Trending now

ធានាថាពលរដ្ឋវៀតណាមនៅបរទេសមានសុវត្ថិភាពក្នុងបរិបទនៃការរាតត្បាតជម្ងឺកូវីដ១៩ (Covid-19)

16:08 | 30/03/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ស្ថានទូតវៀតណាមប្រចាំនៅសិង្ហបុរី ស្ថានទូតវៀតណាមប្រចាំនៅអ៊ីតាលី ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅហុងកុងនិងម៉ាកាវ (ចិន) បានចាត់វិធានការជាច្រើនដើម្បីជួយឧបត្ថម្ភគាំទ្រដល់ពលរដ្ឋវៀតណាម ព្រមទាំងធានាថាពលរដ្ឋទាំងអស់មានសុវត្ថិភាពនៅចំពោះមុខស្ថានភាពនៃការរីករាលដាលនៃជម្ងឺកូវីដ១៩ (Covid-19) កំពុងកើតឡើងយ៉ាងស្មុគស្មាញ។

ព្រលានយន្តហោះនៅសិង្ហបុរី

ទាក់ទងនឹងព័ត៌មានដែលថាប្រជាជនវៀតណាមមានប្រមាណ ១៥០ នាក់ "កំពុងជាប់នៅក្នុងប្រទេសសិង្ហបុរី"ចង់វិលត្រឡប់ទៅស្រុកវិញ ស្ថានទូតវៀតណាមប្រចាំនៅសិង្ហបុរីបាននិយាយថា បានទាក់ទងទៅអាជ្ញាធរមូលដ្ឋាននៅសិង្ហបុរី ដើម្បីស្នើសុំជំនួយដល់ពលរដ្ឋវៀតណាមទាំងនេះនូវ និតិវិធីនៃការពន្យាទិដ្ឋាការ និងឯកសារទាក់ទងនឹងការស្នាក់នៅក្នុងប្រទេសសិង្ហបុរីផងដែរ។ ភាគីសិង្ហបុរីបានអះអាងថា ទីភ្នាក់ងារអន្តោប្រវេសន៍សិង្ហបុរី (ICA) នឹងជួយសម្រួលក្នុងការអនុម័តលើការពន្យារពេលទិដ្ឋាការរយៈពេលខ្លីសម្រាប់ពលរដ្ឋវៀតណាម។

លើសពីនេះទៀតស្ថានទូតក៏បានផ្សព្វផ្សាយដល់ពលរដ្ឋវៀតណាមនៅសិង្ហបុរីឱ្យត្រូវយោគយល់ និងចែករំលែកសម្ពាធលើកិច្ចខិតខំប្រឹងប្រែងបង្ការរបស់ប្រជាជននិងរដ្ឋាភិបាលទាំងមូលនៅក្នុងប្រទេសវៀតណាម ព្រមទាំងរក្សាអនាម័យល្អនិងបង្ការការរីករាលដាលនៃជំងឺឆ្លង ក៏ដូចជាគោរពយ៉ាងតឹងរឹងនូវបទប្បញ្ញត្តិរបស់ប្រទេសម្ចាស់ផ្ទះស្តីពីការទប់ស្កាត់ការរាតត្បាតជម្ងឺឆ្លងផងដែរ។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីតាលីលោកស្រី Nguyen Thi Bich Hue

ទាក់ទងនឹងស្ថានភាពពលរដ្ឋវៀតណាមនៅអ៊ីតាលីវិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីតាលីលោកស្រី Nguyen Thi Bich Hue បានមានប្រសាសន៍ថាស្ថានទូតបានធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាននិងសហគមន៍វៀតណាមដើម្បីធានាសុវត្ថិភាពសម្រាប់ពលរដ្ឋវៀតណាមទាំងអស់ចំពោះការរីករាលដាលនៃជំងឺកូវីដ១៩ ដែលកំពុងបន្តវិវត្តន៍ដ៏ស្មុគស្មាញនៅអ៊ីតាលី។ គួរបញ្ជាក់ថាពលរដ្ឋវៀតណាមនៅអ៊ីតាលីបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិក្នុងតំបន់មូលដ្ឋានហើយម៉្យាងវិញទៀតក៏តាមដានយ៉ាងដិតដល់នូវវិធានការបង្ការជម្ងឺឆ្លងនៅឯប្រទេសវៀតណាមវិញ ហេតុដូច្នេះគេប្រហែលជាមានភាពស្ងប់ស្ងាត់និងប្រយ័ត្នប្រយែងផងដែរ។

លើសពីនេះទៀតលោកស្រីឯកអគ្គរដ្ឋទូតក៏បានបញ្ជាក់ទៀតថាស្ថានទូតបានបង្កើតក្រុមការងារគាំពារពលរដ្ឋដោយបង្កើតផែនការនិងសេណារីយ៉ូឆ្លើយតបនឹងជម្ងឺឆ្លង ព្រមទាំងបង្កើតខ្សែទូរស័ព្ទទាន់ហេតុការណ៍និងផ្សព្វផ្សាយបទបញ្ញត្តិនិងអនុសាសន៍នានារបស់ប្រទេសសាមីនិងប្រទេសវៀតណាមដល់ ពលរដ្ឋទាំងមូលផងដែរ។

ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅហុងកុងនិងម៉ាកាវ បានជួយក្រុមគ្រួសារវៀតណាមដែលមានទារកអាយុ ៣ ខែជាប់គាំងនៅក្នុងព្រលានយន្តហោះហុងកុងដើម្បីវិលត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព

ចំណែកស្ថានភាពពលរដ្ឋវៀតណាមនៅហុងកុងនិងម៉ាកាវ (ចិន) អគ្គកុងស៊ុលវៀតណាមប្រចាំនៅហុងកុងនិងម៉ាកាវលោក Tran Thanh Huan បានឲ្យដឹងថាការក្តាប់ជាប់អំពីស្ថានភាពដ៏ស្មុគស្មាញនៃជម្ងឺកូវីដ១៩នោះ ស្ថានអគ្គកុងស៊ុលបានរៀបចំផែនការទាន់ពេលវេលាក្នុងការគាំពារពលរដ្ឋនិងចាត់វិធានការចាំបាច់ដើម្បីទប់ទល់នឹងការរីករាលដាលនៃជំងឺនេះតែម្តង។

ម្យ៉ាងវិញទៀតស្ថានកុងស៊ុលក៏បានបង្កើតបញ្ជីទីភ្នាក់ងារទាក់ទង់ជាមួយសមាគមនិងសហគមន៍នានាតាម រយៈនោះជួយលើកទឹកចិត្តនិងធានាដល់ប្រជាពលរដ្ឋនៅទីនេះ ព្រមទាំងអំពាវនាវឱ្យមានមានវិធានការការពារសុខភាពផ្ទាល់ខ្លួន ជៀសវាងការភ័យស្លន់ស្លោ ធ្វើតាមការព្រមាន និងការណែនាំរបស់អាជ្ញាធរមូលដ្ឋានផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស