Trending now

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបំផុស “បុណ្យតេតដាំដើមឈើដើម្បីរំលឹកគុណណូបការៈរបស់លោកប្រធានហូជីមិញ”

00:54 | 14/05/2019 (យោងតាម TTXVN បកប្រែដោយស្រីពេជ្រ)

យុគសម័យ - នាឱកាសដើមនិទាឃរដូវ ឆ្នាំកុរ ឯកស័ក ២០១៩ នៅព្រឹកថ្ងៃទី១៨ខែកុម្ភៈ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីបំផុស “បុណ្យតេតដាំដើមឈើដើម្បីរំលឹកដល់គុណូបការៈរបស់លោកប្រធានហូជីមិញ” និទាឃរដូវ ឆ្នាំកុរ ឯកស័ក ២០១៩ នៅភូមិ Thuong Phuc ឃុំ Bac Hong ស្រុក Dong Anh នៃទីក្រុងហាណូយ។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី (រូបថតៈ Thong Nhat/TTXVN)

អញ្ជើញថ្លែងមតិក្នុងពិធី នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានលើកច្បាស់ថា ការបំផុសចលនាដាំដើមឈើគួរតែវរីកសាយភាយនៅទូទាំងប្រទេស ជាពិសេស ក្នុងឆ្នាំ២០១៩នេះ ប្រទេស វៀតណាមបានរៀបចំពិធីរំលឹកខួបលើកទី ៥០ឆ្នាំ នៃការអនុវត្តមរតកសាសន៍របស់លោកប្រធានហូជីមិញ។

(រូបថតៈ Thong Nhat/TTXVN)

នាយករដ្ឋមន្ត្រីបានកត់សម្គាល់និងកោតសរសើរចំពោះចលនាដាំដើមឈើ បង្កើតព្រៃឈើរបស់រដ្ឋធានី ដែលសំរេចបាននូវលទ្ធផលដ៏សំខាន់ជាច្រើន ក្នុងប៉ុន្មានឆ្នាំកន្លងមក ជាពិសេសបន្ទាប់ពីរយៈពេល៣ឆ្នាំនៃការបំផុសកម្មវិធីដាំថ្មី ១លានដើមឈើនៃទីក្រុងហាណូយ។ ក្នុងទូទាំងទីក្រុង រហូតមកដល់ពេលនេះ ផ្លូវថ្នល់ជាច្រើនត្រូវបានដាំដើមឈើស្របតាមទេសភាពនិងស្ថាបត្យកម្ម ដែលរួមចំណែកដល់ការកែលំអបរិស្ថានរបស់ទីក្រុង។

(រូបថតៈ Thong Nhat/TTXVN)

រួមចំណែកជាក់ស្តែងនិងជួយជ្រោមជ្រែងបុណ្យតេតដាំដើមឈើដើម្បីរំលឹកដល់គុណូបការៈរបស់លោកប្រធាន ហូជីមិញ ដោយបក្សនិងរដ្ឋបំផុសឡើងទូទាំងប្រទេស រួមទាំងសំដៅសម្រេចបានរាល់គោលដៅដាំដើមឈើនិងការពារព្រៃនោះ នាយករដ្ឋមន្ត្រីបានស្នើឲ្យក្រសួង ស្ថាប័នទាំងអស់ ត្រូវបំពេញល្អរាល់ភារកិច្ចសំខាន់ៗ។ រួមជាមួយគ្នានេះ ទីក្រុងត្រូវបង្កើននូវការទាក់ទាញធនធានគ្រប់ប្រភេទដើម្បីវិនិយោគលើការដាំដុះព្រៃឈើ ការកែលម្អវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្នុងការដាំដុះនិងការគ្រប់គ្រងព្រៃឈើ រួមទាំងការអភិរក្សជីវចម្រុះ ដែលរួមចំណែកនាំប្រទេសវៀតណាមក្នុងរយៈពេល១០ឆ្នាំខាងមុខ នឹងបានក្លាយជាមជ្ឈមណ្ឌលនាំមុខពិភពលោកក្នុងផលិតកម្ម ការនាំចេញឈើនិងផលិតផលឈើផងដែរ។

(រូបថតៈ Thong Nhat/TTXVN)

នាយករដ្ឋមន្ត្រី​លោក Nguyen Xuan Phuc ជាមួយប្រជាជនស្រុក Dong Anh ដែលចូលរួមក្នុងពិធីបំផុសចលនា “បុណ្យតេតដាំដើមឈើដើម្បីរំលឹកដល់គុណូបការៈរបស់លោកប្រធានហូជីមិញ ឆ្នាំ២០១៩” (រូបថតៈ Thong Nhat/TTXVN)

នាយករដ្ឋមន្ត្រីក៏បានស្នើរឲ្យគណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់និងអាជ្ញាធរទីក្រុង ជំរុញការផ្សាព្វផ្សាយដើម្បីឲ្យប្រជាជនគ្រប់ស្រទាប់ ឲ្យជ្រាបពីគោលដៅ និងអត្ថន័យនៃការដាំដើមឈើ ក៏ដូចជាអត្ថប្រយោជន៍ដ៏ធំធេង យូរអង្វែងនិងតម្លៃមនុស្សសាស្ត្រក្នុងការដាំដើមឈើ ថែទាំនិងការពារដើមឈើ។ ពោលគឺ មានកម្មវិធីសកម្មភាពជាក់ស្តែង និងអនុវត្តន៍​ប្រកបដោយប្រសិទ្ធភាពបុណ្យតេតដាំដើមឈើដើម្បីរំលឹកដល់គុណូបការៈរបស់លោកប្រធានហូជីមិញ ដោយអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមទើបនឹងបំផុសឡើង ដើម្បីបង្កើតទស្សនីយភាពដ៏ស្រស់ស្អាតរបស់រដ្ឋធានីហាណូយផងដែរ៕

(យោងតាម TTXVN បកប្រែដោយស្រីពេជ្រ)

(យោងតាម TTXVN បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស