Trending now

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជាអធិបតីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង EVFTA និង IPA

21:10 | 30/06/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - នារសៀលថ្ងៃទី ៣០ខែមិថុនា នៅទីស្នាក់ការរដ្ឋាភិបាលវៀតណាម នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានឃើញជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (EVFTA) និងកិច្ចព្រមព្រៀងការពារវិនិយោគ (IPA) រវាងវៀតណាមនិងសហភាពអឺរ៉ុប។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជាអធិបតីពិធីចុះហត្ថលេខាលើ EVFTA និង EVIPA

ចូលរួមក្នុងពិធីនេះមានវត្តមានឧបនាយករដ្ឋមន្ត្រី: លោក Truong Hoa Binh, លោក Pham Binh Minh, លោក Vu Duc Dam, លោក Trinh Dinh Dung, អនុប្រធានរដ្ឋសភា លោក Uong Chu Luu រួមទាំងថ្នាក់ដឹកនាំក្រសួងស្ថាប័នមជ្ឈិម និងថ្នាក់ដឹកនាំទីក្រុងហាណូយផងដែរ។

ចូលរួមក្នុងពិធីនេះ ពីសំណាក់ភាគីសហភាពអឺរ៉ុបមានវត្តមាន រដ្ឋមន្រ្តីក្រសួងបរិស្ថាន ពាណិជ្ជកម្មនិងសហគ្រាសតំរូម៉ានី តំណាងក្រុមប្រឹក្សាអឺរ៉ុប លោក Stefan-Radu Oprea, លោកស្រី Cecilia Malmstrom ឧត្តមស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប និងឯកអគ្គរដ្ឋទូតនៃប្រទេសសមាជិកសហភាពអឺរ៉ុបប្រចាំនៅវៀតណាម។(រូបថតៈ thongtinchinhphu)


ចូលរួមក្នុងពិធីចុះហត្ថលេខានេះគឺមានវត្តមានឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសសមាជិកអាស៊ានប្រចាំនៅវៀតណាម; ថ្នាក់ដឹកនាំនិងតំណាងអង្គការអន្តរជាតិនានានៅវៀតណាម។

រដ្ឋមន្ត្រីឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Tran Tuan Anh និងតំណាងសហភាពអឺរ៉ុបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh និងរដ្ឋមន្រ្តីក្រសួងបរិស្ថាន ពាណិជ្ជកម្មនិងសហគ្រាសរ៉ូម៉ានី លោក Stefan-Radu Oprea និងលោកស្រី Cecilia Malmstrom ឧត្តមស្នងការទទួលបន្ទុលពាណិជ្ជកម្ម នៃសហភាពអឺរ៉ុប ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ថ្លែងក្នុងពិធី

ថ្លែងនៅក្នុងពិធីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានមានប្រសាសន៍ថា ការចុះហត្ថលេខាជាផ្លូវការនូវកិច្ចព្រមព្រៀងសំខាន់ៗចំនួនពីរនេះ គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (EVFTA) និងកិច្ចព្រមព្រៀងការពារវិនិយោគ (EVIPA) បានបើកចេញជើងមេឃថ្មី សម្រាប់កិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយនិងការអភិវឌ្ឍន៍ខ្លាំងក្លារបស់វៀតណាមនិងសហភាពអឺរ៉ុប ដើម្បីបំពេញតាមតម្រូវការរបស់ប្រជាជននិងអង្គភាពអាជីវកម្មទាំងសងខាង។

Ảរដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគលោក Nguyen Chi Dung និងរដ្ឋមន្រ្តីក្រសួងបរិស្ថាន ពាណិជ្ជកម្មនិងសហគ្រាសរ៉ូម៉ានី តំណាងក្រុមប្រឹក្សាអឺរ៉ុប លោក Stefan-Radu Oprea និងលោកស្រី Cecilia Malmstrom ឧត្តមស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារវិនិយោគ វៀតណាម - EU (រូបថត: VGP / Nhat Bac)

ឧត្តមស្នងការទទួលបន្ទុកពាណិជ្ជកម្មនៃសហភាពអឺរ៉ុប លោកស្រី Cecilia Malmstrom បានលើកឡើងថា កិច្ចព្រមព្រៀងទាំងពីរគឺជាកិច្ចខិតខំប្រឹងប្រែងដ៏អស្ចារ្យសម្រាប់ភាគីទាំងពីរនៅក្នុងការចរចា ហើយនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលបើកឱកាសជាច្រើននិង ទស្សនវិស័យថ្មី ក្នុងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។ លោកស្រី Cecilia Malmstrom ជឿជាក់ថា កិច្ចព្រមព្រៀងទាំងពីរនេះ នឹងត្រូវបានផ្តល់សច្ចាប័នដោយភាគីនានាក្នុងពេលឆាប់ៗនេះ ដែលនាំមកនូវផលប្រយោជន៍យ៉ាងធំធេងដល់គ្រប់ភាគីទាំងអស់ផងដែរ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់