Trending now

នាយករដ្ឋមន្ត្រី: ទំនាក់ទំនងវៀតណាម-ជប៉ុនបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើគ្រប់វិស័យ

06:46 | 23/07/2019 (បកប្រែដោយស្រីពេជ្រ)

យុគសម័យ - នារសៀលថ្ងៃទី ២២ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបពិភាក្សាជាមួយលោក Tsutomu Takebe ទីប្រឹក្សាពិសេសនៃសហភាពសមាជិកសភាមិត្តភាពជប៉ុន-វៀតណាម។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ទទួលជួបជាមួយលោក Tsutomu Takebe ទីប្រឹក្សាពិសេសនៃសហភាពសមាជិកសភាមិត្តភាពជប៉ុន - វៀតណាម (រូបថត: VGP/Quang HIeu )

អញ្ជើញថ្លែងមតិក្នុងពិធី នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានសម្តែងសេចក្តីរីករាយ ដែលបានជួបសារជាថ្មី ជាមួយទីប្រឹក្សាពិសេសនៃសហភាពសមាជិកសភាមិត្តភាពជប៉ុន-វៀតណាម ដែលលោកជាមិត្តជិតស្និទ្ធរបស់ប្រជាជនវៀតណាម។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីវៀតណាមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅរបស់រូបលោកទីប្រឹក្សាផ្ទាល់ក៏ដូចជាលោក Toshihiro Nikai អគ្គលេខាធិការនៃគណ បក្សប្រជាធិបតេយ្យសេរី (LDP), ប្រធានសហភាពសមជិកសភាមិត្តភាពជប៉ុន - វៀតណាមរួមទាំងមិត្តភ័ក្រជប៉ុនចំពោះនាយករដ្ឋមន្ត្រីនិង គណៈប្រតិភូវៀតណាម ក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីនៅខេត្ត Wakayama ដើម្បីចូលរួមពិធីបុណ្យផ្កាឈូកជប៉ុន - វៀតណាម នាពេលកន្លងទៅផងដែរ។

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីវៀតណាមបានលើកច្បាស់ថា វៀតណាមនិងជប៉ុនគឺជាដៃគូយុទ្ធសាស្ត្រយ៉ាងជ្រាលជ្រៅ ហើយបានអភិវឌ្ឍន៍ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដោយមានភាពជឿទុកចិត្តខ្ពស់។ យ៉ាងណាមិញ វៀតណាមតែងតែគោរព និងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងដ៏ល្អប្រសើរនេះឲ្យឡើងកម្ពស់ថ្មីមួយទៀត។ ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រីបានអបអរសាទរគណបក្ស LDP ដែលបានឈ្នះក្នុងការបោះឆ្នោតព្រឹទ្ធសភាជប៉ុនផងដែរ។

ទិដ្ឋភាពនៃជំនួប (រូបថតៈ TTXVN)

ជាការឆ្លើយតប លោក Takebe Tsutomu បានអះអាងថា LDP ក៏ដូចជាសហភាពសមាជិកសភាមិត្តភាពជប៉ុន-វៀតណាមជានិច្ចកាលចង់ពង្រឹងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយវៀតណាម។ លោកទីប្រឹក្សាបានលើកច្បាស់ថា ប្រទេសជប៉ុនមានកិត្តិយសដែលបានទទួលស្វាគមន៍លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ធ្វើទស្សនកិច្ចខេត្ត Wakayama សម្រាប់ចូលរួមពិធីបុណ្យផ្កាឈូក ជប៉ុន-វៀតណាមនាពេលថ្មីៗនេះ។ លោករូបនេះបានបង្ហាញពីអារម្មណ៍នៃការអភិវឌ្ឍដ៏រឹងមាំនិងថាមវន្តរបស់វៀតណាម។ លោកក៏មានសេចក្តីរីករាយផងដែរ ដោយដឹងថាសាកលវិទ្យាល័យវៀតណាម - ជប៉ុនបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាក្នុងរយៈពេលកន្លងមក ហើយត្រូវបានទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ ភាគីជប៉ុនចង់អោយរដ្ឋាភិបាលវៀតណាមអនុម័តយ៉ាងឆាប់ៗ លើយន្តការហិរញ្ញវត្ថុជាក់ស្តែងសម្រាប់សាលា ដើម្បីដំណើរការប្រកបដោយប្រសិទ្ធភាព។ លើសពីនេះទៅទៀត លោក Takebe បានជឿជាក់ថា វៀតណាមនឹងកាន់រីកចម្រើនយ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសនឹងក្លាយជាមជ្ឈមណ្ឌលមួយនៃទ្វីបអាស៊ី ហើយសាកលវិទ្យាល័យនេះនឹងរួមចំណែកជាវិជ្ជមានចំពោះដំណើរការនេះជាពុំខាន។

ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រីវៀតណាមក៏បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តនិងការទទួលខុសត្រូវរបស់លោក ឯកអគ្គរាជទូតជប៉ុនប្រចាំនៅវៀតណាម Kunio Umeda ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រី លោក​ Nguyen Xuan Phuc បានអះអាងថារដ្ឋាភិបាលវៀតណាមជានិច្ចកាលខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាលំបាកនិងតែងតែជំរុញរាល់គម្រោងរួមទាំងបញ្ហាទូទៅនៃប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថាលោក Takebe Tsutomu នឹងមានការរួមចំណែកយ៉ាងសកម្មថែមទៀតក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ៕

(បកប្រែដោយស្រីពេជ្រ)

(បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស