកម្មឡើងដល់១ពាន់ដុល្លាអាមេរិ

បញ្ជាក់ពីទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរក្នុងកំឡុងឆ្នាំកន្លងមក នាយករដ្ឋមន្ត្រីបានលើកច្បាស់ថា វៀតណាមជានិច្ចកាលពូនជ្រុំដោយឥតឈប់ឈរ និងពង្រឹងនូវទំនាក់ទំនងនេះឲ្យកាន់តែអភិវឌ្ឍន៍ជាក់ស្តែងពីមួយថ្ងៃទៅមួយថ្ងៃ។ វៀតណាមគាំទ្រអាលហ្សេរីចូលរួម WTO និងត្រៀមជាស្រេចបញ្ចូនកម្មាភិបាល ជំនាញការពូកែទៅជួយ អាលហ្សេរីក្នុងកិច្ចការនេះ។

រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសអាលហ្សេរី Abdelkader Messahel បានយល់ស្របជាមួយនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អំពីការជម្រុញការជួបប្រាស្រ័យរវាងអាជីវកម្មនៃប្រទេសទាំងពីរ បង្កើននូវតួនាទីរបស់ក្រុមប្រឹក្សាអាជីវកម្ម ជម្រុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី។ លោករដ្ឋមន្ត្រី បានឲ្យដឹងថា អាលហ្សេរីជានិច្ចកាលគាំទ្រ វៀតណាមចូលឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ២០២០-២០២១៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស