Trending now

នាក់ដឹកនាំ​វៀតណាម​ផ្ញើសារលិខិត​ជូនពរ​ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់អាមេរិកលោក​ ចូបៃដិន

00:58 | 22/01/2021 (ប្រែសម្រួលដោយ ហេង វុធ្ធី)

យុគសម័យ - ថ្ងៃទី ២១ ខែមករា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong និងលោក នាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានផ្ញើសារលិខិតអបអរសាទរក្នុងឱកាសដែលលោក Joe Biden ឡើងកាន់តំណែងជាប្រធានាធិបតីលើកទី៤៦របស់អាមេរិក។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong និងលោក នាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានផ្ញើសារលិខិតអបអរសាទរក្នុងឱកាសដែលលោក Joe Biden ឡើងកាន់តំណែងជាប្រធានាធិបតីលើកទី៤៦របស់អាមេរិក។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសវៀតណាម បានឲ្យដឹងថាអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong និងលោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc បានបង្ហាញនូវជំនឿទុកចិត្តថាលោកប្រធានាធិបតីអាមេរិក Joe Biden និងរដ្ឋាភិបាលថ្មីរបស់សហរដ្ឋអាមេរិកនឹងទទួលបានជោគជ័យថ្មីៗជាច្រើនដើម្បីការអភិវឌ្ឍន៍ប្រកបដោយភាពសម្បូររុងរឿងនិងសុភមង្គលរបស់ប្រទេសជាតិ និងប្រជាជនអាមេរិក ព្រមទាំងបន្តចូលរួមចំណែកជាវិជ្ជមានដល់សន្តិភាពស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅលើពិភពលោកផងដែរ។

ក្នុងឱកាសលោក Joseph R. Biden Jr. ទទួលដំណែង ជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិកនៅថ្ងៃទី ២១ ខែមករាឆ្នាំ ២០២១ នោះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀត ណាម លោក Nguyen Phu Trong និងនាយករដ្ឋមន្ត្រី វៀតណាមលោក Nguyen Xuan Phuc បានផ្ញើសារទូរលេខអបអរសាទរ។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong និងនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសម្ដែងជំនឿជាក់ថា ប្រធានាធិបតី និងរដ្ឋការថ្មីរបស់សហរដ្ឋអាមេរិកនឹងទទួលបានជោគជ័យថ្មីៗជាច្រើន ដើម្បីការអភិវឌ្ឍន៍សម្បូររុងរឿង និងសុភមង្គលរបស់ប្រទេសជាតិ និងប្រជាជនអាមេរិកព្រមទាំងបន្តចូលរួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅលើពិភពលោក។ ជាមួយនឹងមូលដ្ឋានគ្រឹះនៃទំនាក់ទំនងវៀតណាម - សហអាមេរិក ដែលត្រូវបានកសាងនិងរីកចម្រើនឥតឈប់ឈរក្នុងរយៈពេល ២៥ ឆ្នាំកន្លងមក រួមជាមួយមនោសញ្ចេតនាដ៏ល្អប្រសើររបស់លោកប្រធានាធិបតី Joe Biden សម្រាប់វៀតណាមនោះ ទំនាក់ទំនងវៀតណាម - សហរដ្ឋអាមេរិកនឹងបន្តអភិវឌ្ឍន៍កាន់តែស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាព និងចីរភាព។ នាថ្ងៃដដេល អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានផ្ញើសារទូរលេខអបអរសាទរជូនចំពោះអនុប្រធានាធិបតីលោកស្រី Kamala Harris ផងដែរ៕

(ប្រែសម្រួលដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(ប្រែសម្រួលដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស