Trending now

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមវេទិកាជាន់ខ្ពស់និងពិព័រណ៍អន្តរជាតិស្តីពីឧស្សាហកម្ម ៤.០

10:31 | 13/07/2018 (យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

យុគសម័យ - នាព្រឹកថ្ងៃទី១៣កក្កដា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមវេទិកាជាន់ខ្ពស់និងពិព័រណ៍អន្តរជាតិស្តីពីឧស្សាហកម្ម៤.០- Industry 4.0 Summit 2018 - ក្រោមប្រធានបទ “ទស្សនវិស័យនិងយុទ្ធសាស្រ្តអភិវឌ្ឍន៍លោតផ្លោះនៅក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤”។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងតំណាងនានានៅក្នុងវេទិកា (រូបថតៈ VGP/Quang Hiếu )

អញ្ជើញចូលរួមក្នុងវេទិកានេះមានតំណាងជាង២ពាន់នាក់ រួមមានឯកអគ្គរដ្ឋទូត១១រូបនិងតំណាងអង្គការអន្តរជាតិនានា ជំនាញការ ជួរមុខតំបន់និងពិភពលោក រួមទាំងតំណាងសហគ្រាសជាតិនិងអន្តរជាតិច្រើនរូបទៀតផង។

មុននឹងចូលរួមវេទិកា នាយករដ្ឋមន្ត្រី​ លោក Nguyen Xuan Phuc អញ្ជើញកាត់ខ្សែបូ ប្រារព្ធពិព័រណ៍អន្តរជាតិស្តីពីឧស្សាហកម្ម៤.០ ដោយមានការចូករួមរបស់ស្តង់ទំនិញជាង៥០ស្តង់។

នាយករដ្ឋមន្ត្រី អញ្ជើញចូលរួមពិធីកាត់ខ្សែបូប្រារព្ធវេទិកាជាន់ខ្ពស់និងពិព័រណ៍ឧស្សាហកម្ម៤.០ឆ្នាំ២០១៨ (រូបថតៈ VGP/Quang Hiếu)

ការតាំងពិព័រណ៍បានប្រមូលផ្តុំនូវការចូលរួមរបស់សម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខ ជាមួយនឹងដំណោះស្រាយបច្ចេកវិទ្យាទំនើបដូច ជាប្រព័ន្ធផលិតកម្ម CIM រោងចក្រឆ្លាត បច្ចេកវិទ្យា nanotechnology ថាមពលកកើតឡើងវិញ បច្ចេកវិទ្យាមនុស្សយន្ត ផ្ទះឆ្លាត បច្ចេកវិទ្យា blockchain ការកំណត់អត្តសញ្ញាណហានិភ័យសុវត្ថិភាព បច្ចេកវិទ្យាផ្ទៀងផ្ទាត់ ជាដើម។

មនុស្សយន្ត Sophia ពាក់អាវផាយវៀតណាម នៅក្នុងវេទិកា (រូបថតៈ chinhphu)

នេះជាឱកាសសម្រាប់តំណាងចូលរួមនិងអតិថិជនទាល់ទងផ្ទាល់ជាមួយផលិតផលនិងដំណោះស្រាយអំពីឧស្សាហកម្មឆ្លាតក្នុងក្រុមផ្នែកផលិតកម្ម ហិរញ្ញវត្ថុ ធនាគារ កសិកម្ម ឧស្សាហកម្មព័ត៌មាន។ ចំណុចពិសេសនៃព្រឹត្តិការណ៍នេះ គឺវត្តមានរបស់ Sophia - មនុស្សយន្តដំបូងគេដែលទទួលបានសិទ្ធិជាពលរដ្ឋលើពិភពលោក។

នាយករដ្ឋមន្ត្រី អញ្ជើញទស្សនាស្តង់ទំនិញរបស់ក្រុមហ៊ុន Viettel (រូបថតៈ VGP/Quang Hiếu)

គណចាត់តាំងបានរួមសហការជាមួយកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) នាំមនុស្សយន្ត Sophia - ជើងឯកច្នៃប្រឌិតរបស់ UNDP ចូលរួមការប្រាស្រ័យនៅក្នុងវេទិកា។ ពលរដ្ឋពិសេសរូបនេះ នឹងចូលរួមឆ្លើយសំនួរមួយចំនួនទាក់ទងនឹងការអភិ វឌ្ឍន៍ប្រកបដោយនិរន្តរភាពនិងសក្តានុពលនៃការអនុវត្តន៍បញ្ញាសិប្បនិម្មិតនៅក្នុងផលិតកម្មរបស់ពិភពលោកទាំងមូលនិយាយរួមនិងវៀតណាមនិយាយដោយឡែក។

នាយករដ្ឋមន្ត្រី អញ្ជើញទស្សនាស្តង់តាំងបង្ហាញផលិតកម្មទាក់ទង់នឹងបច្ចេកវិទ្យាផលិតរថយន្តរបស់ក្រុមហ៊ុន Vinfast (រូបថតៈ .VGP/Quang Hiếu)

អញ្ជើញថ្លែងមតិក្នុងពិធីបើកវេទិកា សមាជិកការិយាល័យនយោបាយ លេខាមជ្ឈឹមបក្ស ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម លោក Nguyen Van Binh បានសង្កត់ធ្ងន់ថា ការធ្វើអាជីវកម្មត្រឹមត្រូវនិងទាន់ពេលវេលារាល់ឱកាសរបស់បដិវត្តន៍ឧស្សាហកម្ម៤.០ជាការប្រឈមមុខរួមរបស់ប្រទេសទាំងអស់ ប៉ុន្តែសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដូចនឹងវៀតណាមគឺការប្រឈមនោះកាន់តែធំដែរ។ បដិវត្តន៍ឧស្សាហកម្មថ្មីនឹងបើកចេញឱកាសសម្រាប់លើកកម្ពស់សមត្ថភាពបច្ចេកវិទ្យា សមត្ថភាពផលិតកម្មនិងការប្រកួតប្រជែងក្នុងខ្សែសង្វាក់តម្លៃសកលផងដែរ៕

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម